ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

ឯកឧត្តម លី ធុជ​ទេសរដ្ឋមន្ត្រី អមដំណើរ​ដោយ​អភិ​បា​ក្រុង​និង​លោក​ប្រធាន​មន្ទីរ​សាធារណ​ការចុះពិនិត្យ​ការដ្ឋាន​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​៨៧០​ម៉ែត្រ​(DBST)​តាម​សំណើរ​របស់​ពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី​៖ ឯកឧត្តម លី ធុជ ទេស​រដ្ឋមន្ត្រី​បេសកជន​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​រតនគិរី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អមដំណើរ​ដោយ លោក អ៊ុក សំអុល អភិបាលក្រុង​បាន​លុង​និង​លោក​ប្រធាន​មន្ទីរ​សាធារណៈការ​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់​ដល់​ការដ្ឋាន​ធ្វើ​ផ្លូវ​១​ខ្សែ​ទំហំ​៦​ម៉ែត្រ​×៨៧០​ម៉ែត្រ​និង​លូ​ចំនួន​៣​កន្លែង​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ក្នុង​វេទិការ​សាធារណៈ​កាលពី​ពេល​កន្ល​ង​ទៅ​។​

​ការអញ្ជើញ​ចុះ​ជំនួប​រវាង​ឯកឧត្តម ទេសរដ្ឋមន្ត្រី រួម​ទាំង​អភិបាល​ក្រុង បាន​ប្រព្រិត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ មិនា ឆ្នាំ​២០១៦​ស្ថិតក្នុង​ភូមិ ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បានលុ ង ខេត្ត​រតនគិរី​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​”​ដោយ​មាន​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​វេទិការ​សាធារណៈ​និង​ដោយ​មាន​ការ​ទទួច​ស្នើសុំ និង​គិតគូរ​ពី​លោក អ៊ុក សំអុល អភិបាលក្រុង​បាន​លុង​បាន​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​ដោយ​ការយកចិត្តទុកដាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ពាំនាំ​ពី​នូវ​ការ​គិតគូ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ជូន​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​តាមរយ​:​មន្ទីរ​សាធារណៈការ​ខេត្ត​ផងដែរ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ផ្លូវ​ដែល​បាន​បើក​ការដ្ឋាន​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​ជាប់​និង​របង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត រតនគិរី ។ ដែល​សាងសង់​ចាក់​ក្រាល​កៅស៊ូ​កំរាស់​២​ជ​ន់​(DBST)​រួម​ទាំង​បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ជូន​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​មិនា​ឆ្នាំ​២០១៦​នេះ​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​សំដែង​ដឹងគុណ​និង​គារវកិច្ច​ត្រេកអរ​សាទរ​យ៉ាង​ខ្លាំង ឆ្លើយតប​ភ្លាមៗ​នៅ​ចំពោះមុខ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​តំណាង​រាជរដ្ឋាភិបាល​និង​លោក​អ៊ុក​សំអុល​អភិបាលក្រុង​បាន​លុង​ដែល​លោក​បាន​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​តែងតែ​គិតគូ​ដល់​សុខ​~​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា​ចាប់ពី​ពេល​នេះ​ម៉ោង​នេះ​តទៅ​គ្រួសារ​ពួកគាត់ ជា​ពិសេស​កូន​ប្រុស​~​ស្រី​ដែល​តែងតែ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​ឬ​ទៅ​រៀនក្តី​និង​រកស៊ី​ទទួលទាន​ប្រចាំ​ថ្ងៃ​ក្តី​លែង​បារម្ភ​ទៀត ព្រោះ​ផ្លូវ​ស្អាត​ល្អ​បាន​កើត​មាន​ជុំវិញ​លំនៅឋាន​របស់​ពួកគាត់​ហើយ ៕
​សន ចាន​ឌី​

 

12874539_203303816703764_225864320_o 12422293_203303823370430_625299828_o

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.