ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ឯកឧត្តម ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បង្ក្រាប​អង្គការ​ចាត់តាំង​ជួញដូរ​គ្រឿងញៀន រឹបអូស​វត្ថុតាង​ថ្នាំញៀន រាប់​ម៉ឺន​គ្រាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ដែលមាន​អង្គការ​ចាត់តាំង មេក្លោង​បញ្ជា​ចេញពី​ក្នុង​គុក ចាប់យក ថ្នាំ​គ្រាប់​WY ឬ​ហៅ​ថា​មេតំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន ដប់​ម៉ឺន បី​ពាន់ ប្រាំមួយរយ​គ្រាប់ និង​ម៉ា​ទឹកកក ឬ​ហៅ​ថា មេតំ​ហ្វេ​តា​មីនអា​យស៍ ចំនួន បី​គីឡូក្រាម​មួយ​ខាំ ឃាត់ខ្លួន​ជនល្មើស កំពុង​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​ម្នាក់ និង​ពាក់ព័ន្ធ​05​នាក់​ទៀត ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ។ ក្នុងនោះ មាន​ជនជាតិ​វៀតណាម​ម្នាក់​និង​ជនជាតិ​ស្បែក​ខ្មៅ 02 នាក់ គឺជា​មេក្លោង​ធំ ដែល​ចាត់ចែង​បញ្ជា ចេញពី​ក្នុង​គុក​។​

​ឯកឧត្តម ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ដោយ​មាន​ការដឹកនាំ​បញ្ជា​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌ និង​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​គ្នា ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​កំណត់​មុខសញ្ញា​បាន ឈាន​ដល់​ការបង្ក្រាប​ជាក់ស្តែង នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​10 និង​15​នាទី​យប់ ថ្ងៃទី 28-02-2016 នៅ​ចំណុច​ចំណតរថយន្ត ក្រុមហ៊ុន​អង្គរ​អ៊ិច​ប្រេ​ស ក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ ដោយ​ចាប់​យក​បាន គ្រឿងញៀន ប្រភេទ ម៉ា​ទឹកកក ឬ​ហៅ​ថា មេតំ​ហ្វេ​តា​មីនអា​យស៍ ជាង​បី​គីឡូក្រាម និង ថ្នាំ​គ្រាប់​WY ឬ​ហៅ​ថា មេតំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​17​សុង និង​ធ្វើ​ការឃាត់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ ឌី ធូរ៉ា ហៅ​ត្រា ភេទ​ប្រុស​អាយុ​32​ឆ្នាំ ក្នុងខណៈពេល​ដែល បុរស​រូប​នោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​។

​តាមរយៈ​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ដែល​ឃាត់ខ្លួន​បាន​ខាងលើ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​បាន​05​នាក់ ផ្សេងទៀត ដែល​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស ក្នុង​ពន្ធនាគារ ក្នុងនោះ​មាន​ជនជាតិខ្មែរ​02​នាក់ ជនជាតិ​វៀតណាម​01​នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​02​នាក់ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បាន​បញ្ជាក់​បន្ថែម​ឲ្យដឹង​ទៀតថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូរ៉ា ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ក្រោម​ការចាត់ចែង​បញ្ជា​ផ្ទាល់ ចេញពី​ក្នុង​ពន្ធនាគារ ដែល​មាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​ពីរ​នាក់ ជា​មេក្លោង​ធំ រីឯ​ជនជាតិខ្មែរ​ពីរ​នាក់​ទៀត​ដែល​នៅ​ក្នុង​គុក​ដែរនោះ ជា​អ្នកទំនាក់ទំនង​ជាមួយ​មេក្លោង​ធំ បញ្ជា​ត​មក​ក្រៅ ហើយ​ឈ្មោះ ឌី ធូរ៉ា ដែល​នៅ​ខាងក្រៅ គឺ​ចាំ​ទទួលបញ្ជា ពី​អ្នក​នៅ​ក្នុង​គុក ឲ្យ​ចាំ​ទទួល​ថ្នាំ​ញៀន ពី​មនុស្ស​ផ្សេងទៀត ដែល​វា​មិន​ស្គាល់ ក្នុងនោះ​មាន​ជនជាតិខ្មែរ និង​ជនជាតិ​ស្បែក​ខ្មៅ ដែល​ធ្លាប់​បាន​ប្រគល់​ថ្នាំញៀន​ឲ្យ​វា ជា​អ្នក​យក​ទៅ​បែងចែក​បន្ត នៅពេល​មាន​បញ្ជា​ពី​អ្នក​នៅ​ក្នុង​គុក​តាមរយៈ​ទូរស័ព្ទ ថា​ត្រូវ​យក​ទៅ​ឲ្យ​អ្នកណា នៅ​កន្លែង​ណា ចំនួន​ប៉ុន្មាន ហើយ​អ្នក​ដែល មក​ទទួលយក​ពី​វា ក៏​វា​មិន​ស្គាល់​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​2 ខែ​មីនា ឆ្នាំ​2016 កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើត គណកម្មការ ដែល​មាន​ការចូលរួម​ត្រួតពិនិត្យ​ពី​ព្រះរាជ អាជ្ញា ហ៊ឹ​ង ប៊ុនថន និង​លោក ឡេង ណា​ង ជា​ក្រឡាបញ្ជី ដើម្បី​ធ្វើការ​រាប់​ចំនួន ថ្លឹង និង​ធ្វើតេស្ត៍ ជា​លទ្ធផល ឃើញថា​មាន ថ្នាំ​គ្រាប់​WY ឬ​មេតំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន ដប់​ម៉ឺន បី​ពាន់ ប្រាំមួយរយ​គ្រាប់ និង​ម៉ា​ទឹកកក ឬ​ហៅ​ថា មេតំ​ហ្វេ​តា​មីនអា​យស៍ ចំនួន បី​គីឡូក្រាម​មួយ​ខាំ ។ តាមរយៈ​ការ​ធ្វើ​តេស្ត៍​ឃើញថា ថ្នាំញៀន​ទាំងអស់​នោះ មាន​គុណភាព​សុទ្ធ 100% ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ដែល​បាន​ចាប់យក សមត្ថកិច្ច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី រីឯ​បក្សពួក​ជនល្មើស ដែល​នៅ​សេសសល់​ផ្សេងៗ​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រម៉ា​ញ់​បន្ត​។​

 

20160304b (2)

20160304b (3)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.