ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

​ក្រុមគ្រួសារ​លោក លីម សូ​ផន អំពាវនាវ​ដល់​សប្បុរ​ស​ជន ជួយឧបត្ថម្ភ ដោយ​ក្រុម​គ្រួសារ​ជួប​ការខ្វះខាត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​លោក លីម សូ​ផន មុខងា​ជា​នាយរង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ នៃ​អធិកាដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​របួស​ក្បាល​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ០១ និង ៣០​នាទី ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅត្រង់ចំណុច មុខ​ក្រសួង​ពាណិជ្ជកម្ម តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បច្ចុប្បន្ន​លោក​កំពុង​ត្រូវបាន​សង្គ្រោះ​បន្ទាន់ ក្នុង​បន្ទប់​សង្ក្រោះ​របស់​មន្ទីពេទ្យ​កាលម៉ែត​។​

​លោក លីម សូ​ផន ជា​នគរបាល​មួយរូប​ធ្លាប់​ទទួល​រងរបួស​ដោ​យ​សារ​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​ការការពារ​សន្តិ​សុខ​ដល់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល កាលពី ខែវិច្ឆិកា ឆ្នាំ​២០០០ ដោយ​មាន​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​ហៅ​កាត់ CFF(​ស៊ីអេ​ហ្វ អេ​ហ្វ​) បាន​បើក​ការបាញ់ប្រហារ​មក​តំបន់​ក្រសួង​ការពារជាតិ ឬ​តំបន់​សួនច្បារ​ក្ដាន់​២​ផងដែរ​។​

​បច្ចុប្បន្ន ក្រុមគ្រួសារ​លោក​កំពុង​ជួប​ការខ្វះខាត​ជាខ្លាំង ចំពោះ​ការសង្គ្រោះ​លោក លីម សូ​ផន ។​

​ដំណឹង​នេះ​ចាត់ទុក​ជា​ការអំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ជួយ​ចែករំលែក​ការលំបាក​ចំពោះ​គ្រួសារ​លោក​នា​ពេល​នេះ​ផងដែរ​។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ជនរងគ្រោះ​017522659 និង​លេខ​ទូរស័ព្ទ​លោក​ស រស្មី​012235606 ៕

​បញ្ជីរាយនាម សប្បុរសជន មន្ដ្រីរាជការ និង​អ្នកសារព័ត៌មាន​ជួយ​ឧបត្ថម​ដល់​លោក លីម សូ​ផន ៖
១ . លោក ស សម កាសែត​នគរវត្ត​១០​ដុល្លា​
២. លោក ប្រាក់ វ៉ាន់ដា (​ឡា​យោ​) BTV news  ៥​ម៉ឺន​រៀល​
៣.​លោក ស រស្មី នគរ​វត្ត ១០​ដុល្លា​
៤. លោក ម៉ឺ​ន កុម្ភះ BTV news ១០​ដុល្លារ​
៥.​លោក ម៉ម លី​ហេង BTV news ៥​ដុល្លារ​
៦.​លោក ង៉ូវ ឌី​ណា ហង្ស​មាស​Tv ១០​ដុល្លារ​
៧. លោក ទឹម សា​មិត្ត ១០​ដុល្លារ​ ​ត្រូវជា​ពូ លោក ម៉ឺន កុម្ភៈ​
៨.​លោក ហែម រីទ្ធី មេបញ្ជាការ​កង​រាជ​អាវុធ​ខណ្ឌមានជ័យ ១០​ម៉ឺនរៀល​
៩. លោក លន់ ស៊ីណាត ផ្សារ​ឌុយ​ម៉ិច​១០​ដុល្លារ​
១០. លោក អែម ម៉ូ​លី Tv9 ៥​ដុល្លារ​
១១.​លោក ជួន សុជាតិ ដើម​អំពឹល ១០​ដុល្លារ​
១២.​លោក ស្រេង ដា​រ៉ា POST NEWS ៥​ម៉ឺនរៀល​
១៣.​ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឧបត្ថម្ភ  ២០០​ដុល្លារ​
១៤.​ឯកឧត្តម ឧ​ត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ ឧបត្ថម្ភ 1,000,000 រៀល​ ៕

 

IMG-20160228-WA0013 IMG-20160228-WA0014

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.