ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​បញ្ជូន​លោក យ៉ែម ជ្រិន គ្រូពេទ្យ​ប្រចាំ​ភូមិ​រការ បង្ក​ចម្លង​មេរោគ​អេដស៏​ដល់​មនុស្ស ១០៦ នាក់​ទៅ​តុលាការ​

​បញ្ជូន​លោក យ៉ែម ជ្រិន គ្រូពេទ្យ​ប្រចាំ​ភូមិ​រការ បង្ក​ចម្លង​មេរោគ​អេដស៏​ដល់​មនុស្ស ១០៦ នាក់​ទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច (​តស៊ូ Hiv106) នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បញ្ជូន​លោក យ៉ែម ជ្រិន គ្រូពេទ្យ​ប្រចាំ​ភូមិរ​ការបង្ក​ចម្លង​មេរោគ​អេដស៏ ដល់​មនុស្ស​១០៦ នាក់​និង​សម្ភារៈ​ពេទ្យ​ទៅ​តុលាការ នា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤ ចាត់ការ​តាម​និតិ​វិធី ។​

​ការឃាត់ខ្លួន​គ្រូពេទ្យ​សង្ស័យ​ធ្វើ​ឡើង​ដោយ​ក្រុម​(​តស៊ូ​Hiv106)​មាន​លោក ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្ត​ធម៌ ជា​ប្រធាន ។ លោក កុយ ហៀ​ង នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន ជា​អនុប្រធាន និង​លោក​អួន​ហ្វៃ នាយការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ធ្ងន់​ជា​សមាជិក ក្រោម​ការបញ្ជារ​ផ្ទាល់​លោក  ស ថេត ស្នងការ​នគរបាល​ខេត្ត និង​យោបល់​លោក នួន សាន ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ម៉ោង ៤ រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់​មាន​បណ្តឹង​ប្រជាជន​កើត​រោគ​អេដស៏​១០៦​នាក់ ក្នុង​ឃុំ​រការ ស្រុក​សង្កែ ។​

​លោក​យ៉ែម​ជ្រិន​អាយុ ៤៧ ឆ្នាំរ​បរជា​គ្រូពេទ្យ​ រស់នៅ​ភូមិ​រការ​ឃុំ​រការ ស្រុក​សង្កែ បានអោយដឹងថា ខ្លួន​បាន​ព្យាបាល​ជំងឺ​អោយ​អ្នក​កើត​រោគ​អេដស៏​ចំនួន​២០​នាក់ ក្នុង​ឃុំ​រកា​តាំងពី​ឆ្នាំ​១៩៩៣ ហើយ​ការព្យាបាល​បាន​ប្រើប្រាស់​ម្ជុល​រួមគ្នា ហើយ​បច្ចុប្បន្ន​ជន​ទាំងនោះ​បាន​ស្លាប់​អស់​នៅសល់​តែ​ស្ត្រី​ម្នាក់​និង​ក្មេង​២​នាក់​ប៉ុណ្ណោះ​។​ក្នុងឱកាស​ព្យាបាល​ជំងឺ​អោយ​អ្នក​ផ្ទុក​មេរោគ​អេដស៏ ក៏​មាន​ប្រជាពលរដ្ឋ​ផ្សេង​ហៅ​ព្យាបាល និង​ដាក់​សេរ៉ូម​ផងដែរ ហើយ​ដោយ​ការ​ប្រញ៉ាប់ប្រញាល់ ក៏​មិន​បាន​ប្តូរ​ម្ជុល ឬ​សឺ​រ៉ាំ​ង​ដែរ ។ កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ខ្លួន​ក៏​បាន​អោយ​កូន​យក​កេះ​កាកសំណល់​វេជ្ជសាស្ត្រ ដែល​ប្រើ​រួច​យក​ទៅ​ដុត​បំផ្លាញ​ចោល​ផងដែរ ។​

​លោក កុយ ហៀ​ង អនុប្រធាន​ក្រុម (​តស៊ូ​Hiv106) បានអោយដឹងថា សម្ភារៈ​ពេទ្យ និង​កាបូប​លោក យ៉ែម ជ្រិន ពេល​យក​ទៅ​ព្យាបាល​មិន​បាន​ដាក់​សឺ​រ៉ាំ​ង​ម្ជុល​អោយបាន​ត្រឹមត្រូវ ប្រើ​លាយឡំ​បង្ក​អោយ​មាន​ជំងឺ​ផ្សេង​ឆ្លង​ដល់​អ្នក​ដៃ​ទៃ  ។ មិនមាន​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​ផ្សេងៗ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ខុស​គោលការណ៍​វេជ្ជសាស្ត្រ ។ បំពារបំពាន​លើ​មាត្រា​២០២ និង​២០៧ នៃ​ក្រម​ព្រហ្មទ័ណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាត្រា​១៣ និង​មាត្រ​៥០ នៃ​ច្បាប់​ស្តីពី​ការបង្ការ និង​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៏ ជំងឺអេដស៏ (HIV-AIDS)៕

2014_12_22a (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.