ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អភិបាលខេត្ត​ប៉ៃលិន សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ថវិកា​១០​ម៉ឺន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយសារ​ទឹកជំនន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ថវិកា ១០​ម៉ឺន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយសារ​ទឹកជំនន់​នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន​៦​។​

​ឯកឧត្តម ផាន់ ចាន់​ធុល បានបញ្ជាក់​ល​ថា «​ខ្ញុំបាទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​ថវិកា ចំនួន​១០​ម៉ឺន​ដុល្លារ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ដល់​រាជធានី​-​ខេត្ត​ចំនួន​៦ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​»​។​

​សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ចេញ​ថវិកា​សប្បុរសធម៌ ដោយ​ផ្តល់​ជូន​ដល់​រាជធានី​-​ខេត្ត ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ចំនួន​៦ ក្នុង​មួយ​រាជធានី​-​ខេត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ។​
​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី គន់ គីម​, រាជធានី​-​ខេត្ត​ចំនួន​៦ ដែល​នឹង​ត្រូវ​ទទួលបាន​ថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នាពេលនេះ មាន​ខេត្ត​បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ជា​ដើម​។​

​សូមបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង ដែល​បង្កឡើង​ដោយ​ព្យុះ​បន្តបន្ទាប់​កន្លង​មកនេះ បាននិងកំពុង​វាយលុក នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​រដ្ឋ​-​ឯកជន​មួយ​ចំនួន​ផងដែរ​។ សម្រាប់​ខេត្ត​ប៉ៃលិន មាន​ប្រជាពលរដ្ឋ​ជាង​៧០០​គ្រួសារ បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​។​

​ឆ្លើយតប​នឹង​ស្ថានភាព​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ យកចិត្តទុកដាក់​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា និង​ជំរុញ​ចាត់វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុង​ការចេញ​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ តាម​ភូមិសាស្ត្រ ដែល​ទទួលខុសត្រូវ ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ព្រមទាំង​កាត់​បន្ថយ​ឱ្យបាន​ជា​អតិបរមា​នូវ​ការលំបាក និង​ផលប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​នានា​។​

​ជាមួយ​នឹង​ការអំពាវនាវ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.