ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

ភ្លើង​ឆេះ​គំនរ​ភ្នំ ឈើ​រាប់ពាន់​កំណាត់​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ចាប់តាំងពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​២ មិនា  រហូតមក​ដល់​ល្ងាច​ថ្ងៃទី​៣ មិនា ២០១៦ នៅ​មិន​ទាន់​រលត់​អស់​នៅ​ឡើយ​។ ការឆេះ​នោះ ត្រូវ​គេ​ឃើញ​ថា ស្របពេល​ដែល  ក្រុមហ៊ុន​មួយ​នេះ កំពុង​ត្រូវបាន​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ​ទប់​ស្តាត់ នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី ក្នុង​សំនុំរឿង​រក្សាទុក​ឈើ​ខុសច្បាប់​។

​ករណី​មាន​ភ្លើង​ឆេះ​ឈើ ក្នុង​ក្រុមហ៊ុន​ដែល​កំពុង​ជួប​រឿងអាស្រូវ​មាន​ពាក្យបណ្តឹង​នៅ​តុលាការ​នេះ ត្រូវបាន​មជ្ឈដ្ឋា​នានា​និយាយថា វា​អាច​ជា​ចេតនា​ពី​ម្ចាស់​ក្រុមហ៊ុន​ឬ​ជន​ណា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ឋ នៅក្នុង​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ខាងលើ ព្រោះ​ការដុត​បំផ្លាញ​នេះ ប្រហែល​ជា​អ្នកប្រព្រឹត្ត​យល់ឃើញថា អាច​ជួយ​កាត់បន្ថយ​នូវ​ទោសទណ្ឌ​នានា ដែល​មានចែង​ក្នុង​ច្បាប់​ព្រៃឈើ មិនសូវ​ធ្ងន់ ពេក​។​

​សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា គេ​មិន​បានដឹង​ភ្លើង​បានចាប់ផ្តើម​ឆេះ​ពី​ពេលណា​នោះ​ទេ លុះ​វេលា​ម៉ោង​ប្រហែល​ជា​៥​ល្ងាច ស្រាប់តែ​គេ​ប្រទះ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ពេញ​ផ្ទៃមេឃ នឹង​មាន​អណ្តាតភ្លើង​យ៉ាង​សន្ឋោសន្ឋៅ​ចេញពី គំនរ​ឈើហុប​នឹង​ឈើ​អារ​ដែល​មាន ចំនួន​រាប់ពាន់​កំណាត់​។ ប្រភព​បន្តថា បើ​ទោះជា​នៅ​ទីតាំង​ស្តុក​ឈើ​ក្នុង​ក្រុមហ៊ុន​ខាងលើ មាន​សមត្ថកិច្ច​ចម្រុះ​នៅ​យាមល្បាត​ពិតមែន តែ​ភ្លើង​បាន​ឆេះ​គំនរ​ឈើ​ទាំងនោះ ពេញបន្ទុក​រហូត​មិន​អាច​រក​វិធី សង្គ្រោះ​ឈើ​ដែល​មាន​មុខកាត់​ធំៗ​ទាំងនោះ​វិញ​បានទេ គឺ​បាន​ត្រឹម​ឈរ​មើល​នឹង​រត់​គេចចេញ​ពី អណ្តាលភ្លើង​ដែល​កំពុងឆេះ​ពេញបន្ទុក នោះ​ប៉ុណ្ណោះ​។​

​ក្រោយពី​មាន​ហេតុការណ៍​ភ្លើង​ឆេះ​គំនរ​ឈើ​រាប់ពាន់​ម៉ែត្រគូប​រួចមក នៅ​ព្រឹក​ថ្ងៃទី​៣ មិនា ២០១៦ គេ​ឃើញ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ទីតាំង​កើតហេតុ​។

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានឲ្យដឹងថា តាម​ការប៉ាន់ស្មាន​ជំ​ហ៊ាន​ដំបូង ឈើ​ដែល​ឆេះ​ក្នុង ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នោះ មាន​អត្រា​ពី​៦០​ទៅ​៧០% ចំណែក​ឈើ​ដែល​ឆេះ​នោះ​ជា ឈើ​ប្រភេទ​ចម្រុះ ដូចជា ឈើទាល សុ​ក្រំ ផ្ចឹក គគីរ​…​។​ល​។ ប្រភព​បន្តថា ឈើ​ដែល​ឆេះ​នោះ​គឺជា ឈើ​ដែល គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​ទប់​ស្តាត់ នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ធ្វើការ​វាស់វែង​រួច​អស់ហើយ ដែល​មាន​ចំនួន​ប្រមាណ​ជិត​២​ពាន់​ម៉ែត្រគូប នឹង​កំពុង​មាន​ចំណាត់ការ​នៅ​តុលាការខេត្ត ត្បិត​ឈើ​ទាំងនោះ គឺ​មិន​មានច្បាប់​ទេ​។​

