ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា​ពុះ​ជ្រៀក​ភ្នំ​លក់​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​នៅ​ស្រុក​សាលា​ក្រៅ​

​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា​ពុះ​ជ្រៀក​ភ្នំ​លក់​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ខេត្ត​ប៉ៃលិន​តាំង​ពី​អស់​រ៉ែ​ត្បូង​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា ពុះ​ជ្រៀក​ភ្នំ​លក់​ធ្វើ​ប័ណ្ណកម្មសិទ្ធិ កាប់​កាយ​បុកគ្រឹះ​សាងសង់​សណ្ឋាគារ និង​ផ្ទះសំណាក់​យ៉ាង​គគ្រឹកគគ្រេង នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា ការកាប់​កាយ​ភ្នំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ សុទ្ធតែ​អស់លោក​អ្នក​មាន​អំណាច​ឃុបឃិត​គ្នា ចំណែក​អ្នកក្រ​ពិតប្រាកដ​រកតែ ប្រាក់​ជួល​គេ​កាប់​ព្រៃ​មិន​គ្រប់​ផង អ្នក​ដែល​យក​ភ្នំ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ភាគច្រើន​អ្នក​ស្រេកឃ្លាន និង​មាន​លុយ​យក​គ្រឿង​ចាក់​ទៅ​កាប់​ឈូស​ឆាយ​តែ​ម្តង មិន​មាន​ជំនាញ​ហ៊ាន​ចុះ​បង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ ។​

​លោក មាស សាវ៉ាត មេភូមិ​ផ្សារ​ព្រំ​បានអោយដឹងថា ដី​ដែល​កំពុង​កាប់​កាយ​នៅ​តំបន់​ភ្នំ​ក្បែ​សណ្ឋាគារ​ម្កុដ​ពេជ្រ ឬ​វត្ត​ព្រំ​គឺ​ដី​ទាំងនោះ មាន​ម្ចាស់​និង​មាន​ប្លង់រឹង ទើប​អាច​កាប់​កាយ​ធ្វើ​លំនៅដ្ឋាន​បាន ។​

​លោក ហុង ពៅ នាយ​ការិយាល័យ​សំណង់​នៃ​មន្ទីរ​សុរិយោដី ខេត្ត​បាន​ឆ្លើយ​ប្រាប់​អ្នកយកព័ត៌មាន​ថា រូបលោក​មិនទាន់​បាន​ទទួល​ច្បាប់​ពី​ម្ចាស់​ដី​កម្មសិទ្ធិ​នៅឡើយ ។​

​លោក សួន លក្ស​ស្មី អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រូប​លោក​មិន​បានដឹង​ពី​ការកាប់​កាយ​ដី​ភ្នំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ និង​បុកគ្រឹះ​សង់​លំនៅដ្ឋាន​ឡើយ ៕

2014_12_23t3

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.