ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

លោក ​ហ៊ុន ​សុខា ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​អំពាវនាវ​ដល់​អ្នកនយោបាយ​កុំឲ្យ​មាន​ការរើសអើង​អ្នកសារពត៌មាន​

លោក ​ហ៊ុន ​សុខា ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​អំពាវនាវ​ដល់​អ្នកនយោបាយ​កុំឲ្យ​មាន​ការរើសអើង​អ្នកសារពត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បច្ចុប្បន្ន​នេះ ​កម្ពុជា​នៅ​មិនទាន់​មាន​វប្បធម៌​បើកចំហ ព័ត៌មាន​ទូលំទូលាយ នៅឡើយ ដើម្បី​ជំរុញ​ឲ្យ​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន មាន​ខ្លឹមសារ តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​មនុស្ស​។​ម្យ៉ាងទៀត ទាំង​បក្សប្រឆាំង​និង​បក្ស​កាន់​អំណាច​នៅ​ស្ទាក់ស្ទើរ ក្នុង​ការបើកចំហ​ព័ត៌មាន​សាធារណៈ និង​កង្វះ​ធនធាន រួម​ទាំង​ភាពមិនច្បាស់លាស់ ពី​ព័ត៌មាន​សម្ងាត់​នៅឡើយ​ទេ​។​

​ដើម្បី​ធ្វើ​ឲ្យបាន​ល្អ ធានា​នូវ​គុណភាព ការពារ​ដល់​ផលប្រយោជន៍​ដល់​អ្នកកាសែត​ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​កតិកាសញ្ញា​អន្តរជាតិ​ផ្សេងៗ​ស្តីពី​សិទ្ធិ​មនុស្ស ។ ត្រូវ​ធានា​ការបើកចំហ​ព័ត៌មាន​សាធារណៈ ។ ​លោក​ ហ៊ុន​ សុខា ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ក៏​បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ​ឲ្យ ចូលរួម​រក្សា​សុវត្ថិភាព​របស់​អ្នកកាសែត​។​ក្លឹប​អ្នកកាសែត​ឯករាជ្យ​សម្ដែង​ការ ព្រួយបារម្ភ និង​លើក​ពី​បញ្ហា​ប្រឈម​នានា ជុំវិញ​ការរាយការណ៍​ព័ត៌មាន​នយោបាយ នៅពេល​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ​ចូលធ្វើការ​ក្នុង​សភា​រួម​គ្នា​នោះ​។​

​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ក៏​អះអាងថា​ការបិទបាំង​ព័ត៌មាន​នៅ ពេល​ប្រជុំ​សភា​ម្ដងៗ ឬ​ជំនួប​កំពូល​ក្រៅផ្លូវការ រវាង​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ ថែមទាំង​មាន​ការរើសអើង​ដល់​ស្ថាប័ន​អ្នកសារព័ត៌មាន​មួយចំនួន​។ ការរើសអើង អ្នកកាសែត​ឯករាជ្យ​នោះ ត្រូវបាន​រើសអើង​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំណែកឯ​អ្នកកាសែត​ដែល​កាន់ជើង​រដ្ឋាភិបាល ក៏​ត្រូវ​រើសអើង​ដោយ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​ចង់​ផ្ដល់​បទសម្ភាសន៍ ឬ​សហការ​ដល់​អ្នកកាសែត​នោះ​ឡើយ​នេះ​ជា​ការរើសអើង​ពី​អ្នកនយោបាយ​។​

​យោង​តាមរ​បាយ​ការណ៏​អង្គការ​អ្នកសា​រ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters sans frontières) បាន​ចាត់​ចំណាត់​ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​កម្ពុជា​នៅ​លេខ​រៀង​ទី ១៤៤ ក្នុងចំណោម ១៨០ ប្រទេស​នៅ​លើ​ពិភពលោក​។ ចំណាត់​ថ្នាក់​នេះ​បាន​ធ្លាក់ចុះ​មួយ​ខ្ទង់​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ យ៉ាងណាក៏ដោយ ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​។​

