ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឯកឧត្តម​ជាវ តា​យ​ទទួល​អំណោយ​សប្បុរសធម៌​ពី​ប្រតិភូ​អង្គការ​សមាគម​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ព្រមទាំង​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ​និង​អង្គភាព​ចំណុះ​សាលាខេត្ត បាន​ជួប​និង​ទទួល​អំណោយ​សប្បុរសធម៌​ពី​ប្រតិភូ​នៃ​អង្គការ​សមាគម មួយចំនួន​សម្រាប់​យក​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​ខេត្ត​កំពត​។​

​ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ប្រតិភូ​នៃ​សប្បុរសជន​ដែល​ជា​ម្ចាស់​អំណោយ​នា​ឱកាស​នោះ បាន​បញ្ជាក់​ឲ្យដឹងថា អំណោយ​ដែល​បាន​នាំយក​មក​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពត​នាពេលនេះ គឺ​មាន​អង្ករ ២៦០០​គី​ឡូ និង​មី​ចំនួន​៥១​កេស ដែល​អំណោយ​ទាំងនេះ​បាន​មក​ពី ការរួមវិភាគទានរ​បស់ ថ្នាក់ដឹកនាំ និង​អង្គការ​សមាគម​ចំនួន​១១ បច្ចុប្បន្ន​បាននិងកំពុង​បម្រើ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា​និង​ពិសេស​ក្នុង​ខេត្ត​កំពត​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​សមាគម និង​សប្បុរសជន​ទាំងអស់ ដោយ​បាន​ចាត់ទុក​អំណោយ ទាំងអស់នេះ គឺជា​កាយវិការ​វប្បធម៌​ចែករំលែក​ដ៏​ប្រពៃ ក្នុង​ការរួមវិភាគទាន ចូលរួមចំណែក​ជួយ​សម្រួល​ការលំបាក ដើម្បី​ដោះស្រាយ​ជាមួយ​រដ្ឋបាល​ខេត្ត​កំពត ក៏ដូចជា​រាជរដ្ឋាភិបាល ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ឬ​ឧប្បត្តិហេតុ​ផ្សេងៗ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជានិច្ចកាល រដ្ឋបាលខេត្ត ព្រមទាំង​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត​រមែង តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ តាម​ប្រសាសន៍​ណែនាំ ផ្ដាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ក្ដី ឬ​ឧបទ្ទវហេតុ​ផ្សេងៗ​ក្ដី ដោយ​មិន​ប្រកាន់​និន្នាការ​រើសអើង​អ្វី​ឡើយ​។​ហើយ​ជា​សំខាន់​នោះ​គឺ​ការដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​ឆាប់រហ័ស មិន​ត្រូវ​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ រង​ការលំបាក​ខ្វះខាត និង​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​ដោយ​គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដឹងឮ​និង​ការដោះស្រាយ​បាន​ឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា អំណោយ​ទាំងនេះ ឯកឧត្តម​នឹង​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​យក​ទៅ​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដែល​ជា​អាជ្ញាធរ​សាធារណៈ សម្រាប់​យក​ទៅ ចែកជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​ពិតប្រាកដ ឱ្យបាន​ចំ​គោលដៅ​និង​មាន​ប្រសិទ្ធភាព​ក្នុង​ខេត្ត​បន្តទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.