ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

មន្ត្រី​នគរបាល​ខេត្ត​ប៉ៃលិន​ផឹកស្រា​ស្រវឹង​ក្នុង​ហាង​សម្រស់​ជាយក្រុង​បាញ់បោះ​សេរី ធ្វើឲ្យ​ភ្ញៀវ អ្នកបម្រើ​រត់គេច​ចូល​បន្ទប់​ទាំង​ព្រលឹងចុងសក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ នៅក្នុង​ហាង​សម្រស់​ជាយក្រុង​មាន​កាុរភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ ឈានចូល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦ ខណៈពេល​ប្រជាពលរដ្ឋ​បាន​ឮ​សំឡេង​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ ក្នុង​ហាង​ផឹកស៊ី​មួយកន្លែង​យីហោ សម្រស់​ជាយក្រុង ស្ថិតក្នុង​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ប្រភព​ព័ត៌មាន​នៅ​វិញ​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​មនុស្ស​ប្រហែល​ជាង​១០​នាក់ ដែល​គេ​ស្គាល់​ថា​ជា​ប៉ូលីស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចូល​ផឹកស៊ី​ក្នុង​ហាង​មួយកន្លែង ដែល​មាន​ទីតាំង​ខាងលើ កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​យប់​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៦ ។ ប្រភព​ព័ត៌មាន​បន្តថា​៖ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮសូរ​សំឡេង​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​ហាង​នោះ ដោយ​ឮ​សំឡេង​ស្រែក​ឡូរ​ឡារ និង​មាន​មនុស្សរ​ត់​ចេញ​មកខា​ង​ក្រៅ​ហាង​ជាច្រើន​នាក់ មាន​អ្នកខ្លះ​រត់​ពួន​ក្នុងព្រៃ ហើយ​ខ្លះ​ទៀត​មើល​ទៅ​ដូច​ជា​ស្លឹក​បាស់​ត្រួវ​ខ្លាញ​(​សំដី​ពលរដ្ឋ​) ព្រោះ​ខ្លាច​ត្រួវ​គ្រាប់កាំភ្លើង ។​

​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​បំរើការ​ក្នុង​ផឹកស៊ី បាន​ប្រាប់​បណ្ដាញ​ព័ត៍មាន​ថា​៖ មុនពេល​កើតហេតុ មាន​មនុស្ស​មួយ​ក្រុមជិៈ​រថយន្ត​មួយ​គ្រឿង ចូលមក​ក្នុង​ហាង​យីហោ​ខាងលើ ដោយ​ស្ថានភាព​ស្រវឹង​ស្រាប់ ព្រមទាំង​មាន​អាវុធ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ប៉ូលីស​ស្នងការ​ខេត្ត​ប៉ៃលិន ដោយ​ចូល​ហូប​ក្នុង​កញ្ចុះ​លេខ​៩ ។ ប្រភព​ព័ត៌មាន​បន្តថា​៖ បន្ទាប់​ពី​ចូល​ក្នុង​កញ្ចុះ​រួច ក្រុម​ប៉ូលីស​ទាំងនោះ បាន​ហៅ​នារី​ក្នុង​ហាង​ឲ្យមក​ទទូល​ពួកគេ តែ​ដោយ​មាន​ភ្ញៀវ​នៅ​កញ្ចុះ​ផ្សេង​ហៅ នារី​ទាំង​នោះ​ក៏​ដើរ​ទៅ​ទ​ទូល​គេ ឃើញ​ដូច្នោះ​មាន​ប៉ូលីស ៤​ទៅ​៥​នាក់ បាន​ដើរ​ទៅ​មើល​កញ្ចុះ​ដែល​ភ្ញៀវ​ផ្សេង​ចូល ហើយ​ក្រុម​ប៉ូលីស​បាន​និយាយ​ទៅកាន់​ភ្ញៀវ​ទាំងនោះ​ថា ពួក​ហែង​មាន​ជក់​គ្រឿងញៀន​អត់ ពេល​នោះ​ភ្ញៀវ​និយាយថា មិន​បាន​ជក់​ទេ តែ​ត្រួវបាន​ពួក​ប៉ូលីស​និយាយថា បើ​មិន​ជក់​ប្រយ័ត្ន​អញ​ពិនិត្យ​ទឹកនោម ហើយ​ភ្ញៀវ​និយាយថា ពិនិត្យៗ​ទៅ​បើ​ខ្ញុំ​អត់​ជក់​ផង ពេលនោះ​ស្រាប់តែ​ឮសូ​ផ្ទុះអាវុធ​មួយ​គ្រាប់ នៅខាងមុខ​កញ្ចុះ​ភ្ញៀវ​នោះ ហើយ​ក៏​ឃើញ​ភ្ញៀវ​ទាំង​នោះ​រត់​ចេញមកក្រៅ ។

​ប្រភព័ត៌មាន​បន្តទៀត​ថា​៖ បន្ទាប់ពី​បាញ់​មួយ​គ្រាប់ ក្រុម​ប៉ូលីស​ទាំងនោះ បាន​ដើរ​ចូល​ក្នុង​កញ្ចុះ​ខ្លូន​វិញ រួច​ក៏​បាន​បាញ់​ជា​ច្រើន​គ្រាប់​ក្នុង​កញ្ចុះ​ខ្លួន ធ្វើឲ្យ​ធ្លុះធ្លាយ​ដំបូល​កញ្ចុះ ព្រមទាំង​មាន​គ្រាប់​បៀម​ជាប់​និង​ធ្នឹម​កញ្ចុះ​ផងដែរ ។ ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ហាង​ឈ្មោះ ណូ ភេទ​ស្រី បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹងថា​៖ មុនពេល​កើតហេតុ រូបគាត់​មិន​បាន​នៅក្នុង​ហាង​នោះទេ ព្រោះ​ជាប់​កម្មវិធី​ខាងក្រៅ តែ​ក្រោយ​ពី​ផ្ទុះអាវុធ​មួយ​គ្រាប់​ទើប​គាត់​មក​ដល់ ហើយ​រូបគាត់​បាន​ស្នើសុំ​ឲ្យ​ពួក​ប៉ូលីស​ទាំងនោះ​ឈប់​បាញ់ តែ​គេ​(​ពួក​ប៉ូលីស​)​នៅ​តែ​បាញ់​ដដែល រួច​ពួកគេ​ក៏​ចេញមក​ខាង​មុន​ហាង ហើយ​បាញ់​ជា​ច្រើន​គ្រាប់​ទៀត រួច​បើកឡាន​ទៅ​បាត់​តែម្តង ។ តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ហើប​ឲ្យដឹងថា​៖ ករណី​ខាងលើ ម្ចាស់​ហាង​មិន​បាន​រាយ​ការណ៏ប្រាប់​សមត្ថកិច្ច ឬ​អាជា្ញធរ​ឲ្យដឹង​ទេ ហើយ​ការបាញ់​នេះ​គឺ មាន​សំបក​គ្រាប់​រួស​ប្រហែល​ជាង​១៣​សំបក និង​គ្រាប់​បៀម​មួយ ចំណែក​កាំភ្លើង​ដែល​បាញ់​ជា​កាំភ្លើងខ្លី​ម៉ា​កឡុក និង​K54 ។

​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យដឹង​ទៀតថា​៖ អ្នក​ដែល​គេ​សង្ស័យ​បាញ់បោះ​ដោយ​សេរី​ឈ្មោះ​ចាន់​វាសនា​និង​ឈ្មោះ​គូ​រ៉ូ​ដែល​ជា​មន្ត្រីប៉ូលី​សសេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ។​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ភ្នាក់ងារ​កម្ពុជា​ថ្មី ប្រចាំ​ខេត្ត​ប៉ៃលិន បាន​ទាក់ទង​ទៅ​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​នេះ តាម​ទូរស័ព្ឌ ប៉ុន្តែ​លោក​ជាប់រវល់​ប្រជុំ រួច​ក៏​បិទ​ទូរស័ព្ឌ ។
​សូមបញ្ជាក់​ថា ៖ ករណី​ខាងលើ​នេះ​ត្រួវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ចុះទៅ​ពិនិត្យ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃនេះ ព្រមទាំង​ប្រមូល​វត្ថុតាង មក​ធ្វើ​កោសល្យវិច្ឆ័យ និង​ស្រាវជ្រាវ​រក​មុខសញ្ញា​ជ​ន​បាញ់បោះ​ដោយ​សេរី​នេះ​ផង​ដែរ ៕
​ស សារឿ​ន​

 

20160304r1 (4) 20160304r1 (1) 20160304r1 (2) 20160304r1 (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.