ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

ឯកឧត្តម ម៉ៅ ភិរុន អភិបាល​ខេត្ត​ចុះ​ធ្វើ​វេទិកា​ផ្តល់​មតិ​យោបល់ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ក្នុង​ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​២០១៦​នៅវេលា​ម៉ោង​៨-២០​នាទី នៅ​ចំណុច​ដី​របស់​លោក ឧកញ៉ា ឡោក ហួរ អតីត​ដែន​ឡូតិ៍នេសាទលេខ ៤-៦ ដែល​មាន​ទំហំ​ផ្ទៃក្រឡា​ជាង​៣​ពាន់​ហិកតា ស្ថិតនៅ​ក្នុង​ចំនួន​២​ភូមិ​ទី​១ គឺ​ភូមិ​លេខ​៤ ឃុំ​ប្រាសាទ​តា​យ៉ូ ស្រុក​ស្អាង ទី​២ ភូមិ​អ៊ុត​ត្ត​ម ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

​នៅក្នុង​អង្គពិធី​នោះ​ក្រោម​អធិបតីភាព​លោក​ឯកឧត្តម ម៉ៅ ភិរុន អភិបាល​នៃ​កណ​អភិបាលខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ស្ថាបណ្ណ័​មន្ទីរ​ជំវិញ​សាលាខេត្ត កងកំម្លាំងប្រដាប់អាវុ​ធ​ទាំង ៣ និង​មេភូមិ​មេឃុំ​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ​ផងដែរ ។​

​ទាក់ទិន​នឹង​ការបើក​វេទិកា​ផ្តល់​មតិ​យោបល់​ដោយ​សេរី​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ឯកឧត្តម​អភិបាលខេត្ត​ដើម្បី​ដកស្រង់​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងករណី​ទំនាស់​ដីធ្លី​រវាង​លោក​ឧកញ៉ា​មានអំណាច ដែល​បាន​រំលោភបំពាន​យក​ដី​ប្រជា​ពលរដ្ឋ​នឹង​ដី​បឹង​ធម្មជាតិ សរុប​ជាង​៣​ពាន់​ហិត​តា មក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ហើយ​សព្វថ្ងៃ​បាន​ជីក​កាយ​លើក​ទំនប់​ពន្ធ​ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងកាត់​នោះ បានទេ មាន​ទាហាន​យាម​ប្រចាំការ​នៅ​កន្លែង​ចំណុច​ដី​នេះ​ជា​ប្រចាំ​ទៀតផង ។ ហើយ​ទាហាន​នោះ​មានឈ្មោះ មែន សុធី និង​ឈ្មោះ ខុន ។​

​ទាក់ទិន​ករណីនេះ ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​-​ឃុំ​នេះ​បាន​ចោទប្រកាន់​ថា លោក​ឧកញ៉ា ឡោក ហួរ កំពុងតែ​រំលោភបំពាន​យក​ដី​បឹង​ធម្មជាតិ នឹង​ដីស្រែប្រាំង ដី​ចំការ​របស់​ពួកគាត់ ហើយ​ពួកគាត់​សព​ថ្ងៃនេះ​គ្មាន​ដីស្រែ​ឬ​ដី​ចំការ​ឯណា​សំរាប់​បង្កបង្កើនផល​អ្វី​ទាំងអស់ ដើម្បី​ចិញ្ចឹមជីវិត​នោះទេ ។ សូម្បី​តែ​ប្រជាពលរដ្ឋ​ចូល​មក​ធ្វើ​នេសាទ​ត្រី​ក្នុង​អតីត​ដែន​ឡូត៍​នេះ ជា​លក្ខណ​គ្រួសារ​ក៏​មិនបាន​ដែរ ដោយ​មានកំ​ម្លាំង​ទាហាន​របស់​លោក​ឧក​ញ៉ា ឡោក ហួរ ដេ​ញពាត់​ចាប់ឃាត​បង្ខំ​អោយ​បង់លុយ​តាម​ទំនើងចិត្ត​របស់​ពួកកេ​តែប៉ុណ្ណោះ ហើយ​បើ​ចង់​ចូល​មក​រក​នេសាទ​ត្រី​នៅ​ចំ​ខាងលើនេះ ត្រូវ​បង់លុយ​អោយ​លោក មែន សុធី នឹង​លោក ខុម ចាប់​ពី​ក្នុង ១ ឃុ​គ តម្លៃ​២០០០​ដុល្លារ ៣០០០​ដុល្លា ៤០០០​ដុល្លា ជាមុន ទើប​អាច​ចូល​នេសាទ​បាន​ដោយ​សុខ​ស្រួល ។​

