ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

អភិបាលភិ​បាល​ខេត្ត ឯកឧត្តម ម៉ៅ ភារុណ និង​អភិបាលស្រុក​ស្អាង​ ​ចូលរួម​រំ​លែ​ល​ទុក្ខ​ដល់​គ្រួសារ​សព​ស្លាប់​៧​នាក់​ក្នុង​ឡាន​នៅពេល​ចុះ​ឆ្លង​ដ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ ម៉ោង​១០:០០​ព្រឹក អភិបាល​ស្រុក​ស្អាង​លោក ខឹម ចន្ទ័ គិរី និង​ក្រុមការងារ​រួម​ដំណើរ​តំណា​ម្ចាស់ទូកដ​ឈ្មោះ គុណ និង​ឯកឧត្តម​បណ្ឌិត ម៉ៅ ភារុណ ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្អាង​និង​ ថ្នាក់ដឹកនាំ​ខេត្ត នា​រសៀល​ថ្ងៃ​ទី​០៤​ខែ​មេសា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​លោកស្រី​មេឃុំ​ខ្ពប​និង​ក្រុមយុវជន នាំយក​អំណោយ​កាកបាទក្រហម​កម្ពុជា​ប្រចាំ​ការ​នៅ​ខេត្ត​កណ្តាល​និង​ស្រុក​ស្អាង​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ ​ដោយសារ​រងគ្រោះ​ស្លាប់​៣​គ្រួសារ គ្រួសារ​ទី ១ បាន​ស្លាប់​កូន​១​នាក់ គ្គ្រួសារ​ទី​២ ស្លាប់​ឪពុក​ម្តាយ​កូន​៣​នាក់ គ្រួសារ​ទី​៣ ស្លាប់​កូន​៣​នាក់ សរុប​៧​នាក់ ដែល​មក​ពី​សែន​ផ្នូរ ភូមិរ​ការ​ក្រោម ឃុំ​ខ្ពប និង​មាន​ទិសដៅ​ធ្វើដំណើ​ទៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង និង​ក្រុង​តាខ្មៅ ខេត្ត្ត​កណ្តាល ។ លុះ​មកដល់​ចំណុច​កំពុងចម្លង​អុង​ប៉ាង ក៏​បាន​បត់​ឡាន​ឆ្លង​ទូកដ ក៏​ជួប​ឧប្បហេតុ​គួ​ឲ្យ​រន្ធត់ បណ្តាល​ឲ្យ​៧​នាក់ ។​

​ឯកឧត្តម ម៉ៅ ភារុណ និង​ថ្នាក់ដឹកនាំ​ស្រុក​និង​លោក គុណ ថៅកែ​ទូក​បាន​ចុះសួរសុខទុក្ខ​និង​សម្តែង​នូវ​ការសោកស្តាយ​ជា​ទី​ផុត និង​គោរព​វិញ្ញាណក្ខ័ន្ធ​បួងសូង​សូម​ឲ្យ​វិញ្ញាណ​ក្ខ​ន្ធ័​សព​ទាំង​៧​នាក់ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ពីរ​កន្លែង មួយ​នៅ​ឃុំ​ខ្ពប មួយកន្លែង​ទៀត នៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ សូមឲ្យ​ទៅកាន់​សុខៈ​ត្តិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​នៅ​ទី​បញ្ចប់ ឯកឧត្តម​នាំ​អំណោយ​ចូលរួម​រំលែក​ទុក្ខ លោក ខឹម ចន្ទ័​គិរី អភិបាលស្រុក និង​ក្រុមការងារ​មាន​ប្រាក់ ៧៧០០០០០៛ (​ប្រាំពី​លាន​ប្រាំពី​សែន​)​អ​ង្ក​៣៥០​គី​ឡូ​ ​ដោយឡែក ឯកឧត្តម ម៉ៅ ភារុណ អភិបាលខេត្ត​កណ្តាល​ប្រាក់​៧០០០០០០៛ (​ប្រាំពី​លាន​រៀល​) អង្ករ​៣៥០​គី​ឡូ សរុប​ប្រាក់ ២៨.៧០០០០០​រៀល​(​ម្ភៃ​ប្រាំបី​លា​ប្រាំពី​សែន​រៀល​អង្ក​១៤​បាវ​ ​។​

​លោក ខឹម ចន្ទ័​គិរី អភិបាល​ស្រុក​ស្អាង​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ឲ្យខិត​ខំ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ហើយ​បើ​មាន​បញ្ហា​ជួប​នឹង​កង្វះខាត ជីវភាព​សូម​រាយការណ៍​ជូន​មក​លោក​ចៅ​សង្កាត់​ដើម្បី​ធ្វើការ​ចុះ​ជួយ​ជា​បន្ទាន់ ហើយក៏​បាន​សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​ដែល​អាច​កើតមានឡើង​ដោយ​ប្រការ​ណាមួយ​ជា​យថាហេតុ ៕
​ស្មាន​ឃុំ​ខ្ពប លោក ម៉ិច មុនី​

20160408a (1) 20160408a (2) 20160408a (3) 20160408a (4) 20160408a (5)
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.