ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

ពិធី​សំណេះសំណាល​រឹតបន្តឹង​សម្ព័ន្ធភាព​រវាង​សមាជិក​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី​៖ កិច្ចប្រជុំ​សំណេះសំណាល សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​មណ្ឌលគិរី ក្នុង​គោលបំណង​រឹតបន្ដឹង​សម្ព័ន្ធភាព​រវាង​សមាជិក​អតីតយុទ្ធជន​កម្ពុជា​ដែល​ចូលនិវត្ដន៍​ពី​ការងារ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​ថ្ងៃទី​១៩ មីនា ២០១៦ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធិន​សេវា​ក្រសួង​ការពារជាតិ អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​កណ្ដាល​ស​មាគ​ម​អតីតយុទ្ធជន​កម្ពុជា ឯកឧត្តម ចឹង សុច​ន្ថា អភិបាលរង​ខេត្ត ឯកឧត្តម ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្ត និង​មាន​ការចូលរួម​ពី​សំណាក់​ប្រធាន អនុប្រធាន  សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ព្រមទាំង​ក្រុម​ការងារ​ជំនាញ​។​

​ឯកឧត្តម សុច​ន្ថា អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ឲ្យដឹងថា ឯកឧត្ដម​ពិតជា​មាន​ក​ក្ដី​រីករាយ​យ៉ាងខ្លាំង​ដែល​មាន​គណៈកម្មាធិការ​ជា​អតីតយុទ្ធជន​កម្ពុជា​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ដែល​បាន​ចូលនិវត្តន៍​ពី​ការងារ និង​បងប្អូន​អតីត​យោធិន​ពិការ​ដែល​បាន​បម្រើ​ការងារ​ក្នុង​ជួរ​កងទ័ព​ពេលកន្លងមក និង​បាន​ជួយ​លើកទឹកចិត្ត​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត​ដូចជា ដី​សម្រាប់​បង្កបង្កើន​ផល ផ្ទះ​សម្រាប់​ស្នាក់នៅ​របស់​គ្រួសារ​យោធិន​ដែល​បាន​ទទួលមរណៈភាព​ទៅហើយនោះ ។​

​ឯកឧត្តម​ក៍​មាន​ប្រសាសន៍​បន្ដ​ន្ដ​ទៀត​ថា យ៉ាងណា​ក៏ដោយ​គ្រប់​អង្គភាព​ដែល​ពាក់ព័ន្ធ​នៃ​សមាជិក​សមាគម​អតីតយុទ្ធជន​ទាំងអស់​ត្រូវ​ធ្វើ​របាយការណ៍​បែបបទ​ដែល​ទាក់ទង​នៅពេលណា​ដែល​មាន​បងប្អូន​ជួប​និង​បញ្ហា​អ្វី​មួយ​ដូចជា ការបាត់បង់​អាយុជីវិត​របស់​អតីតជន​យុទ្ធ ឬ​មាន​បញ្ហា​កង្វះ​ស្បៀងអាហារ និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សាវ៉ន បាន​មានប្រសាសន៍​ថ្លែងឲ្យដឹងថា ក្រោយពី​បាន​ធ្វើ​មហាសន្និបាត​តំណាង​ឲ្យ​សមាគម​អតី​ត​យុទ្ធជន​កម្ពុជា​នេះ​មក មាន​ការអនុវត្តន៍​តា​ម​ផែនការ​ទិសដៅ​របស់​គណៈ​អចិន្រៃ្ដយ៍ និង​បាន​ចាត់តាំង​ពី​មាន​ការរៀបចំ​ថ្នាក់កណ្ដាល​រហូត​ដល់​ខេត្ត ក្រុង ស្រុក​ដើម្បី​មើល​ការខុសត្រូវ​ចំពោះ​គ្រប់​បញ្ហា​ដែល​កើតមាន​ឡើង​លើ​បងប្អូន​អតីតយុទ្ធជន​យើង​។​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ដ​ថា គ្រប់​មន្ដ្រីរាជការ កងរាជអាវុធហត្ថ​ដែល​បាន​កាន់ដំណែង​ជា​តួនាទី​នេះ ត្រួវ​ជួយ​ដល់​បងប្អូន​អតីត​យុទ្ធ​យើង​បាន​ចូលនិវត្តន៍ និង​ជា​យោធិន​ពិការ ដែល​កន្លងមក​មិន​បាន​ជួយ​ផ្ដល់​ឲ្យបាន​ដិត​ដល់​នៃ​ការ​កង្វះខា​ត​របស់​ពួកគាត់ ។​

​ទន្ទឹម​និង​នេះ​ឯកឧត្តម​បាន​បន្ដទៀតថា ធ្វើយ៉ាងណា​ឲ្យមាន​ការចុះ​សួរសុខទុក្ខ និង​យកចិត្តទុកដាក់​ឲ្យ​កាន់តែ​ខ្លាំង​លើ​អតីត​យុទ្ធជន ក្នុងនោះ​ត្រូវ​ជម្រុញ​យ៉ាងណា​ឲ្យ​បន្ដ​យក​សកម្មភាព លើ​ស្ទួយ​រាល់​នៃ​ការជួប​លំបាក និង​លើ​ស្ទួយ​ជីវភាព​របស់​បងប្អូន​អតីតយុទ្ធជន​ឲ្យមាន​ភាពល្អប្រសើរ​បន្ថែមទៀ​ត​។​ជា​ចុងក្រោយ​នៃ​កិច្ចប្រជុំ​សំណេះសំណាល​នា​រសៀល​នេះ ក៍មាន​កម្ម​ពិធី​ចែក​អំណោយ​ជូន​ដល់​អតីតយុទ្ធជន ដែល​បាន​ចូលរួម​ប្រមាណ​ជាង​២០​រូប​ផង​ដែរ ក្នុងនោះ​អំណោយ​រួមមាន អង្ករ​ចំនួន​១​បេ មី​ចំនួន​១​កេស សារុង​ចំនួន​១ និង​ថវិកា​ចំនួន​១០​មឺ​នរៀល​៕
​ដោយ​៖​គឹម  ចំរើន​

 

IMG-20160320-WA0003 IMG-20160320-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.