ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គ ណៈ អភិបាល ខេត្ត​កែប បាន​អញ្ជើញ​ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប​៖ ទិវា​បុណ្យ ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ បានរៀបចំ ប្រារព្ធ​ធ្វើឡើង យ៉ាង​មហោឡារិក នៅ​បរិវេណ វិមានឯករាជ្យ ក្នុង​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រោម​អធិបតី ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ អភិបាល ខេត្ត​កែប ។​

​ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ ចូលរួម ពី​សំ ណាក់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំ ង ប្រដាប់អាវុធ យុវជន សិស្ស​និស្សិត ក្រុមយុវជន កាយ​ឬ​ទ្ធិ និង​យុវជន​កាក បាទ​ក្រហម បាន​ចូលរួម អបអរសាទរ ទិវា​ឯករាជ្យ​ជាតិ​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​មាន​ប្រសា សន៍​ថា ថ្ងៃ ៩ វិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ ជាតិ ត្រូវបាន ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ហាញ ពី​ឯករាជ្យ​ជាតិខ្មែរ និង ជាការ​ឧទ្ទិស ដល់​ព្រះរាជ​បូជនីយ​កិច្ច របស់​អតីត ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម រតន​កោដ្ឋ ដែល​ព្រះអង្គ បាន​លះបង់​ព្រះកាយពល និង ព្រះ​បញ្ញាញាណ នៅក្នុង​ព្រះរាជ​បូ​ជ នី​យ​កិច្ច ទាមទារ​ឯករាជ្យ ពី​អាណា និគម​បារាំង នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​វិមានឯករាជ្យ សាងសង់ឡើង ដើម្បី​ជា​និមិត្តរូប បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ទទួលឯករាជ្យ ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា ឆ្នាំ​១៩៥៣ និង សម្រាប់​ជា​ស្តូប​គោរព វិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បី​បុព្វហេតុ​ជាតិ និង ដើម្បី​ប្រារព្ធ​នូវ​សេរី​ន​ភាព និង ឯករាជ្យ​រួច​ពី​ការគ្រប់គ្រង​របស់​បរ​ទេស​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.