ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​នាំ​ពូជស្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១.០២០​គ្រួសារ​ស្ថិតនៅ​ទីតាំង​តាម​បណ្ដោយ​មាត់ទន្លេ​វ៉ៃ​គោ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​នាំ​ពូជស្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១.០២០​គ្រួសារ​ស្ថិតនៅ​ទីតាំង​តាម​បណ្ដោយ​មាត់ទន្លេ​វ៉ៃ​គោ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​ថ្លែង​នូវ​មតិ​ស្វាគមន៍​ទៅកាន់​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើង​ថា មិន​ខុស​ពី​បណ្ដា​រាជធានី ខេត្ត​ផ្សេង​ទៀត​នៅក្នុង​ប្រទេស នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២០​កន្លងទៅនេះ ឥទ្ធិពល​ព្យុះ​មួយចំនួន​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ជិតខាង បាន​បណ្ដាលឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​បង្ក​ឲ្យមាន​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ​តាម​បណ្ដា​ក្រុង ស្រុក​ក្នុង​ខេត្ត​ស្វាយរៀង ក្នុងនោះ​បាន​ប៉ះពាល់ ចំនួន ៧​ក្រុង ស្រុក ៣៨​ឃុំ សង្កាត់ និង ១៥៦​ភូមិ​ស្មើនឹង ៤.៥៦៥​គ្រួសារ​ប៉ះពាល់​ផ្ទះ ចំនួន ២.១០៦​ខ្នង ខូចខាត​ផ្ទះ ចំនួន ៥​ខ្នង ។​

ក្នុង​នោះ​ក្រៅពី​នេះ​ជំនន់​ទឹកភ្លៀង​ក៏​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អភិវឌ្ឍន៍ជនបទ វិស័យ​ធារាសាស្ត្រ និង​វិស័យ​កសិកម្ម​ផងដែរ រួមមាន ប៉ះពាល់​ផ្លូវ​ជនបទ ២៣​ខ្សែ ប្រវែង ១៧២​គ​.​ម អណ្ដូងទឹក ចំនួន ៨៣៧​អណ្ដូង បង្គន់​អនាម័យ ចំនួន ៣៦​បង្គន់ ទំនប់ ១​កន្លែង ប្រវែង ១.៥០០​ម៉ែត្រ និង​នៅក្នុង​វិស័យ​កសិកម្ម គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ប៉ះពាល់​ចំនួន ៥​ក្រុង ស្រុក​២៦​ឃុំ សង្កាត់ និង​១២៨​ភូមិ ប៉ះពាល់​ដំណាំ​ស្រូវ​លើ​ផ្ទៃដី ២.០៨៨​ហ​.​ត ខូចខាត លើ​ផ្ទៃដី​៩១២​ហ​.​ត ស្មើនឹង ១.០២០​គ្រួសារ ក្នុងនោះ​ស្រុក​រមាស​ហែក ប៉ះពាល់ ៣៨១​ហ​.​ត ស្មើនឹង​៣៩០​គ្រួសារ ស្រុក​កំពង់រោទិ៍ ប៉ះពាល់ ១៨៤​ហ​.​ត ស្មើនឹង ២០៨​គ្រួសារ ស្រុក​ស្វាយជ្រំ ប៉ះពាល់​១៧១​ហ​.​ត ស្មើនឹង ២០៥​គ្រួសារ ស្រុក​ចន្ទ្រា ប៉ះពាល់ ១១៥​ហ​.​ត ស្មើនឹង ១៣៧​គ្រួសារ និង​ក្រុង​ស្វាយរៀង ប៉ះពាល់ ៦១​ហ​.​ត ស្មើនឹង ៨០​គ្រួសារ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​មានប្រសាសន៍ថា សម្តេច​តេជោ ពិតជា​សោកស្តាយ ដែល​មិន​អាច​មក​ចូលរួម​ផ្ទាល់ ប៉ុន្តែ​សម្តេច​បាន​ចាត់​ឲ្យ​តំណាង​ចូលរួម​ទៅកាន់​ខេត្ត​គោលដៅ​តាម​ផែនការ​កំណត់ ដោយ​តាមដាន​ការអនុវត្ត​ជាប់​ជាប្រចាំ ការចែក​ស្បៀង និង​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ឲ្យបាន​ទាន់​ពេលវេលា នៅក្នុង​ដំណាក់កាល​ស្តា​ឡើងវិញ​នេះ គឺជា​កិច្ចការ​អាទិភាព​សំខាន់​ចាំបាច់ ដោយ​មិន​អាច​ពន្យារពេលបាន​។ លោកជំទាវ​ក៏បាន ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លោកជំទាវ កងកម្លាំង​ទាំង​បី​ប្រភេទ អាជ្ញាធរ​ដែនដី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង និង​ក្រុមការងារ​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ ។

​លោកជំទាវ​ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន​ព្រមទាំង​ក្រុមគ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូវី​ដ​១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង និង​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ ។ ទន្ទឹម​នេះ​ត្រូវ​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍ ចូលរួម​ពង្រឹង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ជៀង​ផុត​ពី​គ្រឿងញៀន​។ ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ចការ​សំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​យើង​ទៅមុខទៀត​។​

​អំណោយ​របស់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១.០២០​គ្រួសារ ក្នុង ១​គ្រួសារ ទទួលបាន ស្រូវ​ពូជ ១០០​គីឡូក្រាម មី ១​កេស និង​ថវិកា ៥​ម៉ឺន​រៀល ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.