ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ដំណើរ​ចុះ​សួរសុខទុក្ខ​យោធិន​ពិការ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ ៣១៧ គូលែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​មីនា​ឆ្នាំ​២០១៦ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ និង លោកជំទាវ អមដំណើរ​ដោយ​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ មាន​អភិបាលខេត្ត  ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​យោធិន​ពិការ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ​សម្តេច​តេជោ ហ៊ុន សែន​៣១៧ គូលែន ខេត្តសៀមរាប ដោយ​នាំយក​ទៅ​ជាមួយ​នូវ​ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​ឧបត្ថម្ភ ជូន​សម្រាប់​អបអរសាទរ​ក្នុង ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ដ៍​ឆាប់​ខាងមុខនេះ ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ពៅ​ស៊ា​នាយក​មជ្ឈមណ្ឌល បាន​បញ្ជាក់​ឲ្យដឹង​ពី​ស្ថាន ភាព​ទូទៅ​យោធិន​ពិការ និង គ្រួសារ ដែល​បាន​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧​គូលែន ចាប់ពី​ឆ្នាំ ២០១០ មកដល់​បច្ចុប្បន្ន មាន​២៣០​គ្រួសារ ក្នុងនោះ​មាន​គ្រូបង្រៀន​ស្ម័ត្រចិត្ត​មាន​១៤​គ្រួសារ ពេទ្យឆ្មប​ស្ម័ត្រចិត្ត ២​គ្រួសារ សរុប​រួម​មាន ២៤៦​គ្រួសារ មាន​សមាជិក សរុប​១​ពាន់​១៦៥​នាក់​ស្រី​៥៤៥​នាក់ និង​មាន​យោធិ​ពិការ​មរណៈភាព ១៩​នាក់ ព្រមទាំង​មាន​សិស្ស​សរុប ៣២២​នាក់ ថ្នាក់​មត្តេយ្យសិក្សា ២៥​នាក់ សិស្ស​បឋមសិក្សា​ចំនួន ១៩៩​នាក់ និង មធ្យមសិក្សា ៩៨​នាក់ ។​

​ក្នុងនោះដែរ បងប្អូន​យោធិន​ពិការ និង ប្រជាពលរដ្ឋ គ្រួសារ​យោធិន​ពិការ នា​ឱកាស​នោះ ឯ​.​ឧ​ទៀ បាញ់  ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែង​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​យោធិន​ពិការ នៅ   ទូទាំង​ប្រទេស​ទាំងអស់ សំខាន់​ការរៀបចំ​បង្កើត​មជ្ឈមណ្ឌល​នៅ​ទី​នេះ​តាំងពី​ដំបូង​ទី​មកដល់ពេលនេះ គឺ ស្រប​តាម​បំណងប្រាថ្នា​ដ៍​សាកសិ​ទ្ឋ​របស់ សម្តេច​តេជោ ដែល​តែងតែ រៀបចំ​ឱ្យ​មាន​ការ​មើល​ថែរក្សា​ឲ្យបាន​សមរម្យ​ដល់​យោធិន​ពិការ​ទាំងឡាយ ។​

​ឯកឧត្តម​ក៏​បញ្ចាក់​ថា មុននឹង​ទទួល​បាន​ភាព​រីកចម្រើន​នូវ​សមិទ្ធផល នៃ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដូចពេលនេះ យើង​ជួប​ការលំបាក​ជាច្រើន​និង​ស្មុគស្មាញ​ផងដែរ ។ បច្ចុប្បន្ន​យើង​មាន​មណ្ឌល​ជនពិការ​ចំនួន ៣ កន្លែង ដែល​ស្ថិតនៅ​ក្នុង​រចនា​សម្ពន្ឋ័ ចាត់តាំង​ក្រសួង​ការពារជាតិ​និង​ក្រោម​ការត្រួតពិនិត្យ​ផ្ទាល់​របស់​អគ្គនាយកដ្ឋាន​យោធ​សេវា​ក្រសួង​ការពារជាតិ​។

​ម្យ៉ាងទៀត មជ្ឈមណ្ឌល​ទាំងបី​នេះ ក៏​ទទួលបាន​នូវ​គោល​របប​ដូចៗ​គ្នា ដូច​ជា​គោល​របប​បៀវត្ស​នៅ​តែ​រក្សា​នៅ​ក្នុង​ក្រមខ័ណ្ឌ​និង​ទទួល​បាន​ដូច​យោធិន​ដែល​កំពុង​បំពេញ​ភារកិច្ច​ដែរ និង​ជួន​ផ្ទះ​មួយ​ខ្នង​តាម​ទំហំ​ទ្រង់ទ្រាយ​ស្មើៗ​និង​ដូចគ្នា រៀបចំ​ផ្តល់​ដី​បង្កបង្កើនផល​ទៅតាម​លទ្ឋភាព​គោលការណ៍ ផ្តល់ឲ្យ​គ្រួសារ​នីមួយៗ បង្កបង្កើន​ផល​សម្រាប់​គ្រួសារ​ខ្លួនឯង​ទៅតាម​លទ្ឋភាព ។ ជនពិការ​នៅ​កម្ពុជា​មាន​ច្រើន ការបែងចែក​គោលរ​បប​នៅ​ទីនេះ អាច​នឹង​មាន​ការ​ថ្នាំង​ថ្នាក់ ចំពោះ​ការទទួល​បាន​នូវ​គោល​របប​នេះ តែ​យើង​ទទួល​ធ្វើ​តាម​លទ្ឋភាព​ដែល​យើង​មាន និង ដែល​បាន​កំណត់​នៅក្នុង​គោលការណ៍​ដ៍​ជាក់លាក់ ដោយ​ឆ្លងកាត់​ការវាយតម្លៃ ជ្រើសរើស និង ការ​ចាប់ឆ្នោត យ៉ាង​សុ​ក្រិត មិន​មាន​ខ្សែស្រឡាយ​បក្សពួក​អ្វី​នោះឡើយ ។

