ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​បេសកកម្ម​កា​ទូត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ម៉ៃ​ឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា ដែល​បាន​បញ្ចប់​អាណត្តិ​បេសកម្ម​កា​ទូត​រយៈពេល​៤​ឆ្នាំ​កន្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម ម៉ៃ​ឃែល តាន់ (Michael Tan) បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្នុង​រយៈពេល​៤ ឆ្នាំ​កន្លះ ក្នុងការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​ឯកឧត្តម​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​មិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជា​ពិសេស​បាន​ទទួល​ការគាំទ្រ ក៏ដូចជា​សហការ​យ៉ាង​ល្អ​អំពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលនាំឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​ទទួលបាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នោះ​គឺ​នាំមក​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូចជា​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​មាន​ការ​កើនឡើង​ខ្ពស់​មួយ​កម្រិត​ថែមទៀត​។​

​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុងដំណាក់កាល​ការទូត​របស់​ឯកឧត្តម​នៅក្នុង​ប្រទេស​កម្ពុជា ឯកឧត្តម​ក៏បាន​ជួប​នូវ​បញ្ហា​ជំងឺ​កូវី​ដ​-១៩ ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​ក្នុងនោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ជម្រាប​ជូន​សម្ដេច​តេ​ជោថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ការរស់នៅ ដែល​បាន​រួចផុត​ពី​ការឆ្លង​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​។ ឯកឧត្តម​ពិត​ជា​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម​រៀបចំ​កម្មវិធី​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​យល់ឃើញ​ថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិភាព​មិន​មាន​ការ​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការរៀបចំ​នោះ​ប្រព្រឹត្តទៅ​បាន​ជោគជ័យ ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​

ឯកឧត្តម​ក៏​បាន​បន្ថែមទៀតថា ឯកឧត្តម​ពិត​ជា​មាន​ជំនឿ​ជឿជាក់ថា កម្ពុជា និង​សិង្ហ​បុរី នឹង​អាច​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​ទាំងអស់​នេះ អាច​ធ្វើទៅបាន​ដោយ​មាន​ការគាំទ្រ ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ស្ថាប័ន និង​ស្ថាប័ន ជាពិសេស​រវាង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​

ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ម៉ៃ​ឃែល តាន់ (Michael Tan) និង​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​រយៈពេល​កន្លងមក​។ សម្ដេច​តេជោ ក៏​បាន​យល់ស្រប​ផងដែរ​ចំពោះ​ការលើកឡើង​របស់​សិង្ហ​បុរី​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ឯកឧត្ត ម៉ៃ​ឃែល តាន់ (Michael Tan) ដែល​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​ពង្រីកពង្រឹង លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅក្នុង​បេសកកម្ម​កា​ទូត​របស់​ឯកឧត្តម​កន្លងមកនេះ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជំងឺ​កូវី​ដ​-១៩ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​សមរភូមិ​៣ ដែល​សមរភូមិ ទី​១ គឺ ធ្វើ​យ៉ាងណា​ប្រយុទ្ធ​ទប់ស្កាត់​កុំ​ឲ្យ​នាំចូល​ជំងឺ​នេះ​មក​ពី​ប្រទេស​ខាងក្រៅ សមរភូមិ​ទី​២ គឺ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ទៅកាន់​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ធ្វើ​យ៉ាងណា​ព្យាបាល​អ្នកជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នេះ ឱ្យ​ជាសះស្បើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.