ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

បុរស​ម្នាក់​ត្រូវបាន​មជ្ឍដ្ឋាន​ព័ត៌មាន​ចោទប្រកាន់ថា​ប៉ុនប៉​ងគប់​រថយន្ត​នៅ​ពេល​ចុះ​បេសកម្ម​ទៅ​ស្រុក​ខ្សាច់កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ អ្នកកាសែត​៤​នាក់​ត្រៀម​ប្តឹង​ក្មេងស្ទាវ​ប៉ុនប៉ង​គប់​រថយន្ត​ទៅ​តុលាការ​ ក្រុម​អ្នកកាសែត​ចំនួន​៤​រូប​ដែល​មកពី​ស្ថាប័ន​ផ្សេង​គ្នា ក្នុងនោះ​មាន ស្ថានីយ៏​ទូរទស្សហ​ង្ស​មា ស្ថានីយ​ទូ​រទស្ស​ន៏​ស៊ី​អិន​ស៊ី​(CNC) ស្ថានីយ​ទូ​រទស្ស​ន៏​ប៉ុស្ត៏​លេខ​៣(TV3) និង​ទូ​រទស្ស​ន៏ និង​ទូ​រទស្ស​ន៏​ប៉ុស្ត៏​លេខ​៨(CTV8 HD) ត្រៀម​ប្តឹងទៅ​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី ប្តឹង​ក្មេងស្ទាវ​ម្នាក់ ដែល​ប៉ុនប៉ង​គប់​មក​លើ​រថយន្ត​របស់​ពួកគេ​។

​លោក ពុជ វណ្ណៈ អ្នក​យក​ពត៌មាន​ទូ​រទស្ស​ន៏​ហង្ស​មាន​ប្រចាំ​ខេត្ត​កណ្តាល បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃទី ១៣ ខែ​មិនា ឆ្នាំ​២០១៦​នេះ លោក​បាន​បើក​រថយន្ត​របស់​លោក​រួម​នឹង​អ្នក​សារពត៌មាន​៣​នាក់​ខាងលើ​នោះ ដើម្បី​ទៅ​យក​ពត៌មាន ស្តី​អំពី​ការ​សម្ភោ​ធ​ន៏​ឧបដ្ឋាន​សាលា​នៅក្នុង​វត្ត​កោះ​ចា​រ៉ា​ម នៅក្នុង​ឃុំ​កោះ​ចា​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល​។

​ពេល​ធ្វើដំណើរ​ទល់​ដល់​ចំណុច​មាត់ទន្លេ ត្រង់​ម្តុំ​ហាង​បារាំង ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ លោក​បាន​ស៊ី​ផ្លេ​រថយន្ត​ដើម្បី​សុំ​ផ្លូវ​ពី​ក្មេងស្ទាវ​មួយ​រូប​ពុំ​ស្គាល់​ឈ្មោះ ដើម្បី​សុំ​ផ្លូវ​ដោយ​សារ​ក្មេង​នោះ​ជិះ​យឺត​នៅលើ​ផ្លូវ​រថយន្ត គ្រាន់តែ​ស៊ី​ផ្លេ​សុំ​ផ្លូវ​រួច ស្រាប់តែ​ក្មេង​នោះ​បញ្ចេញ​ចរិត​ក្រ​អើត​ក្រ​ទម ហើយ​ស៊ី​ផ្លេ​ម៉ូតូ​របស់​ខ្លួន​ដេញ​តាម​រហូត ដល់​ចំណុច​រង្វង់​មូល​វត្តភ្នំ​ស្រាប់តែ​គេ​បើក​អាច​ប្រៀប​ចង់បង្ហាញ​ថា មាន​កាំភ្លើងខ្លី​នៅ​ចង្កេះ ហើយ​បត់​ចូល​រង្វង់​មូល​រើស ដុំថ្ម​ដេញ​តាម​រថយន្ត និង​បាន​ជិះ​មក​អែប​រថយន្ត​សុំ​ឡឹង​មើលមុខ ដូច​ជា​ចង់​ឌឺដង​ផ្លែផ្លា ពេលនោះ​លោក​បាន​អែប​រថយន្ត​ឈប់​សួរ​រក​ខុស​ត្រូវ តែ​បែ​ជា​ក្មេង​នោះ​មិន​ឈប់ ហើយ​ជិះ​ម៉ូតូ​ទៅ​ចាំ​គប់​ខាងមុខ ប៉ុន្តែ​ដោយសារ​មាន​សមត្ថកិច្ច​និង​មនុស្ស​ច្រើន​ផង ធ្វើឲ្យ​ក្មេងនោះ​អាក់ខាន ការប៉ុនប៉ង​គប់​មក​លើ​រថយន្ត​។

​លោក​ថា ពេលនោះ លោក​ការ​បាន​បត់​ឡើង​ស្ពាន​ជ្រោយចង្វារ ហើយ​ក៏​លែង​ឃើញ​ក្មេង​នោះ​តាម​មិន​ដឹង​ទៅ​ទីណា ទើប​លោក​បន្ត​ដំណើរ​ទៅ​ថត​កម្មវិធី​សម្ភោ​ធ​ឧប្បដ្ឋានសាលា ប៉ុន្តែ​បាន គេ​ស្តីបន្ទោស​ដោយសារ​ទៅក្រោយ កម្មវិធី​សម្ភោ​ធ​ន៏ ក្រោម​អធិបតី​ឯកឧត្តម​បណ្ឌិត ជួ វិ​ជិត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​លោក​ថា​ករណី​នេះ លោក​រួម​នឹង​អ្នកកាសែត​៣​នាក់​ទៀត និង​ប្តឹង​ពី​បទ​ប៉ុនប៉ង​បង្ករ​ហឹង្សា​ដោយ​ចេតនា​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ពេលវេលា​ធ្វើការ​របស់​ពួកគេ​។

​យ៉ាងនេះ​ក្តី​ក្មេងស្ទាវ​ដែល​ជិះ​ម៉ូតូ​រំខាន​នោះ បាន​មក​សារភាព​កំហុស​និង​បាន​សុំទោស ប៉ុន្តែ​លោក​ថា​ការ​សុំទោស មិន​សម​ទៅនឹង​កំហុស​ដោយ​ចេតនា​នេះឡើយ គឺ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​និង​ស្ថាប័ន​អយ្យការ​មេត្តា​ដោះស្រាយ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕

 

IMG-20160314-WA0011 IMG-20160314-WA0013 IMG-20160314-WA0010

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.