ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ទស្សនា​កម្រង​រូបភាព ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០២០ ខួប​លើក​ទី​៦៧ ដែល​កម្ពុជា​ដណ្តើមបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​៦៧​ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល បាន​រំដោះខ្លួន​ទាំងស្រុង​ចេញពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយ​កិច្ចដឹកនាំ​ដ៏​ក្លៀវខ្លា​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ​។​

​ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ​ដែរ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ដណ្តើម​បាន​មក​វិញ​នូវ​សិទ្ធិសេរីភាព និង​ភាព​ជា​ម្ចាស់​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ពិធី​អបអរសាទរ​ត្រូវបាន​ប្រារព្ធ ធ្វើ​ឡើង​យ៉ាង​កងរំពង​នៅលើ​បរិវេណ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ ទីតាំង​និមិត្តរូប​ការ​ដណ្តើមបាន​ឯករាជ្យ​។​

​ពិធី​អបអរសាទរ​រំលឹក​ខួប​នៃ​ការ​ដណ្តើមបាន​ឯករាជ្យ ឆ្នាំ​២០២០​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បុត្រា​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​សូម​ទស្សនា​កម្រ​រូបភាព បុណ្យ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០២០៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.