ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

មន្ត្រី​រដ្ឋបាល​សាលាស្រុក​២​នៃ​ខេត្ត​មណ្ឌលគិរី​ទទួលបាន​អគារ​ធ្វើការ​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ មន្ត្រី​រដ្ឋបាល​សាលាស្រុក​២​នៃ​ខេត្ត​មណ្ឌលគិរី​ទទួលបាន​អគារ​ធ្វើការ​ថ្មី គឺ អគារ​រដ្ឋបាល​និង​សាលប្រជុំ​តំលៃ​ប្រមាណ​ជា​២៨០,១៤៣,២០$(​ពីរ​រយ​ប៉ែតសិប​ពាន់ មួយរយ​សែសិប​បី​ដុល្លា​និង​ម្ភៃ​សេន​) ត្រូវបាន ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​សាលាស្រុក​កែវ​សីមា ប្រើប្រាស់​តាម​ផ្លូវការ​បន្ទាប់​ពី​ស្ថាបនា​រួចរាល់​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ក្នុង​ពិធី​ប្រគល់​អគារ​កាល ពី​ថ្ងៃ​ទី​២០​មេសា​ម្សិលមិញ​គណះអធិបតី​នៅពេល​នោះ​ត្រូវ​គេ​ឃើញថា ក្រោម​វត្តមាន​អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ​និង​ជា​នាយក​គម្រោង​អភិវឌ្ឍន៍​សាវា​កម្ម​សារ​ធារ​ណះ​និង​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​តាម​បែប​វិមជ្ឍការ​(DPSFM)​ឯកឧត្តម ឡេង វី  ព្រមទាំង​អភិបាលខេត្ត​មណ្ឌលគិរី​ឯកឧត្តម ស្វាយ សំ​អ៊ាង ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​អភិបាល អភិបាលរង​ខេត្ត មន្ត្រីរាជការ​ទូទាំង​ស្រុក​កែវ​សីមា ទាំងមូល​។​
​អភិបាលស្រុក​កែវ​សីមា លោក ស៊ិន វណ្ណ​វុឌ្ឍន៍ នា​ឧ៍កាស​នោះ​បាន​ជម្រាប​អំពី​ដំណើរការ​និង​ការសាងសង់​អគា​រទាំង​២​យ៉ាង​លម្អិត​ដល់គ​ណះ អធិបតី​និង​មន្ត្រីរាជកា​រថា​:​រដ្ឋបាល​ស្រុក​កែវ​សីមា​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អេស ធូ អេន​ជី​នារីង និង​ឌី​ហ្សា​ញ នៅ​ថ្ងៃ​ទី​២០​ឧសភា ២០១៥​និង​ចាប់ផ្តើម​បើក​ការដ្ឋាន សាងសង់​ថ្ងៃ​០៣​មិថុនា​២០១៥ ។

​លោក​ថា ក្រោយ​ពី​ដំណើរការ​បាន​មួយ​រយះ ការសាងសង់​បាន​រកឃើញ ថា​ដី​ដែល​ទើប​ចាក់​បំពេញ ដោយ​រដ្ឋបាល​ស្រុក​កម្ពស់​២​ម៉ែត​កាលពីពេល​កន្លង​មក​នោះ ស្មើរ​និង​នីវ៉ូ​ផ្លូវជាតិ ដែល​ខ្ពស់​ជាង​ការកំណត់​នៃ គម្រោង និង​ត្រូវ​ចំណាយ​លើស​ប្រាក់​គម្រោង​ដែល​ផ្តល់​ដោយ​នាយក​គម្រោង​ប្រមាណ​៥,២១៩,៣៥(​ប្រាំ​ពាន់​ពីរ​រយ ដប់​ប្រាំបួន​ដុល្លា​និង​សា ម​សិប​ប្រាំ​សេន​) ។​

