តាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលមហាស្រពខេត្តតាកែវ មានការរៀបចំពិធី ប្រកាសជាផ្លូវការ គណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស សម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយស សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តតាកែវ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តម អ៊ុល វណ្ណា តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានអញ្ជើញប្រកាស លោក ហេង វុទ្ធី ជាប្រធាន គណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តតាកែវ និង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ខេត្ត ក្រុង ស្រុក ជាង ៣០០នាក់ នៅទូទាំងខេត្តតាកែវ ៕
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មាធិការ ប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ










