(កំពង់ចាម) ÷ក្រោយបញ្ចប់វេទិកាសាធារណៈ ជាមួយបងប្អូនអាជីវករផ្សារ ព្រែកដំបូក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ព្រមទាំងបងប្អូនអាជីវករ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត កោះកែវ បានអញ្ជើញចូលបច្ច័យ កសាង បច្ច័យបង្សុកូល និងរាប់បាត្រ ក្នុងថ្ងៃកាន់បិណ្ឌទី១ ដើម្បីជាកុសលផលបុណ្យ និងឧន្ទិស កុសលជូនដល់ញាតិកាប្រាំពីរសណ្តាន បុព្វការីជន វីរជនស្នេហាជាតិ ជាពិសេស ឯកឧត្តមអភិបាលខេត្ត លោកមានបំណងដើម្បីផ្សះផ្សារបួសផ្លូវចិត្ត រវាងបងប្អូនអាជីវករ ២ក្រុម ដែលខ្វែងគំនិតគ្នាកន្លងមក ឲ្យចេះស្រលាញ់សាមគ្គីគ្នា ក្នុងនាមកូនខ្មែរឈាមជ័រតែមួយ។
ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ បានអញ្ជើញចូលបច្ច័យ កសាង បច្ច័យបង្សុកូល និងរាប់បាត្រ ក្នុងថ្ងៃកាន់បិណ្ឌទី១
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ






