ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ប្រកាស​តែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្កិ និង​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​៦៥​នាក់ នៅ​ខេត្ត​ឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​) ៖ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ជំរុញ និង​ណែនាំ​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ នៃ​វរ​សេនា​តូច​ព្រំដែន​គោក​លេខ​៧០២ ត្រូវ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យបាន​ល្អ ក្នុង​បុព្វហេតុ​បំរើ​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្កិ ជូន​មន្ត្រីនគរបាល​ចំនួន​៦៥​នាក់ នៅ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​ថ្លែង​ជំរុញ​ឲ្យ​មន្ត្រីនគរបាល ដែល​ទើប​ទទួលបាន​ភារកិច្ច​ថ្មី ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ឲ្យបាន​ល្អ ក្នុង​ការបំរើ​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​សហការ​ជាមួយ​ស្ថាបន័​ពាក់ព័ន្ធ ក្នុង​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ឧត្តរមានជ័យ ដែល​ជា​និច្ច​ជា​កាល​តែង​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​មន្ត្រីនគរបាល​ជាតិ​យើង​គ្រប់ៗ​រូប​។​

​លោក​បញ្ជាក់ថា ការតែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្កិ និង​ផ្ទេរ​ភារកិច្ច​នៅ​ពេល​នេះ គឺ​បាន​ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង តស៊ូ​គ្រប់បែប​យ៉ាង​របស់​មន្ត្រី​យើង ដូច្នេះ​ត្រូវ​ខិតខំ​ថែម​ទៀត ដើម្បី​អ​នា​គត់​របស់​យើង ក្រុមគ្រួសារ​និង​សង្គមជាតិ​។​

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​យើង ត្រូវ​សហការ​ត្រួតពិនិត្យ​ពលករ​ដែល​ចូល​តាម​ច្រក​ព្រំដែន​ទាំងអស់​ឲ្យបាន​ច្បាស់លាស់ ឆ្លងកាត់​ការពិនិត្យ របស់​ជំនាញ​សុខាភិបាល​ឲ្យបាន​ត្រឹមត្រូវ​មុន​នឹង​អនុ​ញ្ញាត​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​, ត្រូវ​គោរព​វិនយ័ បទបញ្ជា​ផ្ទៃក្នុង​ឲ្យបាន​ល្អ ពិសេស​ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង និង​រក្សា​អនាមយ័ជាប់​ជានិច្ច ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.