ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល ក្រើនរំលឹក ឲ្យ​គ្រូពេទ្យ​ទាំងអស់ អនុវត្ត​ត្រឹមត្រូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​( ម៉ម ប៊ុន ហេង​)  បានធ្វើការ​ក្រើនរំលឹក​បន្ថែម ជាថ្មី ទៀត ដល់​មន្ត្រី​សុខាភិបាល និង​គ្រូពេទ្យ​ទាំងអស់ ដែល​កំពុង​បំពេញ​តួនាទី​ផ្ដល់​សេវា​ពិនិត្យ ថែទាំ សុខភាព និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ថា ៖ ត្រូវ​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​នូវ​ចំណេះដឹង ចំណេះធ្វើ  និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន ត្រឹមត្រូវ តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ៖ ការជួយ​សង្គ្រោះ​អាយុជីវិត​អ្នក​ជម្ងឺ ឬ ជនរងគ្រោះ គឺ​មាន​តម្លៃ​ជា​គុណធម៌ ខ្ពង់ខ្ពស់​បំផុត  ។

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៦ ក្នុងឱកាស​បើក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម ដែល​ជា​អំណោយ​របស់ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាមេរិក តាមរយៈ​បញ្ញា​ការដ្ឋាន​កងទ័ពជើងទឹក សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​ចំណាយ​ថវិការ​សាងសង់ និង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​អស់​ជិត ៧៥​ម៉ឺន​ដុល្លា​អាមេរិក  ។

​ពិធី​សម្ពោធ​នេះ គេ​ក៏​សង្កេតឃើញ​មាន​វត្តមាន លោកជំទាវ Julie Chung  អគ្គរដ្ឋទូត​រង​សហរដ្ឋ អាមេរិក​ប្រចាំ​កម្ពុជា និង លោក​វរៈសេនីយទោ Joel Buenatlor នាយការិយាល័យ​កិច្ច​សហ​ប្រតិ បត្តិការ​យោធា​អាមេរិកប្រ​ចាំស្ថាន​ទូត នៅ​កម្ពុជា​ផងដែរ ។

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ត្រី​សុខាភិបាល​ខេត្ត​សៀមរាប បាន​រាយការណ៍​ឲ្យដឹងថា ៖ ខេត្តសៀមរាប បច្ចុប្បន្ន​មាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន​១, ស្រុក​ប្រតិបត្តិ​៤, មន្ទីរពេទ្យបង្អែក​ស្រុក​៤, មណ្ឌល​សុខភាព ៨៩ លើ​១០០​ឃុំ​សង្កាត់ , និង​ប៉ុស្តិ៍​សុខភាព​ចំនួន​៣  សារុប​គ្រែ​អ្នក​ជម្ងឺ​មាន​ចំនួន ៥៨១​គ្រែ និង​មាន​បុគ្គលិក​ពេទ្យ​សរុប ៨៩៦​នាក់ (​ស្ដ្រី ៤៩៣​នាក់​)  ។  ដោយឡែក​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ មន្ទីរពេទ្យបង្អែក​ខេ្តសៀមរាប បាន​ទទួល​អ្នក​ជម្ងឺ​កើន ឡើង ដល់ ១៨.៦២៥​នាក់ ក្នុងនោះ ១០ ទៅ ១៥​ភាគរយ គឺ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ ផងដែរ ។​

