(ប៉ៃលិន) នៅតាមបណ្តាលផ្សារនានា ក្នុងខេត្តប៉ៃលិនបានសន្យានិងប្តេជ្ញាចិត្តបញ្ឈប់ការលក់និងប្រើប្រាស់ផលិតផលថៃជារាងរហូតបើទោះបីមានការបើកច្រកព្រំដែនវិញក៏ដោយព្រោះពួកគាត់មានការឈឺចាប់និងការឈ្លានពានទឹកដីកម្ពុជាពីទាហានថៃ។ការប្តេជ្ញានេះនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីខាងអាជ្ញាធរក្រុងប៉ៃលិនបានដឹកនាំកម្លាំងចម្រុះរួមមានមន្ទីរពាណិជ្ជកម្ម មន្ត្រីកបប ចៅសង្កាត់ នគរបាលក្រុងនិងប៉ុស្តិ៍ប៉ៃលិន បានបន្តចុះពិនិត្យនិងណែនាំបន្ថែមទៀតមិនឲ្យអាជីវករដាក់លក់ផលឹតផលថៃលក់នៅលើទីផ្សារនេះឡើយ។
លោក លី សុងហ៊ី បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរក្រុង និងអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យគ្រប់ទីតាំងលក់ដូរ រួមមាន គ្រឿងទេស បន្លែ សាច់ ផ្លែឈើ គ្រឿងសម្អាងគ្រប់ប្រភេទ សម្ភារៈប្រើប្រាស់ សាប៊ូ គ្រឿងក្រអូប។ល។
ពិនិត្យឃើញថា ពិតជាមាន របស់ទាំងនោះចរាចរណ៍លើទីផ្សារប្រាកដមែន តែមិនមានច្រើនទេ ឥវ៉ាន់ ១០០មុខ មានប្រហែល ១ មុខទៅ ៥មុខប៉ុណ្ណោះ គិតជាភាគរយប្រមាណ ១ទៅ៥%ភាគរយ ប៉ុណ្ណោះគឺសល់តិចតួចបំផុត។
ហើយឥវ៉ាន់ទាំងនេះជាឥវ៉ាន់ចាស់ដែលមានដឺឡេផលិតឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ និងអាចហួសកាលបរិច្ឆេទប្រើប្រាស់នៅចុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទៅតាមមុខទំនិញ ដែលបងប្អូនអាជីវករដាក់តាំងលក់។
វិធានការណ៍ អាជ្ញាធរបានណែនាំឱ្យបងប្អូនបញ្ឈប់ការតាំងលក់ទំនិញទាំងនេះលើទីផ្សារបន្តទៀត ឱ្យបាន ១០០ភាគរយ គឺបញ្ឈប់ការតាំងលក់ទំនិញថៃ ១០០ភាគរយតែម្តង។
ជាមួយគ្នាអាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវកររាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច គណៈកម្មការផ្សារ ករណីមានការលបលួយនាំទំនិញខុសច្បាស់មកចរាចរណ៍លើទីផ្សារនេះ និងរកមុខអ្នកនាំចូលទំនិញទាំងនេះ យកមកអនុវត្តច្បាប់ជាធរមាន៕




