ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

លោក ឌិន គឹម​ ៖ ជា​ពាក្យ​ច​ចាម អាម​បង្ខូច​កិត្តិយស​រូបលោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​ ៖ លោក​ប្រធាន​មន្ទីរ សាធារណការ​ខេត្ត​ប៉ៃលិន ដែល​ត្រូវ​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៧​ខាងមុខនេះ ត្រូវបាន  បុគ្គលិក​ធ្វើការ​ចោទប្រកាន់ ថា បាន​កំពុងតែ​រត់​ការ​ឱ្យ​កូន  ប្រុស​របស់​លោក​ឡើងកាន់ តំណែង​បន្តវេណ​ពី​រូបលោក នៅ​ឆ្នាំក្រោយ​នេះ ។​

​ទាក់ទិន​ទៅ​នឹង​ការ​ចោទ  ប្រកាន់​បែបនេះ លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណការ  ខេត្ត​ប៉ៃលិន​មានប្រសាសន៍​ឱ្យ ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា  រឿង​តែងតាំង​ធ្វើជា​ប្រធាន មន្ទីរ​សាធារណការ​នេះ​ពុំមែន រូបលោក​ជា​អ្នកចាត់ចែង  នោះទេ គឺ​អាស្រ័យ​ទៅលើ  ក្រសួង​សាធារណការ​និង​ដឹក ជញ្ជូន​ជា​អ្នក​ចាត់តាំង គឺ​រូប  លោក​គ្មាន​សិទ្ធិ​អ្វី​នឹង​ចាត់ចែង ឱ្យ​ហួស​ពី​កាតព្វកិច្ច​និង​ភារកិច្ច ជា​ប្រធាន​មន្ទីរ​នោះ​ឡើយ ។​

​លោក ឌិន គឹម បាន​មាន ប្រសាសន៍​បន្ថែម​ទៀត​ថា ថ្នាក់ក្រោម​អាចធ្វើ​អ្វី​បាន​លុះ ត្រាតែ​ថ្នាក់លើ​ជា​អ្នកសម្រេច មិនមែន​ថ្នាក់​ត្រឹម​ប្រធាន​មន្ទីរ មួយរូប អាច​ធ្វើ​អ្វី​បាន​ដោយ អត្តនោម័ត​នោះ ។

​ការតែងតាំង​ប្រធាន​មន្ទីរ  នី​មួយៗ​ពុំមែន​ចេះ​តែ​ធ្វើ​ឡើង ដោយ​គំនិត​បុគ្គល​នោះទេ គឺ  ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​សាធារណ ការ​និង​ដឹកជញ្ជូន​ជា​អ្នក  សម្រេច ។​

​លោក ឌិន គឹម បាន  បញ្ជាក់ថា មាន​ពាក្យ​ច​ចាម  អារាម​ថា​រូប​លោក​ស្នើ​ឈ្មោះ កូន​របស់​លោក​ឱ្យធ្វើ​ជា​ប្រធាន មន្ទីរ​នោះ ពុំ​មាន​ការពិត​នោះ ទេ ព្រោះ​តំណែង​ជា​ប្រធាន  មន្ទីរ​សាធារណការ​និង​ដឹក​-  ជញ្ជូន​គឺ​មាន​អំណាច​នៅ​ថ្នាក់ ខេត្ត ។ ដូច្នេះ​អ្នក​ណា​ក៏​សម្លឹង ចង់បាន​កៅអី​នេះដែរ ដើម្បីឱ្យ ថ្នាក់លើ​ទុកចិត្ត​ធ្វើកា​រតែង តាំង​រូប​ខ្លួន​នោះ​ក៏​មាន​ក្រុម ជនខិលខូច​ធ្វើ​ការ​នៅក្នុង​មន្ទីរ បាន​បំប៉ោង​ព័ត៌មាន​ផ្សេងៗ ដើម្បី​សម្អុយ​កេរ្តិ៍ឈ្មោះ​របស់ លោក​មុន​ពេល​ដែល​លោក ចូលនិវត្តន៍ ។​

​លោក ឌិន គឹម បាន បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម  ដែល​បំប៉ោង​ព័ត៌មាន និង​ប្រើ  ប្រាស់​ពាក្យ​ច​ចាម​អារាម​មួយ ក្រុម​តូច​នេះ គឺ​ពិតជា​ចង់​ធ្វើ ជា​ប្រធាន​មន្ទីរ​ដោយ​ខ្លួនឯង ហើយ បែរជា​មក​ប្រើប្រាស់  ព័ត៌មាន​ទម្លាក់​លើ​រូបលោក ថា ស្នើ​ទៅ​ថ្នាក់​ឱ្យ​កូន ធ្វើជា ប្រធាន​មន្ទីរ​ទៅ​វិញ​នេះ​ពិតជា ល្បិច​“​ស៊ី​បាយ​លាប​មាត់​ពពែ​មែន​” ៕​

 

pailindoft

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.