ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​អភិបាលខេត្ត​រតនគីរី​ចុះ​ពិនិត្យ​ការស្តារ​ប្រឡាយ​ប្រព័ន្ធធារាសាស្ត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី​៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦​នេះដែរ លោក ថង សាវុន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​រតនគិរី​ក៏​បាន​អញ្ជើញ​បន្ត​ចុះ​ពិនិត្យ​សកម្មភាព​ស្តា​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ថិតនៅ​ឃុំ​ល្បាំង​១​និង​ឃុំ​ល្បាំង​២ ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន រួម​មាន​ប្រឡាយ​មេ​ចំនួន​១​ខ្សែ​ប្រវែង​១២០០​ម៉ែត្រ ប្រឡាយ​រង​ចំនួន​៤ ខ្សែ​ប្រវែង​៣.៣៧៥​ម៉ែត្រ​ប្រឡាយ​នាំ​ទឹក​ចូល​ប្រវែង​៩០០​ម៉ែត្រ​ទំនប់​១​ខ្សែ​ប្រវែង​៧៧៥​ម៉ែត្រ​និង​សំណង់​សិល្បៈការ​ចំនួន​៤​កន្លែង ។ នៅ​ឆ្នាំ​២០១៥​មន្ទីរ​ធនធានទឹក​បាន​ធ្វើ​ការស្តា​ឡើង​វិញ​ដោយ​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ទំនប់​ប្រវែង​៧៧៥​ម៉ែត្រ​ប្រឡាយ​នាំ​ទឹក​ចូល​ប្រវែង​៦០០​ម៉ែត្រ​ផ្លូវ​ចូល​ប្រព័ន្ធ​៣០០​ម៉ែត្រ និង​ជួសជុល​ទ្វា​ទឹក​៣​កន្លែង បច្ចុប្បន្ន​នេះ​សម្រេចបាន​ប្រមាណ​៨០%​ហើយ ។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យដឹងថា សមិទ្ធផល​ទាំងនេះ​គឺជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការស្រោចស្រព​ដាំ​ណាំ​កសិកម្ម​និង​កសិឧស្សាហកម្ម​និង​បំពេញ​តម្រូវការ​ប្រើប្រាស់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កាត់បន្ថយ​ភាពក្រីក្រ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឡាយ​នេះ​មានលទ្ធភាព​ផ្គត់​ផ្គង​លើ​ផ្ទៃដី​ស្រែ​ចំការ​ប្រជាពលរដ្ឋ​ចំនួន​២៣០​ហិកតា​និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២៣៥​គ្រួសារ​នៅ​ក្នុង​ឃុំ​ល្បាំង​១​និង​ល្បាំង​២​ទទួលបាន​ប្រយោជន៏​ពី​ប្រព័ន្ធស្រោច​ស្រ​ព​នេះ​ទាំង​រដូវប្រាំង និង​វស្សា ។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក​អាជ្ញាធរ​ស្រុក​និង​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​រួមគ្នា​ថែរក្សា​និង​ប្រើប្រាស់​ឲ្យបាន​យូ​អង្វែង​ដើម្បី​ជា​ប្រយោជន៏​សម្រាប់​ប្រជាលរដ្ឋ​គ្រប់​គ្នា​ដោយឡែក​មន្ទីរ​ពាក់ព័ន្ធ​បន្ត​កសាង​និង​ស្វែងរក​ប្រភពទឹក​ស្តុក​ត្រៀម​បំពេញ​តំរូវការ​ទៅ​ថ្ងៃ​ខាង​មុខ​ក្នុង​ន័យ​ការពារ​ភាពរាំងស្ងួត​នា​រដូវប្រាំង​នេះ​ពិសេស​ស្របពេល​ដែល​បរិយាកាស​ពិភពលោក​កំពុង​តែ​កើនឡើង​នូវ​រលក​កំដៅ​ជា​បន្តបន្ទាប់ ៕
​សន ចាន​ឌី​

 

12873543_203307650036714_877659790_o 12499358_203307640036715_159161895_o

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.