ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​តំណាង​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ជួប​សំណេះសំណាល និង​ផ្តល់​អំណោយ​ជូន​ប្រជា​ការពារ​នៅ​ក្រុង​ប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២០​នេះ ឧត្តមសេនីយ៍ឯក ទ្បាយ គឹម លី នាយកខុន្ទកាល័យ​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ បាន​ជួប​សំណេះសំណាល និង​ផ្តល់​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជា​ការពារ​ក្រុង​ប៉ោយ​ប៉ែត ។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ​សង្កាត់​ប៉ោយប៉ែត ក៏​មាន​ការចូលរួម​ពី​លោក សិទ្ធ ទ្បោះ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ និង​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជា​ការពារ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក គាត ហ៊ុល បាន​រាយការណ៍​ថា សម្រាប់​ក្រុង​ប៉ោយ​ប៉ែត អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​សណ្តាប់​ឆ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​បាន​ជា​ប្រចាំ បង្ក្រាប​រាល់​បទល្មើស​ទាំងទ្បាយ និង​អនុវត្ត​បាន​ទាន់​
​សភាពការណ៍​ធ្វើឲ្យ​ពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​មាន​ជំនឿ​ទុកចិត្ត​ចំពោះ​អាជ្ញាធរ​ដែនដី​។​

​លោក ទ្បាយ គឹម លី បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ ការស្ថាបនា ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​និង​ផ្តាំផ្ញើ​ប្រជា​ការពារ​ត្រូវ​ខិតខំ​យក​
​ចិត្ត​ទុកដាក់​អនុវត្ត​បន្ត​ជាមួយនិង​ពលរដ្ឋ​ការទប់ស្កាត់​បញ្ហារ​ផ្សេងៗ ដូចជា​បងធំ បងតូច ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន និង​អនុវត្ត​ពង្រឹង​ច្បាប់​គោលនយោបាយ​ភូមិ​ឃុំ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​គោរព​តាម​បទបញ្ជារ​តាម​ការណែនាំ​របស់​អាជ្ញាធរ​ក្រុង និង​ច្បាប់​របស់​ថ្នាក់លើ ដែល​បាន​ដាក់ចេញ ហើយ​បងប្អូន​ត្រូវ​ដើរ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​មាន​ការពាក់ព័ន្ធ និង​គ្រឿងញៀន​។ បើ​យើង​មាន​ការពាក់ព័ន្ធ​និង​គ្រឿងញៀន នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ជាប់គុក និង​ស្លាប់​បាត់បង​ជីវិត​ទៀតផង​។​

​ក្រុម​ក្រុមការងារ​របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​នាំយក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ២​ម៉ឺន​រៀល​យកមក​ចែកជូន​ប្រជា​ការពារ​ចំនួន​២០៦​នាក់​ផង​ដែរ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.