ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម សាយ សំ​អាល់ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ពង្រឹង​ការអភិវឌ្ឍ​មូលដ្ឋាន​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ពហុ​វិស័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះសីហនុ ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​សហការគ្នា យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ដែល​នៅ​សេសសល់ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ពិសេស​គឺ​ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត សំដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការជឿ​ទុកចិត្ត និង​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ប្រសាសន៍​ណែនាំ​របស់ ឯកឧត្តម សាយ សំ​អាល់ បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ថ្ងៃ​សៅរ៍​៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​សាលាខេត្ត​ព្រះសីហនុ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គណៈ​អភិបាលខេត្ត​ព្រះសីហនុ អភិបាលក្រុង​-​ស្រុក ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ ជាច្រើន​រូប​ផង​ដែរ​។​

​បន្ទាប់​ពី​សេចក្តីរាយការណ៍​ពី​លទ្ធផល​ការងារ​នៃ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឯកឧត្តម សាយ សំ​អាល់ បាន​ដាក់​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្រុមការងារ​ថ្នាក់ជាតិ មន្ទីរជំនាញ និង​មន្ត្រី​តាម​មូលដ្ឋាន ដូចខាងក្រោម​៖
១៖ បន្ត​ខិតខំ​បន្ត​ថែមទៀត ដោះស្រាយ​ចំណុច​សេសសល់​រាល់​បញ្ហា សំណូមពរ របស់​ប្រជាពលរដ្ឋ និង​ពង្រឹង​ការងារ​ផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​បន្ថែមទៀត នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​បម្រើ និង​ឆ្លើយតប​នឹង​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រជាពលរដ្ឋ​។​
២៖ បន្ត​ជំរុញ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​ខេត្ត ទៅ​ជា​ប៉ូល​សេដ្ឋកិច្ច​ពហុ​វិស័យ​ដ៏​រឹងមាំ បន្ថែម​លើ​សក្តានុពល​វិស័យ​ទេសចរណ៍ ជំរុញ​ការទាក់ទាញ​វិនិយោគ និង​ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ដើម្បី​ធានា​និរន្តរភាព​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​
៣៖ លើកទឹកចិត្ត​និង​ផ្តល់ឱកាស​ពង្រឹងសមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ជា​ពិសេស​មន្ត្រី​វ័យក្មេង​ឱ្យ​ចូលរួម​បំពេញការងារ និង​ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែម ដើម្បី​បម្រើ​ជាតិ​មាតុភូមិ ឆ្ពោះ​ទៅ​ការអភិវឌ្ឍ​ដោយ​ចីរភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.