​លោក​បន្ថែមថា​៖ មន្ទីរពេទ្យបង្អែក​ខេត្ត ជា​មន្ទីរពេទ្យ​សាធារណៈ​ដែល​ផ្ដល់​សេវា សំណុំ សកម្មភាព​បង្គ្រប់​កម្រិត​៣ ដែល​មាន​គ្រែ​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​ចំនួន​៣០០​គ្រែ មាន​បុគ្គលិក ១៩៤​នាក់ ។ មន្ទីរពេទ្យ​បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ និង​សេវា​បន្ថែម​ជាច្រើន​ទៀត ផងដែរ​។ ក្នុងនោះ​លោក​ក៏​បាន​ទទួលស្គាល់ថា ៖ ទោះជា​យ៉ាងណា មន្ទីរពេទ្យ​ពិតជា​នៅមាន ចំណុច សំខាន់ៗ​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​ការពង្រឹង កែលម្អរ និង​ត្រូវ​ស្វែងរក​ការគាំទ្រ ដើម្បី​ដំណើរការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដូចជា គុណភាព  ការគ្រប់គ្រង  ក្រមសីលធម៌​វិជ្ជាជីវៈ​បុគ្គលិក មន្ត្រីរាជការ ការបំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ ការស្ដារ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម​។

​លោកស្រី Julie  Chung បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ភោ​ធ​អាគារ​មជ្ឈមណ្ឌល ផ្តល់​ឈាម នោះ​ថា ៖  នេះ​គឺជា​ការយកចិត្តទុកដាក់ និង កិច្ចសហការ​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល និង​ប្រជាជន អាមេរិក ក្នុង​ការជួយ​លើកស្ទួយ​សុខភាព​ប្រជាជន​កម្ពុជា តាមរយៈ​វិស័យ​សុខាភិបាល ។

​លោកជំទាវ បាន​ថ្លែង​នូវ​ក្តី​មោទនភាព​ចំពោះ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​នៅ​ប៉ាស៊ីហ្វិក ដែល បាន​យក​កម្ពុជា​ជា​ដៃគូ និង​មិន​ត្រឹមតែ​បាន​ជួយ​សាងសង់​អាគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ​ប៉ុណ្ណោះ ទេ ប៉ុន្តែ​នៅ​បាន​ជួយផ្តល់​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក និង​រៀប ចំ​ឲ្យមាន​ដំណើរការ​នៅក្នុង​អាគា​រ​នេះ​ផងដែរ ។

​ឯកឧត្តម​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់ លើ បញ្ហា​សុខភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​ប្រកាន់​និន្នា ការ​នយោបាយ ពណ៌​សម្បុរ  និង​ដើម្បី​បង្កើន​គុណភាព​នៃ​ការផ្ដល់សេវា ពិនិត្យ និង​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ !  រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ផ្ដល់​អាទិភាព​ដល់​វិស័យ​សុខាភិបាល ដែល​ធ្វើឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​នៃ​វិស័យ​អទិភាព​មួយ​នេះ បាន​រីកដុះដាល​ដល់​ជនបទ ។​

​ទន្ទឹម​នឹង​សេចក្តី​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ ដៃគូរ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​នានា ដែល បាន​ជួយ​ឧបត្ថម្ភ គាំទ្រ​សម្រាប់​ឲ្យមាន​ការរីក​ចម្រើន​លើ​វិស័យ​សុខាភិបាល   ឯកឧត្តម​បាន​ថ្លែង​នូវ សេចក្តីអំពាវនាវ ជូន​ដល់​ប្រជាពលរដ្ឋ ជន​អ្នក​សប្បុរស​ទាំងអស់ ចូលរួម​បរិច្ឆាគ​ឈាម ដើម្បី​សង្គ្រោះ ជីវិត​មនុស្ស ។  សូមបញ្ជាក់​ថា នៅ​ព្រឹក​នៃ​ថ្ងៃ​បើកសម្ពោធ​អាគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ  មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បានទទួល​និស្សិត​មកពី​សាកលវិទ្យាល័យ​អង្គរ និង​កម្មសិក្សាការី ពេទ្យ​សរុប​ចំនួន ៥៤​នាក់ ជា​អ្នកស្ម័គ្រចិត្ត ផ្តល់​ឈាម​ជូន​ដល់​មជ្ឈមណ្ឌល​មួយ​នេះ ផងដែរ  ៕
​ដោយ ៖ លុច ណា​ម សៀមរាប​

 

20160304cc (1) 20160304cc (2) 20160304cc (3) 20160304cc (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.