ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ក្រុមការងារ​សប្បុរស​ធម៌​ខ្លី​ខ្លឹម នែ អ្នកសារព័ត៌មាន​ខេត្ត​មណ្ឌលគិរី​នាំយក​អំណោយ​សប្បុរសជន​ចែក​ជូន​លោកយាយ​ទុរគត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ក្រុមការងារ​សប្បុរស​ធម៌​ខ្លី​ខ្លឹម ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នកសារព័ត៌មាន​ខេត្ត​មណ្ឌលគិរី បាន​នាំយក​អំណោយ​របស់​សប្បុ​រ​សជន ទៅ​ចែកជូន​ដល់​លោកយាយ​ទុរគតជន​ពីរ​នាក់ ម្នាក់​រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ដែល​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដេក​ឈឺ​ជាង​មួយ​សប្តាហ៏​ងើប​ពី​កន្ទេល​មិន​រួច ហើយ​គាត់​រស់នៅ​តែម្នាក់ឯង និង​ម្នាក់​ទៀត​គាត់​ក៏​មាន​ជំងឺ​ជា​ទម្ងន់ រស់នៅ​តែ​ពីរ​នាក់​កូនប្រុស​ម្នាក់​គ​ថ្លង់ នៅ​ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ពេជ្រា​ដា​។​សកម្មភាព​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ មិនា ២០១៦ នេះ​។​

​លោក សឹម សុន មេ​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​សង្គម បាន​មាន​ប្រសា​ស​ន៏​ថា លោកយាយ​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព នឹង​មាន​ជំងឺ​ប្រចាំកាយ​ខាងលើ មានឈ្មោះ ប៉ូ សំអាត អាយុ​៨១​ឆ្នាំ​រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក គាត់​រស់នៅ​ម្នាក់ឯង​គ្មាន​ទីពឹង​។​លោក​បាន​បន្តថា សព្វថ្ងៃ​លោកយាយ​បាន​អ្នកភូមិ​ម្នាក់ ធ្វើ​រោង​ត​ពី​យ៉ាប​ជង្រុក​ស្រូវ​សម្រាប់​គាត់​ស្នាក់នៅ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដោយ​មិន​មាន​កូនចៅ​នឹង​គេ​ទេ​។​

​អំណោយ​ដែល​ក្រុមការងារ​មនុស្ស​ធ​ម៏​ខ្លី​ខ្លឹម ដឹកនាំ​ដោយ​អ្នកកាសែត​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​នាំយក​អំណោយ​ទៅ​ចែកជូន​លោកយាយ ប៉ូ សំអាត រួមមាន​អង្ករ​៥០​គីឡូក្រាម មី​៥​កេះ ប្រេង​ឆា​១​ដប អំបិល​១០​ដប់​គីឡូ ទឹកដោះគោ​២​ឡូ ត្រីខកំប៉ុង​៣​យួ ប្រេង​ក្រឡា​៦​ប្រអប់ ប៊ីចេង​១​កញ្ចប់ ទឹកស៊ីអ៊ីវ​១​យួ ថវិកា​៥០​ម៉ឺន​រៀល​។​

​ចំណែក​លោកយាយ​ឈ្មោះ កែវ ណៅ អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ក្រុម​ការងារ​បាន​ឧបត្ថម្ត​ថវិកា​ចំនួន​២៥៦ ០០០​រៀល នឹង​មី​២​កេះ ទឹក​ផ្លែឈើ​១​កេះ អំបិល​២​កញ្ចប់ ប្រេង​ឆា​១​ដប ប្រេង​ក្រឡា​៤​ប្រអប់ ត្រីខ​២​យួ ទឹកស៊ីអ៊ីវ​១​យួ ទឹកដោះគោឆៅ​១​ឡូ ស្ករ​.​ស​១​កញ្ចប់ ប៊ីចេង​២​កញ្ចប់​។​

​អំណោយ​ទាំងនោះ​ទទួលបាន​មក​ពី​សប្បុរ​សជន​ឈ្មោះ លោក ចាន់នី ចាន់​ណុប ថវិកា​១៧០ ០០០​រៀល ទឹកដោះគោ​៦​កំប៉ុង លោក​វ៉ាន់ ទិ​ត្យ មី​២​កេះ ប៊ីចេង​១​កញ្ចប់ អ្នកស្រី ស្រ៊ុន ណាវី អាជីវករ​ផ្សារ​កែវ​សីមា​ថវិកា​២០០ ០០០​រៀល ទឹក​ស៊ី​អ៊ាវ​១​យួ ទឹកដោះគោ​២​ឡូ មី​១​កេះ អ្នកស្រី ពិន ស្រី​លីន អាជីវករ​ផ្សារ​កែវ​សីមា​ថវិកា​១០០ ០០០​រៀល លោក មាគ វុ​ឌ្ឍី ប្រធាន​គំរោង​ព្រៃ​ការពារ​អភិរក្ស​ជីវចម្រុះ​សីមា​២០​ដុល្លា លោក ស្រ៊ុន សុធារឹ​ទ្ឋ ប៉ូលិស​ព្រំដែន​ឡា​ប៉ា​ខេ ៨០ ០០០​រៀល ចែ អែម ស្រុក​កែវ​សីមា​៣០ ០០០​រៀល លោក​តេត សារ៉េត ថវិកា​១០០ ០០០​រៀល លោក ប្រែ​ង ផល្លា អំបិល​១០​គីឡូក្រាម លោក សាយ ករុណា អង្ករ​៥០​គីឡូក្រាម មី​២​កេះ លោក​សាត ចាន់​បុត្រ ត្រីខ​១​យួ ទឹក​គោ​ឆៅ​១​យួ ទឹក​ផ្លែឈើ​១​កេះ​៕
​ដោយ​៖ គឹម  ចំរើន​

 

IMG-20160315-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.