ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​មនុស្ស ៣ នាក់ ដកហូត​ម៉ូតូ​១៧​គ្រឿង និង​រថយន្ដ​១​គ្រឿង នៅ​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះសីហនុ ៖ នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះ​ទៅ​កាន់​លំនៅដ្ឋាន​មួយ​កន្លែង​របស់​ឈ្មោះ នួន ស៊ី​ណាត អាយុ​៤៥​ឆ្នាំ ស្ថិតក្នុង​ក្រុម​ទី​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​ព្រះសីហនុ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​ប្រាប់​អង្គភាព​ព័ត៌មាន យើង ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា ជា​លទ្ធផល​ក្រុម​ប្រតិ​បត្ដិកា​រ បាន​ប្រមូល​សម្ភារ​វត្ថុតាង និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទទួល​ផល​ចោរកម្ម មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់ ទី​១៖​ឈ្មោះ នួន ស៊ី​ណាត អាយុ​៤៥​ឆ្នាំ (​ម្ចាស់ផ្ទះ​) មាន​ទីលំនៅ​ក្រុម​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ (​ប្ដី​), ទី​២៖​ឈ្មោះ ង៉ាន ភៀ​វ អាយុ​៤២​ឆ្នាំ (​ប្រពន្ធ​) និង​ទី​៣៖​ឈ្មោះ ហ៊ាន ស៊ី​ប៉ាន់ អាយុ​១៨​ឆ្នាំ (​កូន​) ដែល​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​ទទួល​បញ្ចាំ​ខុសច្បាប់ និង​ទទួល​ផល​ចោរកម្ម​។​

​វត្ថុតាង​ចាប់​យក​បាន ម៉ូតូ​១៧​គ្រឿង​, រថយន្ដ​១​គ្រឿង ម៉ាក Visto ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-7830, ស្លាក​លេខ​រថយន្ដ​៣​សន្លឹក​, សម្ភារ​ជួសជុល និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​, បញ្ជី​ទិញ​-​លក់​ម៉ូតូ​១​ក្បាល​, កាតគ្រី​ម៉ូតូ​ចំនួន​៤​សន្លឹក និង​ប័ណ្ណ​បើកបរ​រថយន្ដ​៣​សន្លឹក​។ បច្ចុប្បន្ន​ជ នសង្ស័យ​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.