ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​ នៅ​សាលា​កុមារ​គ​ថ្លង់​និង​ពិការភ្នែក​ខេត្តសៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការងា​រពារ​ជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តសៀមរាប និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​រដ្ឋសភា​រដ្ឋលេខាធិកា​រ​អនុរដ្ឋលេខាធិការ​គណៈ​អភិបាល​ខេត្ត​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​និង​កងពលធំ​អន្តរាគមន៍​លេខ​២​ព្រមទាំង​អស់លោក​លោក​ស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ មន្ទីរ​ស្ថាប័ន​អង្គភាព​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ធ្វើការ​សំណេះសំណាល​ជាមួយ​ក្មួយៗ​កុមារ​នៃ​សាលា​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​ខេត្តសៀមរាប​។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកស្រី​នាយិកា​សាលា​កុមារ​គ​ថ្លង់​និង​ពិការភ្នែក​ខេត្ត​បាន​គូសបញ្ជាក់​ឲ្យដឹង​ថា​ឆ្លងកាត់​រយៈពេល​១៦​ឆ្នាំ​មកនេះ​សាលា​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​ខេត្ត​មាន​អគារ​ចំនួន​១២​ខ្នង បុគ្គលិក​ចំនួន​៤០​នាក់​ស្រី​១៦​នាក់​និង​មាន​សិស្ស​សរុប​១២២​នាក់​ស្រី ៤១​នាក់​ក្នុងនោះ​សិស្ស​គ​ថ្លង់​៩៤​នាក់​នាក់​ស្រី​៣០​នាក់​សិស្ស​ពិការភ្នែក​២៨​នាក់​ស្រី​១១​នាក់​និង​ស្នាក់​នៅ​រៀនសូត្រ​ក្នុង​សាលា​ចំនួន​៧២​នាក់​ស្រី​៣៣​នាក់ ។ ក្នុងនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង​សប្បុរសជន បាន​ឧបត្ថម្ភ​គាំទ្រ ជា​សម្ភារៈ​សិក្សា ស្បៀង​អាហារ​ប្រចាំ​ខែ ដល់​សាលា​កុមារ​គ​ថ្លង់ និង ពិការភ្នែក ដែល​ជា​សកម្មភាព​ទាំងនេះ ជា​ការផ្តល់​នូវ​ភាពកក់ក្តៅ ចំពោះ កុមារ និង​ជម្រុញ​ឲ្យ​កុមារ​ទាំង​អស់​មាន​ការ​ពុះពារ​តស៊ូ​ទៀតផង ។

​បន្ទាប់ពី​ធ្វើ​ចំណាប់អារម្មណ៍​ថ្លែងអំណរគុណ​របស់​តំណាង​សិស្ស​ពិការភ្នែក​ចំពោះ​គណៈប្រតិភូ​រួចមក​មាន​ប្រសាសន៍​សំណេះ​សំ​ណា​ល​ជាមួយ​ក្មួយៗ​ជា​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​នា​ឱកាស​នោះ​ឯ​.​ឧ ទៀ បាញ់ ក៏​បាន​នូវ​ការ​អាណិតអាសូរ​ចំពោះ​ក្មួយៗ​កុមារ​គ​ថ្លង់ និង​ពិការភ្នែក​ពី​កំណើត​ដែល​ត្រូវបាន​ទទួល​ការអប់រំ​រៀនសូត្រ​នៅតាម​មជ្ឈមណ្ឌល​នូវ​ចំណេះដឹង​ទូទៅ​និង​បច្ចេកទេស​ក្រោម​ការយកចិត្តទុកដាក់​ពី​លោកគ្រូ​អ្នកគ្រូ​ដែល​ជា​ម្តាយ​ទី​២​របស់​ក្មួយៗ ហើយ​ទាំងនេះ​ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​តែង​បាន​ធ្វើ​ការផ្គត់ផ្គង់​ជា​ប្រចាំ​ខែ​ដល់​ក្មួយៗ​នៃ​សាលា​កុមារ​គ​ថ្លង់​និង​ពិការភ្នែក​និង​បាន​ធ្វើ​ការរៀបចំ​ជួបជុំ​លេង​សប្បាយ​ជាមួយ​ក្មួយៗ​ទៀតផង ។