​លោក​បន្តថា ដូច្នះ​ហើយ​ក្រសួង​មហាផ្ទៃ​បាន​សម្រេ​ច​ផ្តល់​ថវិការ​ជំនួយ​បន្ថែម​ដើម្បី​ប្តូរ​ប្រព័ន្ធ​គ្រឹះ លើក​ទី​០២​ចំនួន (៥,២១៩,៣៥)​លើ​ប្រាក់ គម្រោង​លើក​ទី​០១ ដែល​សរុប​ការចំណាយ​អស់ប្រាក់​ចំនួន​២៨០,១៤៣,២០(​ពីរ​រយ​ប៉ែតសិប​ពាន់ មួយរយ សែសិប​បី​ដុល្លា​និង​ម្ភៃ​សេន​)​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កែវ​សីមា​បាន​សាទរ និង​ការប្រគល់​អគារ​រដ្ឋបាល​និង​សាលប្រជុំ នៅពេលនេះ ដោយ​គេ​បានលើកឡើង ថា កាលដើមឡើយ​ពលរដ្ឋ​ត្រូវ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ដើម្បី​ស្វែងរក​សេវា​ធារ​ណះ​រដ្ឋបាល​ស្រុក​កែវ​សីមា​ដែល​ស្ថិត នៅ​ឃុំ​ស្រែ​ព្រះ ដែល​មាន​ចម្ងាយ​ផ្លូវ​លំបាក ១២​គីឡូ​ម៉ែត ពី​ផ្លូវជាតិ​លេខ​៧៦​នោះ​និង​ពី​ទីប្រជុំជន​។​

​សេចក្តី​រាយ​ការ​ថា ក្រុមប្រឹក្សា អភិបាលស្រុក​និង​មន្ត្រីរាជការ អណត្តិ​ទី​០១​មានការ​ខ្លាចរអារ​និង​អង្គុយ​ធ្វើការ​នៅ​អគារ​សាលាស្រុក ចាស់​ដែល​មាន ទីតាំង​នៅ​ឃុំ​ស្រែ ព្រះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​សេសសល់​ពី​សម័យ​សង្គម​រាស្ត្រនិយម​នោះ ទើប​នៅ​ឆ្នាំ​២០០៩ គេ​បាន​ផ្លាស់​មក​អង្គុយ​ធ្វើការ​នៅ​រោង​ដែលមាន​ទទឹង​៥​ម៉ែត បណ្តោយ​១២​ម៉ែត លើ​ទីតាំង​លំនៅស្ថាន​របស់​លោក​អភិបាលស្រុក ស៊ិន វណ្ណ​វុឌ្ឍន៍ ផ្ទាល់​ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម អស់​រយះពេល​៧​ឆ្នាំ​៨​ខែ​មក​ហើយ​។​

​ជាមួយគ្នានេះដែរ នៅ​ព្រឹក​ថ្ងៃទី​២១​មេសា អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បន្ត​ទៅ​ប្រគល់​អគារ​រដ្ឋបាល​និង​សាលប្រជុំ​ជូន​ដល់​រដ្ឋបាល ស្រុក​កោះ​ញែក ផងដែរ ដែល​ប្រើ​ពេល​សាងសង់​ក្នុងដំណាក់កាល​តែ​មួយ​ជាមួយ​និង​ស្រុក​កែវ​សីមា ក្នុង​តំលៃ​ទឹកប្រាក់ ២៧៥០០០$ នោះ​ថែម​ទៀត​ ។
​ក្នុងឱកាស​នោះ ​ឯកឧត្តម​អនុរដ្ឋលេខាធិកា​រ បាន​ថ្លែង​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់​ដល់​បណ្តា​ស្រុក​ក្រុង​ទាំង​៥​នៅក្នុង​ខេត្ត​មណ្ឌលគិរី ដែល​បាន​ធ្វើការ អភិវឌ្ឍន៍​ពី​ខេត្ត​ដែល​ដាច់ស្រយាល​អោយ​ក្លាយជា ខេត្ត​មួយ​ដែល​កំពុង​តែ​រីកចម្រើន​លើ​គ្រប់​វិស័យ ។​

​ក្នុងនោះ ឯកឧត្តម​បាន​ផ្តាំផ្ញើរ​អោយ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អោយបាន​ល្អ​ប្រសើរ​៕
​គឹម ចំរើន​

 

IMG-20160421-WA0020 IMG-20160421-WA0021 IMG-20160421-WA0022 IMG-20160421-WA0019

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.