ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ខាន បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ប្រមូល​សំរាម​សេសសល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៧:៣០ នាទី ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សមាសភាព​ចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធាន​ផ្នែក ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​÷

១/.​ចុះ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បង ប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ដេីរ​លេង​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​មាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ១០៦ ១០៨ ១៣ ១១០ ៥១ ៩៣ ៧២ ជា​លទ្ធផល​÷
-​ស្ទូច​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​ចំនួន ០១​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
-​ផ្សព្វផ្សាយ​ហាម​មិនឱ្យ​មាន​ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​។​
២/.​បាញ់​លាង​សម្អាត​សួន​លោកតា ក្រម​ង៉ុយ សួន​មុខ​វត្ត​ទី សួន​មុខ​ចាន់​ឆាយ៉ា សួន និង​ច្រាំងទន្លេ​ចាប់​ពី​មុខ​ព្រះបរមរាជវាំង​រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី​។​
៣/-​សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕


​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.