​ឯ​.​ឧ ទៀ បាញ់ ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​ដល់​ក្មួយៗ​ទាំងអស់ រហូត​បានរ​កនូវ​ការងារ​ជូន​ដល់​សិស្ស​គ​ថ្លង់​និង​និង​ពិការ​ភ្នែក​បាន​ធ្វើ​នៅតាម​បណ្តា​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​រក​នូវ​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ខ្លួន ។ កត្តា​ទាំង​នេះ​ក៏​សបញ្ជាក់​ផងដែរ ចំពោះ​បណ្តា​ក្រុមហ៊ុន​ឯកជន ដែល​មិន​មាន​ភាព​រើសរ​អើ​ង​ចំពោះ​ជនពិការ​មកពី​កំណើត​ពី​ព្រោះថា​មនុស្ស​យើង​គ្រប់រូប​កើតមក​គឺ​មាន​ទេពកោសល្យ​ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​មិន​ថា​ជា​ជនពិការ​ឬ​មិន​ពិការ​ឡើយ ។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​នូវ​ដំបូន្មាន​ល្អៗ​មួយចំនួន​សម្រាប់​ក្មួយៗ​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​ទាំងអស់​ត្រូវ​គោរព​ត្រង់ត្រាប់​នូវ​ដំបូន្មាន​របស់​លោកគ្រូ​អ្នកគ្រូ​នឹង​ចេះ​ជួយ​នូវ​ទុក្ខ​ធុរះ​មិត្តភ័ក្តចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ឲ្យបាន​ល្អនៅ​ក្នុង​មជ្ឈមណ្ឌល​ព្រមទាំង​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម​។​

​ក្នុងនោះដែរ ឯកឧត្តម​និង​លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​សិស្ស​គ​ថ្លង់​ដោយ​ម្នាក់ៗ​សៀវភៅ​៥​ក្បាល​ប៊ិច​២​ដើម​សារុង​១​ក្រ​ម៉ា​១​ថវិកា​៣​ម៉ឺន​រៀល​សិស្ស​ពិការ​ភ្នែក​ម្នាក់ៗ​សារុង​១​ក្រ​ម៉ា​១​ថវិកា​៣​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​ម្នាក់ៗ​សៀវភៅ​១៥​ក្បាល​ប៊ិច​៥​ដើម​សារុង​១​ក្រ​ម៉ា​១​ថវិកា​៥​ម៉ឺន​រៀល​និង​ផ្គត់ផ្គង់​ស្បៀង​អាហារ​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ដល់​សាលា​រយៈពេល​៥​ខែ​នូវ​អង្ករ​៥​តោន​ត្រីខ​៥​កេស​, មី​២០​កេស​, ទឹកក្រូច​៨​កេស នំ​ស្រួយ ៣ កេស និង ៥​ថង​ធំ  និង កំព្យូទ័រ​១​គ្រឿង ព្រឹន​ធ័​រ ១​គ្រឿង តុ​ការិយាល័យ​១ និង ថវិកា ចំនួន ៥​លាន​រៀល​ផងដែរ ។​

​ក្នុងឱកាស​នោះ ក៏​មាន​រៀបចំ​ជួបជុំ​ពិសារ​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ក្មួយៗ​ពិការ ដោយ​ឯកឧត្តម​លោកជំទាវ​អស់លោក លោកស្រី បានធ្វើកា​រឌួស​អាហារ​បញ្ចុក​អាហា​រដល់​ក្មួយៗ​កុមារ​គ​ថ្លង់ និង​ពិការភ្នែក​ក្នុង​ភាព​ទឹកចិត្ត​ជា​ម្តាយ​ឳ​ពុក​របស់​ក្មួយៗ​ប្រកប​ដោយ​ភាព​រីករាយ​ក្នុង​ការអាណិតអាសូ​រដល់​ក្មួយៗ​កុមារ​ពិការ​បំផុត ៕

 

20160331c (1) 20160331c (2) 20160331c (3) 20160331c (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.