​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដូចជា​បារាំង និង​សហរដ្ឋអាមេរិក​ជាដើម​ក៏​មាន​សេរីភាព​សារព័ត៌មាន​ធ្លាក់ចុះ​ដែរ ។ ប្រទេស​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី ១៤៤ ក្នុងចំណោម ១៨០ ប្រទេស នៅលើ​ពិភពលោក​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ទើបតែ​ចេញផ្សាយ​នៅ​ដើមឆ្នាំ ២០១៤ នេះ​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters sans frontières)​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ចំណាត់​ថ្នាក់​នេះ​បាន​ធ្លាក់ចុះ​មួយ​ខ្ទង់​បើ​ធៀប​នឹង​របាយការណ៍​ឆ្នាំ ២០១៣ ដែល​កម្ពុជា​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​រៀង​ទី​១៤​។​

​យ៉ាងណាក៏ដោយ កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដូចជា ម៉ាឡេស៊ី ហ្វីលីពីន សាំង​ហ្គា​ពួ​រ ភូមា វៀតណាម និង​ឡាវ​ជាដើម​។ ប៉ុន្តែ កម្ពុជា​ស្ថិត​នៅក្រោម​ប្រទេស​ថៃ​ដែល​ឈរ​នៅ​លេខ​រៀង​ទី ១៣០ ។ កាលពី​ឆ្នាំ ២០១២ សេរីភាព​សារព័ត៌មាន​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​នេះ​ដោយ​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​ទី ១១៧ ។​

​របាយការណ៍​បង្ហាញ​ថា ប្រទេស​ចំនួន ១០ ចុងក្រោយ​គេ​បង្អស់​ដែល​អង្គការ​នេះ​បាន​ចាត់ទុក​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិ​អ្នកកាសែត​ខ្លាំង​ជាង​គេ​ក្នុង​អំឡុង​ឆ្នាំ ២០១៣​កន្លង​ទៅ​នោះ​គឺ​មាន ប្រទេស​វៀតណាម ចិន កូរ៉េខាងជើង ឡាវ ស៊ូដង់ អ៊ីរ៉ង់ សូ​ម៉ាលី ស៊ី​រី និង​ចុងក្រោយ​គេ គឺ​ប្រទេ​សអេរី​ត្រេ​។ រីឯ​ប្រទេស​ចំនួន ១០ ដែល​មាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការគោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នាំមុខ​គេ​ជានិច្ច​ដោយ​ប្រទេស​ហ្វាំង​ឡ​ង់ និង​បន្ត​ដោយ​ហូ​ឡង់ ន័​រវែ​ស លុច​សំបួ ដា​ណឺ​ម៉ាក នូវែ​លសេ​ឡង់ និង​ប្រទេស​ស៊ុយអែត ជាដើម​។​នៅ​កម្ពុជា ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​រយៈពេល​ពី​រ​ឆ្នាំ​ចុងក្រោយ​នេះ​គ្មានអ្វី ប្រែប្រួល​ខ្លាំង​ទេ​។​

ប្រទេស​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយចំនួន​ក៏​ត្រូវបាន​អង្គការ​នេះ​ទម្លាក់​ចំណាត់ថ្នាក់​ខាង​សេរីភាព​សារព័ត៌មាន​ដែរ​។ ជាក់ស្តែង សហរដ្ឋអាមេរិក​ធ្លាក់​ពី​លេខ​រៀង​ទី​១៣ ដល់ ៤៣ ប្រទេស​អង់គ្លេស​ធ្លាក់​ពី​លេខ​រៀង​ទី ៣០ ដល់ ៣៣ បារាំង​ធ្លាក់​ពី​លេខ​រៀង​ទី​៣៨ ដល់ ៣៩ ។ សេរីភាព​សារព័ត៌មាន​បាន​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ជម្លោះ​ប្រដាប់អាវុធ ៕​

hun_sokha2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.