ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

​លោក ជាវ តា​យ សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី​១២​ឆ្នាំ​សិក្សា​២០១៩-២០២០ ក្នុង​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​២០១៩-២០២០ មក​ពី​វិទ្យាល័យ​ទាំង​២​ក្នុង​ស្រុក​កំពង់ត្រាច ដែល​ត្រូវ​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្ធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។

​ពិធី​នេះ​បាន​ធ្វើឡើង នៅ​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ដោយ​មាន​វត្តមាន អញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៨ ក្នុង​ខេត្ត​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា បច្ចុប្បន្ន​ពិភពលោក​ស្ថិត​ក្នុង​បរិបទ រង​ការ​ញាំញី​ដោយ​ឥទ្ធិពល​ជំងឺ​កូវី​ដ​១៩​។ ប៉ុន្តែ​ក្នុងនោះ​កម្ពុជា​យើង ពិសេស​ក្នុង​ខេត្ត​កំពត ពុំមាន​បញ្ហា​ការឆ្លង​ជំងឺ​កូវី​ដ​១៩ មក​ចូល​ដល់​ក្នុង​សហគមន៍​ឡើយ​។ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​អាណាព្យាបាល ទាំងអស់ ដែល​បាន​កំពុង​បង្ក​លក្ខណៈ​និង​បាន​សិក្សា​ត្រៀម​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ ២០២០​ខាងមុខនេះ ត្រូវតែ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា បង្ការ​ទប់ស្កាត់​កុំឱ្យ​ជំងឺ​កូវី​ដ​១៩​នេះ ឆ្លង​ចូល​ដល់​ក្នុង​សហគមន៍​យើង​ឲ្យបាន​ជា​ដាច់ខាត ព្រោះ​បច្ចុប្បន្ន​ជំងឺ​នេះ​មិនទាន់​បាន​ធូរស្បើយ ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ​។

​ជាមួយ​ឱកាស​នោះ​លោក​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស ឲ្យ​បង្កើន​ការចូលរួម​គោរព​ច្បាប់​នានា ពិសេស​បញ្ចៀស​ការ​ចរាចរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ជា​ដាច់ខាត​ព្រោះ​បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បំផ្លាញ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ព្រម​ទាំង​ធនធានមនុស្ស​ក្នុង​សង្គម​កម្ពុជា​យើង​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏បាន​ផ្ដល់​ជូន​នូវ​ថវិកា​សរុប ១៤,៤៦០,០០០​រៀល ជូន​ដល់​លោកគ្រូ អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​១២​និង​គណៈ​គ្រប់គ្រង​សាលា​សរុប​ចំនួន​៥៦​នាក់​ម្នាក់ៗ​៥​ម៉ឺន​រៀល និង​សិស្សានុសិស្ស​ចំនួន​៥៨៣​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រៀល និង​សៀវភៅ​កម្រង​វិញ្ញាសារ​ផងដែរ ព្រមទាំងឧ​ប​ត្ត​ម្ភកង​កម្លាំង​សរុប​ចំនួន​១០​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.