​ម្យ៉ាងទៀត រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក៏​មិន​បោះបង់​ចោល​បងប្អូន​ពិការ​ឡើយ​ទោះ​ជា​បងប្អូន​មិន​អាច​បំពេញ​ភារកិច្ច​ជូន​ជាតិ​ដូចពេលមុន​ក៍ដោយ ក៍នៅ​តែ​យកចិត្តទុកដាក់​គិតគូ​ថែរក្សា​បងប្អូន និង បានចាត់ទុក​បងប្អូន​ដូចគ្នា​ទៅ​នឹង​យោធិន​ដែល​កំពុង​បំពេញ​ភារកិច្ច​សព្វថ្ងៃ  សុទ្ឋតែ​ជា​អ្នក​មាន គុណូបការៈ​ចំពោះ​ជាតិ​មាតុភូមិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​យោធិន​ពិការ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​ជួសជុល​កែលំអ ឲ្យបាន​គង់វង្ស នូវ​រាល់​សមិទ្ឋផល​ដែល​បាន​កើតឡើង​ហើយ​នេះ និង ធ្វើ​ការអភិវឌ្ឍ​បន្ថែម​តាម​លទ្ឋភាព​ជា​ជំហានៗ​ផងដែរ ។​

​ឯកឧត្តម សម្តែង​ក្តីរីករាយ ជាមួយ​នឹង​ដំណឹង​ដ៍​សំខាន់​សម្រាប់​មជ្ឈមណ្ឌល​យោធិន​ពិការ ៣១៧​គូលែន​នេះ​គឺថា​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​នៅ​ថ្ងៃ​ទី​១២​ខែ​មេសា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង អញ្ជើញ​មក​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ​សម្តេច​តេជោ ហ៊ុន សែន​៣១៧​គូលែន​នេះ ក្នុងន័យ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ផ្សារភ្ជាប់ និង ផ្តល់​ភាព​កក់ក្តៅ​ជូន​ដល់​បងប្អូន  មិន​ទៅ​ណា​ឆ្ងាយ​ពី​បងប្អូន ឡើយ​។

​ក្នុងនោះ​ឯកឧត្តម និង លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ សម្រាប់ មណ្ឌល នូវ​អង្ករ ៥​តោន ថវិកា ៥​លាន​រៀល​បងប្អូន​យោធិន​ពិការ គ្រូបង្រៀន និង ពេទ្យឆ្មប ក្នុង​ម្នាក់ៗ ថវិកា ៣​ម៉ឺន​រៀល មី​១០​កញ្ចប់​ត្រីខ ១០​កំប៉ុង ស្ករស ១​គ​ក្រ , ទឺក​ដោះ​គោ ១​កំប៉ុង ប៊ីចេង កន្លះ​គីឡូក្រាម​និង សិស្ស ម្នាក់ៗ សៀវភៅ ២​ក្បាល ប៊ិច​០១ និង ប្រាក់​៥​ពាន់​រៀល , តាជី​យាយជី ម្នាក់ៗ​ក្រណាត់ស​០១​ដុំ បច្ច័យ​១​ម៉ឺន​រៀល និង សម្រាប់​វត្ត នូវ​អង្ក ៥០០ គ​ក្រ បច្ច័យ ១​លាន​រៀល ត្រីខ ២​កេស មី ៥​កេស ទឹកក្រូច​២​កេស​អំបិល ៥០​គ​ក្រ ស្ករស​២០​គ​ក្រ , ទឹកដោះគោ ២០​កំប៉ុង តែ ២​គ​ក្រ ។​

​បន្ទាប់មក ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​លោកជំទាវ ព្រមទាំង​គណៈប្រតិភូ​អមដំណើរ បាន​

​អញ្ជើញ​សួរសុខទុក្ខ​ដល់​មន្ត្រី​គិលានុប្បដ្ឋាក​មជ្ឈមណ្ឌល​ជនពិការ​៣១៧​គូលែន និង មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៤ និង បងប្អូន​យោធិន​ពិការ និង គ្រួសារ​មាន​ជម្ងឺ​ដែល​កំពុង​សម្រាក​ព្យាបាល ដោយបាន​នាំយក​នូវ​ថវិការ​និង​គ្រឿងឧបភោគ​បរិភោគ ផ្តល់​ជូន​អ្នក​ជម្ងឺ​ម្នាក់ៗ នូវ​ប្រាក់​២​ម៉ឹន​រៀល​មី​៥​កញ្ចប់ ត្រីខ ៥​កំប៉ុង ស្ករស ១​គ​ក្រ ទឹក​ដោះ គោ ១​កំប៉ុង​ផងដែរ ៕
​ដោយ​(​លុច​ណា​ម​)​សៀមរាប​

 

20160331d (1) 20160331d (2) 20160331d (3) 20160331d (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.