ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ប្រជាពលរដ្ឋ​រិះគន់ ចំណត​ភាស៊ី ដែល​ដាក់​ទារ​លុយ​រថយន្ត​ដឹក​កសិផល​ឆ្លង​ចូល​ពី​បាត់ដំបង ទៅ​លក់​នៅ​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង និង​ប៉ៃលិន ៖ ប្រជាកសិករ​ជាច្រើន​នាក់​ទាំង​អ្នក​រស់នៅ​ខេត្ត​បាត់​ដំ​ប ង និង​ខេត្ត​ប៉ៃលិន បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ភាស៊ី​ចំណតរថយន្ត​មួយកន្លែង ដែ ល​គេ​ដាក់​ចាំ​ទារលុយ​ពី​រថយន្ត​កសិករ ដែល​ដឹក​កសិផល ឆ្លងដែន​ពី​ស្រុក​សំឡូត​ទៅ​លក់ដូរ​តាម​ស្តង់​នានា​ក្នុង​ខេត្ត​ប៉ៃលិន ។​

​ការដាក់​ភាស៊ី (​កុងត្រូលជជុះ​) ចាំ​ទារលុយ​ពី​កសិករ​នេះ ធ្វើឡើង​ជា​យូរ​ថ្ងៃ​ខែ​មក​ហើយ ជា​ពិសេស​ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ពោត និង​ដំឡូង​មី ដោយ​គេ​តម្រូវឱ្យ​បង់​ប្រាក់​ចាប់ពី​៣​ពាន់​រៀល រហូតដល់​១​ម៉ឺន​រៀល តាម​រថយន្ត​តូច ឬ​ធំ បើ​ពុំ​ដូច្នោះ​ទេ គេ​មិន​អនុញ្ញាត​ឱ្យ​ដឹក​កសិក​ផល​ទៅ​លក់ដូរ​បាន​នោះឡើយ ដោយ​អ្នកយាម​កន្លែង​នោះ​អះអាងថា អភិបាល​ស្រុក​សំឡូត ជា​អ្នកបញ្ជា​ឱ្យ​យក​ភាស៊ី​ថ្លៃ​កសិផល​ខាងលើ ។

​បើ​តាម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​ដឹក​កសិផល​ពោត និង​ដំឡូង​មី​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ថា ចំណត​ភាស៊ី (​កុងត្រូលជជុះ​) ដែល​គេ​ដាក់​ចាំ​ទារលុយ​ពី​ពួកគាត់ ស្ថិតនៅក្នុង​ភូមិ​កំពង់​ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង នៅជាប់​នឹង​ព្រំប្រទល់ ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោយ​ត្រូវ​បាន​គេ​ដាក់​ប្រចាំការ​នៅ​ទីនោះ​ជា​យូរថ្ងៃ​ខែ​ឆ្នាំ​មកហើយ ដើម្បី​ទារ​លុយ​ពី​ប្រជា​កសិករ​ទាំងអស់ ដែល​ដឹក​កសិផល ឆ្លងដែន​ចូល​ទៅ​លក់ដូរ​នៅ​ខេត្ត​ប៉ៃលិន កាត់​តាម​ចំណុច​នោះ ដោយ​ក្នុង​១​រថយន្ត​ច្នៃ​តូច​ចំណុះ​ពីរ​ទៅ​បី​តោន គេ​ទារ​ចំនួន​៣​ពាន់​រៀល បើ​រថយន្ត​ច្នៃ​ធន់​កណ្តាល​គេ​ទារ​ឱ្យ​ប ង់ ៥​ពាន់​រៀល រហូត​ដល់​រថយន្ត​យី​ឌុប គេ​ទារ​ឱ្យ​បង់​ចំនួន​១​ម៉ឺន​រៀល​ឯណោះ ។​

