កណ្តាល ៖ កាលពីវេលាម៉ោង8:00នាទីយប់ ថ្ងៃទី28 ខែមេសា ឆ្នាំ2016 នៅភូមិលេខ ៥ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត្តកណ្តាល (ចំណុចក្នុងព្រែក) បុរស់ម្នាក់ឈ្មោះ ឌុល ធឿន អាយុ55ឆ្នាំមានប្រពន្ធកូនចំនួន5នាក់។នៅពេលល្ងាចនោះឈ្មោះ ឌុល ធឿន បានទៅចូលរួមបុណ្យសពអ្នកភូមិនៅចំនុចឆ្លងព្រែកត្រើយខាងក្បូង នៅពេលអង្គុយលេងនៅក្នុងពិធីបុណ្យសពដោយមានគ្នាចូលរួមជាច្រីន នៅពេលមុនកើតហេតុអ្នកនៅជិតកើតហេតុបាននិយាយថា ពូកគាត់នាំគ្នាផឹកស្រារបន្តិចបន្តួចដើម្បីកំដររោងបុណ្យសពបន្ទាប់មកស្រាក៏អស់ក៏អោយឈ្មោះ ម៉ាប់ អាយុ22ឆ្នាំ(ជាជនដៃដល់)។មិនមានមុខរបរបរពិតប្រាកដរស់នៅក្នុងភូមិជាមួយគ្នាទៅទិញស្រារ បានមួយសន្ទុះមកមិនបានដឹងជាមានរឿងអ្វីទេ ស្រាប់តែឈ្មោះ ម៉ាប់ នេះយកដំបងមួយមកសំពងវាយចំឈ្មោះឌុល ធឿន ចំក្បាលពីក្រោយបណ្តាលអោយដួលហើយវាយថែមមួយដំបងទៀតចំឆ្អឹងចំនី (ផុងក្បាលផ្នែកខាងក្រោយបែកប្រវែង ៨ ហ៊ុន និងស្នាមជាំឆ្អឹងជំនី) បង្កអោយមានការភ្ញាក់ផ្អើលរួចក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែតតែជនរងគ្រោះស្លាប់បាតបង់ជីវីវិតរួចទៅហើយ ។
នៅព្រឹកថ្ងៃទី ២៩ ម៉ោង 7:00 នាទីព្រឹក លោកអនុសេនីទោយ៍ ពុយ ទ្រី មេប៉ូស្តិរដ្ឋបាលឃុំត្រើស្លាបានដឹកនាំកម្លាំអធិការដ្ឋាននគរបាលស្រុកស្អាង និងកងកម្លាំកងរាជអាវុធហត្ថស្រុកស្អាង ចុះពិនិត្យសាកសពនិងចុះធ្វើកំណត់ហេតុដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិវិធីតាមច្បាប់និងបញ្ជូនសាកសពឲ្យទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ហុក វិបុល




