ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

សិប្បកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ស្រុក​កែវ​សីមា​អំពាវនាវ​ឲ្យ​អតិថិជន​អោយ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ សិប្បកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ស្រុក​កែវ​សីមា បានចេញ​សេចក្តីអំពាវនាវ អោយ​អតិថិជន​អោយ កាត់បន្ថយ​ការប្រើប្រាស់ ទឹក​ខណៈ ប្រភពទឹក​កំពុងតែ​រង​នូវ​ភាពខ្វះខាត​។​ ​ការអំពាវនាវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ក្នុង​ខេត្ត​មណ្ឌលគិរី ពិសេស​ស្រុក​កែវ​សីមា កំពុង​ជូ​ប​នូវ​បញ្ហា​ប្រភព​ទឹក​ហួត​រីង បង្ករ​អោយ មានការ​ស្វះស្វែង​រក​ប្រភពទឹក​បន្ថែម ដើម្បី​ផ្គត់ផ្គង់​តំរូវការ​។​

​ម្ចាស់​សិប្បកម្ម​ទឹកស្អាត ប្រចាំ​ស្រុក​កែវ​សីមា លោក​ប៉ោ ពួជ បាន​ធ្វើ​សេចក្តីជូនដំណឹង ដោយ​នៅក្នុង​ឆ្នាំនេះ ភាពរាំងស្ងួត​យូរអង្វែង ធ្វើអោយ​ប្រភពទឹក​ដែល​យក​មក​ចំរោះ​ជា​ទឹកស្អាត ចែកចាយ​អោយ​អតិថិជន ទូទាំង ស្រុក​ត្រូវបាន​ដាច់​ប្រភពទឹក​ទៅហើយ​។​ដូច​ច្នេះ​សិប្បកម្ម​ទឹកស្អាត សូម​អំពាវនាវ​អោយ​អ្នកប្រើប្រាស់ ទឹកស្អាត ទាំងអស់​ជួយ​សន្សំសំចៃ ហើយ​សិប្បកម្ម​និង​ព្យាយាម​រក​ប្រភពទឹក​ថ្មី ដើម្បី​ធ្វើ​ការផ្គត់ផ្គង់​បន្ត​។​

​ជាមួយគ្នា​នេះ​អភិបាលស្រុក​កែវ​សីមា លោក​ស៊ិន វណ្ណ​វុឌ្ឍ បាន​ថ្លែង​ក្នុង​សារ​ថា មិន​ត្រឹមតែ​ខេត្តមណ្ឌលគិរី​ឬ ស្រុក​កែវ​សីមា​តែប៉ុណ្ណោះ​នោះទេ ដែល​រង​នូវ​កង្វះ​ទឹក ក៏​ប៉ុន្តែ​តំបន់​ខ្លះ​ស្ទើរតែ​ទូទាំង​ប្រទេស​ក៏មាន បញ្ហា​កង្វះ ទឹក​នេះ​ដែរ ។ លោក​ថា បច្ចុប្បន្ន​អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​កសិករ​ដែល​ដាំ​ដំណាំ​ម្រេច​តែម្តង ។ លោក​បាន អំពា​វ នាវ​អោយ​ប្រជាពលរដ្ឋ​មេត្តា ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ចំពោះ​មុខ​នេះ​សូម​បងប្អូន​ផ្អាក​នៅ​ការ ដាំ​ម្រេច​មួយ រយះពេល​សិន កំឡុង​ពេល​ដែល​ធម្មជាតិ​មិន​អនុគ្រោះ ហួតហែង​បែបនេះ​។​ម្យ៉ាងវិញទៀត​ត្រូវ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយ​និង​បញ្ហា​អគ្គីភ័យ ដែល​បង្ករ​ឡើង​ដោយ ភ្លើង​ឆេះ​ព្រៃ​នោះ​ថែម​ទៀត​។​

​គ្រោះរាំងស្ងួត​នេះ ត្រូវ​គេ​រាយការណ៍​ថា កំពុងតែ​បង្ករ​ភាពខ្វះ​ទឹក​នៅ​ខេត្ត​ប៊ិញ​ហ្វឿក​នៃ​ប្រទេស​វៀតណាម ដែល ជា​ខេត្ត​មួយ​មាន​ព្រំប្រទល់​ជាប់​និង​ខេត្ត​មណ្ឌលគិរី ។ ហើយ​ប្រភពទឹក​ដែល​គេ​កំពុង​តែ​ប្រើ​នោះ គឺ​បានមកពី ការ​បូម ចេញពី​អូរ​ព្រំដែន កម្ពុជា​វៀតណាម ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​វៀតណាម អះអាងថា ប្រភព​ទឹក​នៅ​អូរ​ព្រំដែន​នោះ មិន​គ្រប់​តំរូវការ​នោះទេ ត្បិត​ដំណាំ​ម្រេច ជាច្រើន​តាម​បណ្តោយ​ព្រំដែន​បាន​ងាប់ បណ្តើរៗ​ព្រោះតែ​អូរ​ព្រំដែន​កន្លែង​ខ្លះ បាន​រីងស្ងួត​ទៅហើយនោះ​។​

​សូម​ជម្រាប​ដែរ​ថា អភិបាលរង​ខេត្ត កន្លង​ទៅ​ស្រុក​កែវ​សីមា មាន​ភ្លៀង​កក់ខែ​១​មេ តែ​មិន​បាន​ច្រើន​នោះ​ទេ ៕
​ដោយ​៖​គឹម ចំរើន​

 

IMG-20160327-WA0000 20160327ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.