ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

កិច្ចដំណើរការ​សាងសង់​ភូមិ​និម្មិត​អង្គរ​សង្ក្រាន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ក្រោយ​ពី​ការរៀបចំ​ពិធី​ក្រុង​ពាលី បួងសួង​សុំ​សេចក្តីសុខ នា​ព្រឹក​ថ្ងៃអាទិត្យ​១៤​កើត ខែ​មាឃ ឆ្នាំ​មមែ សប្តស័ក ពស ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កុម្ភៈ គស ២០១៦ នៅ​លានជល់ដំរី ខាងជើង​ប្រាសាទបាយ័ន  គឺ​បាន​បង្ហាញ​យ៉ាងច្បាស់ ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​បាន​ដំណើរ​ដល់​ឆ្នាំ​ទី​៤ របស់ខ្លួន សម្រាប់​ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ថ្ងៃទី ១៣ ដល់​ទី​១៦ មេសា ឆ្នាំ​២០១៦ ខាងមុខ នេះ ។

​កិច្ចដំណើរការ​សាងសង់​ភូមិ​និមិ្មត មក​ដល់​ត្រឹម​ថ្ងៃនេះ បាន​ដំណើរការ ទៅ​ជា​បន្តបន្ទាប់ ប្រមាណ​៣០% ហើយ ដែល​មាន​ទីតាំង​នៅ​ខាងជើង​ប្រាសាទបាយ័ន ដែល​ជា​ទីកន្លែង​សម្រាប់​លេង​កម្សាន្ត នូវរ​បាំ ល្បែង ប្រពៃណី ក្នុងនោះ​ដែរ​យើង​សង្កេតឃើញ​ក្រុម​ជាង បានធ្វើ​សកម្មភាព​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន ។  ក្នុង​ការសាងសង់​ភូមិ និម្មិត​នេះ គឺ​ធ្វើ​ទៅ​អ្វី​ដែល​មាន​ការពាក់ព័ន្ធ​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នា​ជំនាន់​ដើម និង បច្ចុប្បន្ន ទាំង​នៅ​តំបន់​ទំនាប និង ខ្ពង់រាប សំខាន់​ទាក់ទង​ជីវភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប ។ ហើយ​មក​ដល់​ថ្ងៃនេះ​យើង សង្កេតឃើញ​មាន​លេច​រូបរាង លំនៅដ្ឋាន​របស់​ប្រជា​នេសាទ ដែល​នៅ​រស់​នៅ​តំបន់​ទន្លេសាប ក្នុង​ឃុំ កំពុង​ភ្លុក និង កំពង់​ឃ្លាំង នៃ​ទឹកដី​ខេត្តសៀមរាប ។

​តាម​ការបញ្ជាក់​របស់​ក្រុម​ជាង​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា ការសាងសង់​នេះ​យើង​បាន​ដំណើរការ បានកើត​រូបរាង​ជា​បន្តបន្ទាប់ ហើយ​ក៏​នៅ​ធ្វើ​រោងដោល​ផ្សេងៗ​ទៀត និង រៀបចំ​ទីកន្លែង​លេងល្បែង​ប្រជាប្រិ៍យ  ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុក​ត​រៀង​មក ក្នុង​បំណង​ផ្តល់​នូវ​ចំណេះដឹង​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឲ្យបាន​យល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៅ​តំបន់​ឧទ្យាន​អង្គរ  ដែល​បាន​រំលេច​ឲ្យឃើញ​ពី​សម័យកាល​មួយ​ដែល​ខ្មែរ អាច​កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ធំ​មហិមារ​ហូត​បាន​ក្លាយជា​មរតក​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ​លើ​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ន​នេះ  ។ ទាំងនេះ​ក៏​ផ្តោត លើ​ការស្វែងយល់​ពី​ប្រវត្តិសាស្ត្រ និង ការងារ​អភិរក្ស​ក្នុង​បរិវេណ​ភូមិ​និម្មិត  សម្រាប់​ការ​រាំ​កម្សាន្តរ​បស់​បងប្អូន​អ្នក​ចូល​ទស្សនា​កម្សាន្ត​ទាំងអស់  ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​យើង​ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​បាន​រៀបចំ​ចំនួន​៣​លើក​កន្លងមក  ភូមិ​និម្មិត គឺជា​ទីតាំង​ដ៏​មាន​ការទាក់ទាញ​មួយ ក្នុងចំណោម​កម្ម​វិធី​ដ៏​ល្អ​ជាច្រើន​ទៀត​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រៅ​ពី​ការ​ដាក់​តាំង​នំអន្សម​យក្ស ការ​រាំ​សង្វាក់​ម៉ា​នី​ហ្សុន ដែល​ជា​ភាពជោគជ័យ​មួយ​របស់​កម្ពុជា​យើង ។  ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត ដែល​ជា​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ   ក្នុង​គោលបំណង​ជួបជុំ​យុវជន និង មហាជន នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ  និង ធ្វើឲ្យ​មាន​ភាពរស់ រវើក នៃ​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ខ្មែរ​យើង នៅលើ​ទីតាំង​បេតិកភណ្ឌ​រូបិយ ។   ការពង្រីក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ឲ្យក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ ដើម្បី​រឹត​នូវ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ និង ប្រជាជាតិ​លើ​សកលលោក ។ ក្នុងនោះ​ដែរ​ក៏​បាន​ផ្តល់ ឱកាស​ឲ្យ​យុវជន ប្រជា ពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​ធ្វើ​ការស្វែងយល់ អំពី​ភាពរុងរឿង ល្បីល្បាញ ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់  ប្រពៃណី និង សាសនា នា​សម័យ​មហានគរ មកដល់​បច្ចុប្បន្ន និង បន្ត​ថែរក្សា កេរ្តិ៍​ម​រត​ឲ្យ បាន​គង់វង្ស និង បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​ផងដែរ ៕
​ដោយ​(​លុច​ណា​ម​)​សៀមរាប​

 

vlcsnap-2016-03-28-11h02m55s652 vlcsnap-2016-03-28-11h02m36s569 vlcsnap-2016-03-28-11h03m08s483

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.