ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ​និង​ស្ពានបេតុង​មួយ​ខ្សែ​ប្រវែង​១២​ម៉ែត្រ​ដែល​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ត្រូវ​បើក​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ ស្ពានបេតុង​មួយ​កន្លែង​ប្រវែង​១២​ម៉ែត្រ និង​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ ចូល​ទៅ​វត្ត​កោះ​តេជោ​.​ភូមិ​កោះ​តេជោ​.​ឃុំ​គគីរ​ធំ​.​ស្រុក​កៀនស្វាយ ដែល​ស្ថាបនា​ជួសជុល​រួចរាល់​ជា​ស្ថាពរ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ម៉ៅ សាមី ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ធមន្ត្រី​ក្រសួ​ង​មហាផ្ទៃ និង​លោកជំទាវ​ជា​ភរិយា ជុន សុជាតា ។  ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​.​ឃំ​ុ​ព្រះគ្រូ​ចៅអធិការ​វត្ត​គណះកម្មការ​អាចារ្យវ​ត្ត​និង​ពុទ្ធបរិសទ័​ចំណុះជើង​វត្ត​យ៉ាងច្រើន​កុះករ​។

​លោក ម៉ៅ សាមី ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​លើកឡើងថា ការកសាង​ស្ពានបេតុង​ប្រវែង​១២​ម៉ែត្រ និង​ជួសជុល​ផ្លូវលំ​ប្រវែង​៣០០​ម៉ែត្រ​នេះ គឺ​ទី​១​ដោយ​យល់ឃើញថា ភូមិ​កោះ​តេជោ គឺជា​ស្រុកកំណើត​របស់​លោក​ទី​២ រូប​លោក​ធ្លាប់​ឆ្លងកាត់​ការលំបាក​នៅក្នុង​ភូមិ​នេះ នា​រដូវ​ទឹក​ឡើង​លិច​ផ្លូវ​លិច​ស្ពាន ព្រោះ​អត់​មាន​ស្ពាន និង​មាន​ការជួយជ្រុំជ្រែង ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​កោះតេ​ជោនេះ ទើប​រូបលោក​និង​ពុទ្ធ​បរិ​សទ័ជិត​ឆ្ងាយ​នាំ​គ្នា​ឯកភា​ពចូល​ជា​បច្ចយ័​ជួសជុល​និង​កសាង​ស្ពាន​បេតុង​បើកទ្វារ​រំដោះ​ទឹក​នេះ​ឡើង ។

​លោក ម៉ៅ សាមី លើកឡើង​បន្ត​ថា ការកសាង​ស្ពាន​នេះ​គឺ​គោលបំណង​ចង់​បម្រើ​ឲ្យ​វិសយ័​នៅក្នុង​ភូមិ​កោះ​តេជោ ដែល​ជា​ភូមិ​មួយ​ធ្លាប​កម្សត់កម្រ​ពីមុនមក ឲ្យ​ឈាន​ទៅរ​កភាពងាយស្រួល ព្រោះ​ស្រុក​យើង​មាន​សុខសន្តិភាព ហើយ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​គឺ​ចង់​ឲ្យ​សំស្រប​នៅក្នុង​ភូមិ​មួយ​មាន​លក្ខណៈ សម្បត្តិ​មាន​រចនា​សម្ពន្ធ័​គ្រប់គ្រាន់ ដូចជា​លោក ងោ សុវណ្ណ ប្រធាន​គណៈ​ពង្រឹង​ឃុំ និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ដ៍​វែង នៅ​ភូមិ​ខាងមុខនេះ គឺជា​ឆន្ទៈ​របស់​គាត់​ខ្ពស់​ណាស់ ក្នុង​ការបំរើ​ផលប្រយោជន៍​ជូន​ប្រជាជន​នេះ គឺជា​ប្រវត្តសាស្ត្រ ហើយ​សម្រាប់​ប្រជាជន​រស់នៅ​ក្នុងភូមិ​កោះតេ​ជោនេះ ដែល​មិន​ធ្លាប់​មាន​ពីមុនមក​មិន ដែល​មាន​ខាង​ណា​មក​ជួយ​ក្រៅពី​ក្រុមការងារ​មន្ត្រី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ទេ ។

