ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​ជាមួយ​អតីត​នាយ​អាវុធហត្ថ​ក្រោម​ឱវាទ​នៅ​ខេត្ត​បន្ទាយមានជ័យ ចូល​សម្តែង​ការ​នឹករលឹក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សោធន​និវត្តន៍ នៃ​កងរាជអាវុធហត្ថ ២៥​រាជធានី ខេត្ត ចំនួន ៣៤៥​នាក់ បាន​មក​ជួបជុំគ្នា​នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ មួយ​លើកដំបូង ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី មេបញ្ជាការរង តំណាង​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក​ឧត្តមសេនីយ៍ឯក សំ ចាន់​ធួន អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សាវា ក្រសួង​ការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ គោលនយោបាយ​យោធិន សោធន​និវត្តន៍ ។

​ក្នុងឱកាស​នាពេលនោះ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដាក់ ឲ្យចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០២០ ក៏​មាន​ចំនួន​៣៣​នាក់​ផង​ដែរ​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចំនួន​១៣​នាក់ (​សោធន​និវត្តន៍ ចំនួន​១២​នាក់ និង​នាយការិយាល័យ​បុគ្គលិក​០១​នាក់​) ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​និង​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ ខាងលើ ក៏​បាន​ឆ្លៀតឱកាស សុំ​ចូល​ជួប​និង​សម្តែង​ការ​នឹករលឹក ដល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​លោក​ធ្លាប់​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជា​ច្រើន​ឆ្នាំ មុនពេល​លោក​ផ្លាស់​មក​ទទួល តំណែង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៣​។​

​ក្នុងនាម​ធ្លាប់ជា​អាណា​ព្យាបាល​ផ្ទាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​មនោសញ្ចេតនា រំភើប​រីករាយ ឥតឧបមា ដែល​បាន​ជួប​ជាមួយ​អតីត​នាយទាហាន​ក្រោម​ឱវាទ​របស់​លោក​គ្រប់គ្នា ដោយ​លោក​បាន​សំណេះសំណាល​សួរសុខទុក្ខ​ទាំង​សា​ម៉ី​ខ្លួន​ក៏​ដូចជា​ក្រុម​គ្រួសារ និង​បាន​ណែនាំ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទាំង​១៣​នាក់ បាន​ដើរ​ទស្សនា ហេដ្ឋារចនាសម្ព័ន្ធ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ផ្តល់​អំណោយ​បន្តិចបន្តួច រួមមាន ភេសជ្ជៈ​១៣​កេស​, មី​១៣​កេស​, ចា​ហួយ​១៣ ក្រឡ ព្រម​ជាមួយ​ថវិកា ២,៦០០,០០០​រៀល ជូន​ពួកគាត់​ចែកគ្នា ទុក​ជា​ចំណងដៃ យក​ត្រឡប់​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ​វិញ​៕
#PhnomPenhGRK
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.