ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

បុរស​ចំណាស់​ម្នាក់​គណៈកម្មការ​វត្ត​ជាប់​សង្ស័យ រំលោភ​ប្រពន្ធ​គេ ពេល​ប្តី​នាង​សួរនាំ​រឿង​រើស​កាបូប​ប្រាក់​

បុរស​ចំណាស់​ម្នាក់​គណៈកម្មការ​វត្ត​ជាប់​សង្ស័យ រំលោភ​ប្រពន្ធ​គេ ពេល​ប្តី​នាង​សួរនាំ​រឿង​រើស​កាបូប​ប្រាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​គណៈកម្មការ​វត្ត​បឹង​ប្រី​ជាប់​សង្ស័យ​រំលោភ​ប្រពន្ធ​គេ បន្ទាប់ពី​បុរស​ជា​ប្តី​ឃើញ​កាបូប​ប្រាក់​របស់ បុរស​សង្ស័យ​នៅ​ប្រពន្ធ​ខ្លួន រក្សាទុក ហើយ​សួរនាំ​រួច​ដាក់​ពាក្យបណ្តឹង កាលពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៤ អោយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​បាណន់​ចាត់ការ ។ បុរស​សង្ស័យ នគរបាល​ស្រុក​បាណន់ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៤​    ​។​

​លោក សេង លុច នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ថា រឿង​បុរស​សង្ស័យ​វ័យ​ចំណាស់ ចាប់រំលោភ​ប្រពន្ធ​គេ កើត​ឡើង​តាំងពី​ម៉ោងជាង​១១​យប់ ថ្ងៃទី​១៦ ធ្នូ ២០១៤​នៅ​ភូមិ​បឹង​ប្រី ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ បុរស​សង្ស័យ​វ័យ​ចំណាស់ ចាប់រំលោភ​ប្រពន្ធ​គេ មានឈ្មោះ មិន សារុន ហៅ លន អាយុ​៦៧​ឆ្នាំ ជា​សមាជិក​គណៈកម្មកា​រ នៅ​វត្ត​បឹង​ប្រី នៅ​ភូមិ​បឹង​ប្រី​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ រីឯ​ស្ត្រី​ឈ្មោះ (​បស​) អាយុ​៤៧​ឆ្នាំ មានប្តី​មានកូន ។​

​ស្ត្រី​រងគ្រោះ​អះអាងថា ខ្លួន​ត្រូវ​តា​គណៈកម្មការ​វត្ត​ឈ្មោះ​មិន សារុន ហៅ​លន ចាប់រំលោភ នៅលើ​គ្រែ​មុខផ្ទះ កាល​ម៉ោងជាង ១១ យប់ ថ្ងៃទី​១៦ ធ្នូ ២០១៤ ហើយ​បាន​លាក់ទុ​ក្នុង​ចិត្ត​រហូត មិន​បាន​ប្ដឹង​ទេ ។ លុះ​ប៉ុន្មាន​ថ្ងៃទី​១៩​ខែ​ដដែល បុរស​ចំណាស់​សង្ស័យ​បាន​ជ្រុះ​កាបូប​ប្រាក់​តាមផ្លូវ​ខ្លួន​រើស​ទុក ពេលនោះ​កូន​របស់​ខ្លួន​ឃើញ វា​សួរនាំ​កាបូប​រើស​បាន​មាន​អ្វីខ្លះ ខ្លួន​មិន​ប្រាប់​កូន​ទេ ។ ចំណែក​កូន​របស់​ខ្លួន​បាន​រត់​ទៅប្រាប់​ឪពុក​វា ពេល​ប្តី​ខ្ញុំ​មក​សួរនាំ​រឿង​កាបូប​ប្រាក់​នោះ ច្រំ​ដែល​ពេក ទើប​ប្រាប់ថា តា​លន​បាន​ចាប់រំលោភ​ខ្លួន​២​បី​ថ្ងៃ​ហើយ ឯ​កាបូប​ប្រាក់ ទើប​រើស​បាន​ទេ​។​

​បុរស​ចំណាស់​សង្ស័យ​បាន​បដិសេធន៍ ចំពោះ​ការចោទប្រកាន់​រឿង​ចាប់​រំលោភ តាម​ពិត​ជា​រឿង​ត្រូវរ៉ូវ​គ្នា​ទេ ។​

​លោក សេង លុច បានបញ្ជាក់​ថា ក្នុង​ការត្រួតពិនិត្យ​ឯកសារ​និង​សាកសួរ​បន្ថែម​លើ​បុរស​សង្ស័យ មិនមាន​អ្វី​ខុសប្លែក​ចម្លើយ សមត្ថកិច្ច​ស្រុក​បាណន់​សាកសួរ​នោះទេ ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នា​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ចាត់ការ​តាម​និតិ​វិធី ៕

2014_12_24b (4)

Filed in: បញ្ហាផ្លូវភេទ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.