​បន្ទាប់​ពី​ឯកឧត្តម ម៉ៅ ភិរុន អភិបាល​នៃ​កណ​អភិបាលខេត្ត​ស្តាប់​អំពី​សភាពការណ៍​អស់​ពី​ប្រជាពលរដ្ឋ​ហើយ​នោះ ឯកឧត្តម​ក៍​បាន​ឡើង​មានប្រសាសន៍​ណែនាំ​ពន្យល់​បញ្ជាក់​ប្រាប់​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង​អង្គពិធី​វេទិកាសេរី​នោះ​អោយ​យល់ដឹង​អំពី​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ថា យើងខ្ញុំ​ជា​អភិបាលខេត្ត​មាន​តួនាទី នឹង​ភារកិច្ច​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទាំងអស់ រាល់​អ្វីៗ​ដែល​មាន​ដោយ​ស្របច្បាប់ ដែល​ច្បាប់​បានចេញ នឹង​កំណត់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នោះ ។ ប៉ុន្តែ​ចំណែក​រឿង​រាវ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​យើង​ទាំង​២​ភូមិ​នេះ​បានជា​ខ្ញុំ​ចុះ​មកដល់​ចំណុច​កំពុង​មាន​ទំនាស់​រវាង​លោក​ឧកញ៉ា ឡោក ហួរ ជាមួយ​ពលរដ្ឋ​យើង​នេះ ដោយឡែក​តែ​ខ្ញុំ​ចង់​ពិនិត្យ​អោយបាន​ច្បាស់​ថា ដី​ពលរដ្ឋ​ជាប់​ពាក់ព័ន្ធ​មាន​ចំណុច​ណា​ពិតប្រាកដ ហើយ​មាន​ប៉ុន្មាន​ហិត​តា​ប៉ុន្មាន​គ្រួសារ ។ ហើយ​ឯកឧត្តម​ក៏​បាន​បន្តទៀតថា ខ្ញុំ​នឹង​ខិតខំ​រក​ទំនាស់​ស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ ចំណែក​ការនេសាទ​ត្រី​វិញ​តាម​បឹងបួរ​ធម្មជាតិ​នោះ គឺ​គ្មាន​បុគ្គល​ណា​ម្នាក់​ហាមឃាត់​ទេ អោយ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ទៅតាម​លក្ខណ​គ្រួសារ ត្រូវ​គោរព​ច្បាប់​ជលផល​មិន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស ។ ពី​ព្រោះ​រាល់​ដែន​ឡូត៍​នេសាទ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​កាត់់​រំលាយ​សំរាប់​ទុកអោយ​រាស្ត្រ​អស់ហើយ ។

​នៅក្នុង​អង្គពិធី​វេទិកា​ផ្តល់​មតិ​យោបល់​សេរី​នោះដែរ ឯកឧត្តម ម៉ៅ ភិរុន អភិបាលខេត្ត​កណ្តាល​បាន​នាំនូវ​អំណោយ​ជា​ថវិកា​បន្តិចបន្តួច ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ប្រមាណ​ជាង​៣០០​នាក់​ដោយ​ក្នុង​១​នាក់​ទទួលបាន​១០០០០​រៀល ៕
​សហការី ហុក វិបុល​

 

IMG-20160327-WA0003 IMG-20160327-WA0005

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.