​លោក ម៉ៅ សាមី បញ្ជាក់​បន្តថា ស្ពាន​ផ្លូវ​គឺជា​សរសៃឈាម​សម្រាប់​ផ្លាស់ប្តូរ​នូវ​សេដ្ឋកិច្ច​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​កសិផល​ផ្សេងៗ និង​មនុស្ស​ឫ​សត្វ​ដើរ​ឆ្លងកាត់​ផ្លូវ​ស្ពាន​ដោយ​មិន​ប្រកាន់ពូជសាសន៍​សម្បុរ​វណ្ណៈ​អ្វី​ទេ ។ ជាពិសេស ផ្លូវ​ស្ពាន​ដែល​បើក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ក្នុងថ្ងៃនេះ គឺ​ដើម្បី​បង្ក​ការ​ងាយស្រួល​ដល់​ប្រជា​ពលរដ្ធ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មក​ធ្វើបុណ្យ​នៅក្នុង​វត្ត​កោះតេ​ជោនេះ ពេល​ថ្ងៃសិល្យ ឬ​ពិធីបុណ្យ​ផ្សេងៗ និង​ងាយស្រួល​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន​នៅ​ជិត​វត្ត​នោះ​ផង ។​

​លោក ម៉ៅ សាមី ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជា​ពលរដ្ធ​បន្ទាប់ ពី​ទទួល​បាន​សមិទ្ធផល​នេះ ហើយ​ត្រូវចេ​ជួយ​ថែរក្សា​ផង ព្រោះនេះ គឺ​ជា​សម្បត្តិ​រួម​សាធារណៈ​ទាំងអស់​គ្នា និង​សូម​ឲ្យ​ពលរដ្ធ​ខ្មែរ​ចេះ​ស្រលាញ់គ្នា​ហើយ​ត្រូវ​ដឹងគុណ​អ្នក​ដែល​ជួយ​យើងៗ​ត្រូវ​ជួយ​គេ​វិញ ។​

​លោកគ្រូ​ព្រះ​ចៅ​អធ​ការ​វត្ត​កោះ​តេជោ​ព្រះនាម នី សាម៉ន បាន​មាន​សង្ឃដីការ​ថា ស្ពាន​បេតុង​និង​ផ្លូវលំ​ដែល​បើក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នេះ គឺ​ចាប់ផ្តើម​កសាង​តាំងពី​ថ្ងៃ​ទី ២ ខែ​មីនា ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ ហើយ​រួចរាល់​ជា​ស្ថាពរ​ដោយ​ស្ពាន​មាន​ប្រវែង​បណ្តោយ​១២​ម៉ែត្រ គុណ​៤​ម៉ែត្រ​ធ្វើ​អំពី​បេតុង​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​១៨៩៧​ដុល្លារ ចាក់​ដី​ជួសជុល​ផ្លូវលំ​ចៅ​ប្រវែង​៣០០​ម៉ែត្រ ចំណាយ​អស់​ទឹកប្រាក់​ចំនួន​៤៥០០០០០​រៀល ដែល​ជា​បច្ចយ័បាន​មកពីកា​រ​ចូលរួម​របស់​ពុទ្ធ​បរិស័ទ​សប្បុរសជន​ជិត​ឆ្ងាយ ជាពិសេស​លោក ម៉ៅ សាមី និង​ភរិយា​និង​បុត្រាបុត្រី ។ ព្រះគ្រូ​ចៅអធិការ​វត្ត​បញ្ជាក់ថា​ផ្លូវ​នេះ​គ្រាន់​តែ​ជួសជុល​ប្រើប្រាស់​បណ្តេះអាសន្ន​ទេ​ព្រោះ​បន្តិច​ទៀត​និង​មាន​គម្រោង​ចាក់​បេតុង​ចេញ​ពី​ក្លោងទ្វារ​វត្ត​មក ៕
​ដោយ សហការី ហុក វិបុល​

 

 

IMG-20160322-WA0000 IMG-20160322-WA0004 IMG-20160322-WA0002

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.