ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា យ៉ាង​រលូន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​) ÷​ប្រព​ភ​ពី​ប្រជា​ពលរដ្ធ​ដែល​រស់​នៅ​ស្រុកកែ​វសីមា​បានឲ្យដឹងថា បច្ចុប្បន្ន​លោក សា ផល្លា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ឡា​ប៉ា​ខេ កំពុង​ជាមួយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វោត​ណា​មយ៉ាង​រលូន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សា ផល្លា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ឡា​ប៉ា​ខេ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក សា ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ជា​មិត្ត​ជិតស្និទ្ធ​របស់ខ្លួន​។ ជាក់ស្តែង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បណ្តោយ​ឲ្យ​លោក សា ផល្លា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ឡា​ប៉ា​ខេ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ករណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ឡា​ប៉ា​ខេ យ៉ាង​ពេញបន្ទុក​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​លោក ប៉ៃ លិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ផងដែរ​។ រីឯ​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី កំពុង​បណ្តោយ​ឲ្យ​លោក ប៉ៃ លិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ទ្វេភាគី​ឡា​ប៉ា​ខេ ជាបន្ទាន់​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទេ​នោះ​គឺ​លោក សា ផល្លា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ឡា​ប៉ា​ខេ មិន​ហ៊ាន​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ឡើយ​។ ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​ព្រោះ​បច្ចុប្បន្ន​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បណ្តោយ​ឲ្យ​លោក សា ផល្លា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ឡា​ប៉ា​ខេ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កែវ​សីមា ត្រូវ​ប្រឈម​នឹង​សេចក្តី​វិនាស​ព្រោះ​សមត្ថកិច្ច​ប្រចាំ​ច្រក​ឡា​ប៉ា​ខេ បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.