​ពួកគាត់ បន្តទៀតថា បើ​ដឹក​១​ថ្ងៃ​ពីរ​ជើង ម្ចាស់​រថយន្ត​ត្រូវ​តែ​បង់​ប្រាក់​ចំនួន​ពីរ​ដង​ដែរ ដោយ​មិន​មាន​ការយោគយល់​នោះឡើយ បើសិនជា​មិន​បង់ប្រាក់​ទេ មិន​អនុញ្ញាតិ​ឱ្យ​ពួកគាត់​ដឹក​កសិផល​ចូលទៅ​លក់ដូរ​នៅ​តាម​ស្តង់​ពោត ឬ​ដំឡូង​មី​ក្នុង​ខេត្ត​ប៉ៃលិន​បាន​នោះឡើយ ។ ពួកគាត់​ប ញ្ជាក់​ទៀតថា បើសិនជា​ទារ​ថ្លៃ​ភាស៊ី​ចំណតរថយន្ត​បែបនេះ ពួកគាត់​គ្មាន​សល់​លុយ​កាក់​អ្វី​បន្តិច​នោះឡើយ ខណៈ​នៅ​ឆ្នាំ​នេះ​ការ​ដាំដំឡូង​មី ចុះថយ​ទិន្នផល និង​តម្លៃ​ធ្លាក់ចុះ លុះ​មា ន​ភាស៊ី​ចំណតរថយន្ត (​កុងត្រូលជជុះ​)​ថែម​ទៀត ពួកគាត់​កាន់តែ​មាន​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការប្រកប​របរ​ចិញ្ចឹមជីវិត ។

​ពួកគាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ចុះ​ត្រួតពិនិត្យ​ចំ ពោះ​កុងត្រូលជជុះ​មួយ​កន្លែង​នេះ​ផង ព្រោះ​ចំណត​ភាស៊ី​រថយន្ត គេ​ដាក់​តែ​កន្លែង​អ្នកបើក បរ​រថយន្តឈ្នួល​ប៉ុណ្ណោះ នេះ​ពួកគាត់​ដឹក​ពី​ចម្ការ​របស់​ខ្លួន​ទៅ​លក់ដូរ​នៅ​ខេត្ត​ផ្សេង​ទេ ។​

​បើតាម​សម្តី​របស់​យុវជន​ម្នាក់ ឈ្មោះ សុជាតិ អាយុ​២៤​ឆ្នាំ ជា​អ្នក​ឈរ​ចាំ​យក​លុយ​កន្លែង​ភាស៊ី​ខាងលើ បានឱ្យដឹងថា ពួកគេ​មិន​បាន​យក​លុយ​ពី​អ្នក​រត់​តាក់ស៊ី​ដែល​បើកបរ​ឆ្លងកាត់​ទៅ​មក​នោះ​ទេ គឺ​យក​លុយ​តែ​ប្រជាពលរដ្ឋ​ដែល​ដឹក​កសិផល​ឆ្លងកាត់​ពី​ស្រុក​សំឡូត ទៅ​លក់​នៅ​ក្រុងប៉ៃលិន​ប៉ុណ្ណោះ ហើយ​ការ​យក​លុយ​ថ្លៃ​ភាស៊ី​នេះ​គឺ​អភិបាល​ស្រុក​សំឡូត​ជា​អ្នកបញ្ជា​ឱ្យ​យក ទើប​ពួកគេ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹក​កសិផល​ទាំងនោះ​តែ​ម្តង ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក អ៊ិន សា​វ​រិទ្ធិ អភិបាល​ស្រុក​សំឡូត បានឱ្យ​ដឹង​កា លពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា កន្លងទៅនេះ​ថា ខាង​លោក​អត់​បាន​ដឹង​រឿង​នេះ​ទេ ហើយក៏​មិន​បាន​បញ្ជា​ឱ្យ​នរណាម្នាក់​ដាក់​ប៉ុស្តិ៍ កុងត្រូល យក​ភាស៊ី​ចំណត​រថយន្ត​ពី​ប្រជាពលរដ្ឋ​ដឹ ក​កសិក​ផល​ទាំងនោះ​ដែរ ប្រហែល​ជា​ខាង​ភាស៊ី​ចំណត​រថយន្ត​ទេ​ដឹង ជា​អ្នក​យក​ភាស៊ី​នោះ ៕  ដោយ ៖ អ៊ុក ទូច​
​

 

IMG-20160316-WA0003 IMG-20160316-WA0005 IMG-20160316-WA0000 IMG-20160316-WA0002

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.