ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ថ្នាក់ដឹកនាំ​និង​ប្រតិភូ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ជួប​សិក្សា​ពី​ការអនុវត្ត​តួនាទី ភារកិច្ច​និង​មុខងារ ជាមួយ រដ្ឋបាល​ស្រុក​ឈូក​និង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​ក្នុង​ការអនុវត្ត បំពេញ​តួនាទី ភារកិច្ច និង​មុខងារ នៃ​រដ្ឋបាល​ឯកភាព​ក្រុង ស្រុក ខណ្ឌ ឲ្យបាន​កាន់តែ​មានល​ក្ខណៈប្រសើរ​ថែមទៀត កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ប្រតិភូ​ជា​សហការី លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​ឈូក​និង​ក្រុង​កំពត ដើម្បី​សិក្សា​ស្រាវជ្រាវ ទាក់ទង​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​មុខងារ​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។​

​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា នៅក្នុង​ឆ្នាំ​២០២០ នេះ គឺជា​ការចាប់ផ្ដើម​អនុវត្ត​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែលបា​ន​ដាក់ចេញ​នូវ​ការកែទម្រង់​ប្រពន្ធ័​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិម​ជ្ឈការ​និង​សហវិមជ្ឈការ  ស្ដីពី​ការធ្វើសមាហរណកម្ម​បុគ្គលិក​និង​ការរៀបចំ​តួនាទី​ភារកិ​ច្ច​មុខ​តំណែង​គ្រប់គ្រង​នៅក្នុង​រចនាសម្ព័ន្ធ​ថ្មី​រដ្ឋបាល ក្រុង​ស្រុក ខណ្ឌ សំដៅ​ការធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ក្នុង​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិអំណាច​និង​ធនធាន​ទាំងនោះ សម្រាប់​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរនិង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ប៉ុន្តែ​បើ​ទោះ​បី​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ ដែល​បាន​ដាក់ឲ្យ​ដំណើរកា​រអស់​រយៈពេល​ជិត មួយ​ឆ្នាំ​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​យ៉ាងណាក្ដី​។ ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម កើត​ឡើង​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នី​មួយៗ​ជៀស​មិន​ផុត​។ ដូច្នេះ​ការជួប​ជាមួយ​រដ្ឋបាល​ក្រុង​ស្រុក​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង សិក្សា​ពី​បញ្ហា​ប្រឈម​និង​បទពិសោធន៍ កន្លង​មក​ទាក់ទង​ការអនុវត្ត​រចនាសម្ព័ន្ធ​ថ្មី នៃ​ការគ្រប់គ្រង​របស់​រដ្ឋ​បាល​ក្រុង​ស្រុក សំដៅ​ធ្វើ​យ៉ាងណា​ជំរុញ ឱ្យ​មាន​ចីរភាព និរន្តរភាព ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ពិសេស​ការបំពេញ​តួនាទី​ភារកិច្ច​និង​មុខងារ​របស់​រដ្ឋបាល​ក្រុង ស្រុក ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានចាត់ទុក​បេសកកម្ម​ការងារ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ដែល​បាន​ជួប​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក​នា​ពេល​នេះ គឺ​ពិតជា​បាន​ឆ្លើយតប​ជា មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធិភាព​ការងារ ការគោរព​ច្បាប់​និង គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ការងារ ទទួលខុសត្រូវ ភាពជា​ម្ចាស់​របស់​មន្ត្រី នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច មុខងារ នោះ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​បាន​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បាន​កាន់តែ​ល្អប្រសើរ​និង​មាន​ប្រសិទ្ធភាព​ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.