នៅរសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកគណៈនាយករដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យទាំង១១ លោកប្រធានផ្នែកប្រជាការពារខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក និងលោកស្រីប្រធានទីរួមផ្សារទាំង៣ ដើម្បីពិនិត្យ និងដាក់ចេញផែនការអនុវត្តការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ, ការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន, ការងារបង្ក្រាបការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ការពិនិត្យឡើងវិញករណីលបលួចបើកអាជីវកម្មវិស័យទេសចរណ៍ ក្លឹបកំសាន្ត សណ្ឋាគារ ផ្ទះសំណាក់ ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និង កិច្ចការងារសំខាន់ៗមួយចំនួនទៀតផងដែរ ។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកសុខ ពេញវុធ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ









