ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ស្នងការ​ខេត្ត​ព្រះសីហនុ ត្រៀម​កម្លាំង​រួចជាស្រេច​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ឈប់សម្រាក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នា​រសៀល​ថ្ងៃ​សៅរ៍ ១១​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២០​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ក្នុងឱកាស​ឈប់​សំ​ម្រាក សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយះពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​ស្នងការរង នាយ​-​នាយរង​ការិយាល័យ និង​អធិការ​ក្រុង​-​ស្រុក​ទាំង​៥​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​ន​ឡ​របាល​ខេត្ត បាន​មានប្រសាសន៍ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កងកំលាំង​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ក្នុងឱកាស​ឈប់សម្រាក​រយះពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ដើម្បី​ធានា​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ឈប់សម្រាក​រយះពេល​៩​ថ្ងៃ​ខាង​មុខ​នេះ​។​

​ផ្សព្វផ្សាយ​បន្ថែម​ឲ្យ​កងកម្លាំង​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ និង​បង្កើន​ការ​រឹតបន្តឹង ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់ន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក​លក្ខណះ​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​កំសាន្ត​តាម​តំបន់​រមនីដ្ឋាន​នានា ប្រព្រឹត្តទៅ​ដោយ​សេចក្តី​សប្បាយរីករាយ និង​សុវត្ថិភាព ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ជំរុញ​បង្កើន​វិធានការ​ការពារ​យ៉ាង​មុឺនម៉ាត់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​គ្រប់​បណ្តា​គោលដៅ និង​ធានា​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ប្រតិភូ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ក្នុងឱកាស​ឈប់សម្រាក​រយះពេល​៩​ថ្ងៃ តាម​រមនីដ្ឋាន​នានា ។​

​ក្រោយពី​បញ្ចប់​អង្គ​ពិធី​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​នៅ​កង់​បី​ឥណ្ឌា​ថ្មី​ចំនួន​(០៣)​ជូន​ទៅ​ដល់​ការិយាល័យ​នគរបាល​ទេសចរណ៍ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារ របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទុក​សំរាប់​ប្រើប្រាស់​នៅក្នុង​កិច្ច​ការងារ​ប្រចាំថ្ងៃ ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.