ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ដឹកនាំ​ការងារ ទៅ​សាកសួរ​សុខទុក្ខ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ និង​ផ្ដល់​ថវិកា​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរដ្ឋបាល​ខណ្ឌដូនពេញ​មួយចំនួនទៀត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ឆ្លៀតឱកាស​ពេល​ថ្ងៃ​ឈប់សំរាក ទៅ​សាកសួរ​សុខទុក្ខ និង​សំណេះសំណាល​លើកទឹកចិត្ត ជាមួយ​លោក ជួប សុគន្ធ នាយ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ចតុមុខ និង​ភរិយា​របស់​គាត់ ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ នៅ​គេហដ្ឋាន​របស់​គាត់​ផ្ទាល់ ស្ថិតនៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​

​ក្នុងឱកាស​នោះ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​១,០០០,០០០​រៀល​, អង្ករ​ចំនួន​១០០​គីឡូក្រាម​, មី​ជាតិ​ចំនួន​១​កេស​ធំ​, ទឹកក្រូច​ចំនួន​៥​កេស និង​ទឹកបរិសុទ្ធ​ចំនួន ១០​កេស​ផងដែរ ដើម្បី​ជួយ​សំរាល​បន្ទុក នៃ​ការចំណាយ​ផ្សេងៗ​របស់គាត់ និង​ក្រុមគ្រួសារ ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​នេះ ។​

​ទន្ទឹមនឹងនេះ លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា ដឹកនាំ​ថ្នាក់ដឹកនាំ​ខណ្ឌ សូម​បួងសួង​ដល់​វត្ថុ​សក្ត័សិ​ទ្ធក្នុង​លោក សូម​ជួយ​ប្រោស​ព្រំ និង​បីបាច់​ថែរក្សា​ឲ្យ​គាត់ បាន​ជាសះស្បើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.