ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​ឯកឧត្តម កែវ រតនៈ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​នាយ និង​ពល​ទា​ហ៊ាន​នៅ​កងពលតូច​ថ្មើរជើង​លេល ៤២ នៅ​ប្រាសាទ​តា​មាន់​

​ឯកឧត្តម កែវ រតនៈ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​នាយ និង​ពល​ទា​ហ៊ាន​នៅ​កងពលតូច​ថ្មើរជើង​លេល ៤២  នៅ​ប្រាសាទ​តា​មាន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ឧត្តរមានជ័យ ៖  ឯកឧត្តម កែវ​រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គស​នី​កម្ពុជា រួម​ជាមួយ​ក្រុម​ព្រឹក្សារ​រ​ភិ​បាលពី​នាក់​ផង​ដែរ  បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​នាយ និង​ពល​ទា​ហ៊ាន កងពល​តូច​ថ្មើរជើង​លេខ ៤២ ការពារ​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ តា​ក្របី  រួម​និង នគ​បាល​វរៈ ៧០២ ការពារ​ព្រុំដែន​.​ថ្ងៃទី​. ១៩. ខែ ធ្នូរ​. ឆ្នាំ ២០១៤   ។

​នៅក្នុង​ឱកាស​នោះ​ផងដែរ  នាយ​ឧត្តមសេនីយ៍ ឈិន ចន្ទ័​ពណ៍ អគ្គ​មេ​បញ្ជារ​រង​នៃ​កងយោធពល​ខេ​មរ​ភូមិ​ន្ន​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​នៅតាម​ខ្សែបន្ទាត់​ព្រុំដែន​ជួរមុខ  ដែល​ឯកឧត្តម​មាន​អនុស្សាវរីយ៍  កាល​ពី​សង្គ្រាម​កើតមានឡើង​នៅតាម​បន្ទាត់​ព្រុំដែន​កន្លងមក​ក្នុង​ទិស​ទី​៣ ។​

​អំណោយ​ឯកឧត្តម កែវ រតនៈ បាន​ផ្តល់​មានដូចជា ១- មី យើង ២៥០​កេស  ២- ប៊ីចេង ១៥ កេះ ៣-​ត្រីខ​កំប៉ង់ ៦០​កេះ ៤- បារី ១៥០ សុង ៥- ត្រីងៀត ១៥០ គី​ឡូ ៦-​សាច់ក្រក ១៥០ គី​ឡូ ៧-​ប្រហុក​សាច់ ១៥០ គី​ឡូ ៨-​ទឹកត្រី ទឹកស៊ីអ៊ីវ ៣០០ យួរ សារុប​ថវិកា ២១.៧៩០ ដុល្លា ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ត្រី នាក់ វង្ស បាន​រាយការណ៍​ជូន​ឯកឧត្តម អំពី​សកម្មភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រុំដែន កម្ពុជា​-​ថៃ ឧត្តមសេនីយ៍ត្រី នាក់ វង្ស នាយសេនាធិការ ជា​មេ​បញ្ជារ​រង​កងពល​លេខ ៤២ ថ្ងៃនេះ កងពល​តូច​ថ្មើរជើង​លេខ​៤២ មាន​កិត្តិយស​យ៉ាង​ធំធេង ដោយ​បាន​ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ចុះ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​នាយ និង​ពល​ទា​ហ៊ាន​នៅពេលនេះ ។​

​ឯកឧត្តម​នាក់ វង្ស បានអោយដឹង​ទៀត​ថា បច្ចុប្បន្ននេះ ទោះបីជា​សភាព​ការ​ព្រំដែន​ខ្មែរ​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ក៏ដោយ ក៏​នាយ​និង​ពល​ទា​ហ៊ាន​យើង​នៅតែ​មាន​ប្រុងប្រយត្ន័​ជានិច្ច ហើយ​ខិតខំ​ហ្វឹកហាត់​ជាប្រចាំ ក្រៅពី​កា​ងារ​ស្នូល​របស់​អង្គភាព យើងខ្ញុំ​បាន​ដាំ​ដំណាំ​រួមផ្សំ​បាន​មួយចំនួនធំ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។​

ឯកឧត្តម កែវ រត្តនៈ បាន​ផ្តល់​ថវិការ​ដល់​យោធិន​ពលី​ម្នាក់ និង​រងរបួស​៤​នាក់ ដោយ​គ្គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ។​

​ឯកឧត្តម កែវ រតនៈ បាន​មាន​ប្រសា​ស​ន៏​ថា ថ្ងៃនេះ​ជា​ថ្ងៃ​មួយ​ប្រកបដោយ​សេចក្តី​សប្បាយរីករាយ​បំផុត ដែល​បាន​មកជួប​មុខ​ផ្ទាល់​ជាមួយ​នាយ​និង​ពល​ទា​ហ៊ាន ដែល​ឈរ​ជើងកា​ពារ​ព្រំដែន​ទិស​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​ជាប់​និង​ព្រំដែន​ខ្មែរ​ថៃ ។ ហើយ​ក្នុង​ឱកាស​នោះ ឯកឧត្តម កែវ រតនៈ ក៏​បាន​ពាំនាំ​នៅ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​និច្ច​ជា​កាល សម្តេច​ទាំង​២​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​បងប្អូន​កងទ័ព​របស់​យើង ពិសេស​បងប្អូន​កងទ័ព​ការពារ​ព្រំដែន ។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម កែវ រតនៈ បាន​ចែក​អំណោយ​មួយ​ចំនួន​ដល់​នាយ និង​ពល​ទា​ហ៊ាន​នៅ​ក្នុង​កងពល​តូច​ថ្មើរជើង​លេខ ៤២ និង នគ​បាល​វរៈ ៧០២  ការពារ​ព្រុំដែន​ផងដែរ ៕
​ចាន់ សុភា ឧត្តរមានជ័យ​

2014_12_22a (5) 2014_12_22a (6) 2014_12_22a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.