​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បាន​មាន​ប្រសា​ស​ន៏​ល្ងាច​នៅ​ថ្ងៃទី​៣ មិនា ថា បើ​តាម​ការ​រាយ​ការណ៏ភ្លើង​នោះ អាច​បណ្តាលមកពី ភ្លើង​ឆេះ​ព្រៃ រាលដាល​ចំ​…​ព្រោះ​រដូវ​នេះ ប្រជាពលរដ្ឋ​បាន​កាប់ឆ្ការ​ព្រៃ​នឹង​ដុត ដើម្បី​ទុក​ធ្វើស្រែ ចម្ការ​នា​រដូវវស្សា​។ ចំណែក​ចំនួន​ឈើ ដែល​គណៈកម្មការ​ជាតិ វាស់វែង​នោះ គឺ​មាន​ចំនួន​ពិត ប្រា​ដក​ហើយ តែ​ហើយ​សារ​ភ្លើង​នៅ​មាន​កម្តៅ​ខ្លាំង ទើប​មន្ត្រី​ជំនាញ​មិនទាន់​អាច​ចូល​ទៅ​ធ្វើកា​រវាស់ ថា​វា​បាន​ឆេះ​អស់​ប៉ុន្មាន​ទេ​… ចាំ​នៅពេល​ដែល​មន្ត្រី​ពន្លត់ភ្លើង​អស់ មន្ត្រី​ជំនាញ​នឹង​ចូល​ទៅ ធ្វើការ​វាស់វែង​បន្ត​។​

​ចំណែក​លោក វង្ស សុក​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​លោក​ចូល​ទៅ​ពិនិត្យ​នៅ​ទីតាំង​ភ្លើង​ឆេះ​ឈើ​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដែល​តំបន់​នោះ​មិន​មាន​សេវា​ទូរស័ព្ទ​ទេ​។​

​ប្រភព​ដែល​ទទួលបាន​ចុង​ក្រោយ​នៅ វេលា​ម៉ោង ៤​ល្ងាច ថ្ងៃទី​៣ មិនា ថា ឈើ​ដែល​ឆេះ​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន អាច​នឹង​ឆេះ​ទាំងស្រុង ព្រោះ​មាន​កត្តា​ពី​ដែល មន្ត្រី ជំនាញ​មិនអាច ស្រោចស្រង់​ឈើ​ទាំងនោះ​វិញ​បាន ព្រោះ​បញ្ហា​ទី​មួយ​ផ្លូវ​ធ្វើដំណើរ​ចម្ងាយ ១៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត បើ​ត្រូវ​យក​ឡាន​ដឹក​ទឹក​ទៅប្រើ ក៏​គ្មាន​ផ្លូវ​សម្រាប់​បើកឡាន ដឹក​ទឹក​ចូល​ដែរ​។ ចំណែក​បញ្ហា​មួយទៀត​ត្រូវបាន​ប្រភព​បញ្ជាក់ថា គឺ​គ្មាន​ប្រភពទឹក នៅ​ទីនោះ សុទ្ឋតែ​ព្រៃភ្នំ នឹង​ជា​រដូវប្រាំង អូរ​ត្រពាំង​នានា​រីង​ហួត​ទឹក​អស់ ។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បាន​ដាក់​ចំងល់​ថា នៅក្នុង​ក្រុមហ៊ុន​ខាងលើ​គឺ​មាន​មន្ត្រី​កម្លាំងប្រដាប់អាវុធ​ចម្រុះ​យាមកាម ចុះ​ម្តេច​បាន​ជា​ភ្លើង​ឆេះ​ឈើ​រាប់ពាន់​ម៉ែត្រគូប មិនដឹង​ពី​មូលហេតុ ព្រោះ​បើ​មាន​ករណី​ភ្លើង​ឆេះ ព្រៃ​រាលដាល​មែន ក៏​គេ​អាច​ដឹង​មុន​ដែរ ព្រោះ​ភ្លើង​មិនមែន​ចេះ​ឆេះ​ស្ងាត់ៗ​នោះទេ​។​

​សូមបញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៏ឯក វង្ស ពិ​សេន បាន​ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​ដែល​មាន​ទីតាំង​នៅ​ស្រុក​កោះ​ញែក កាលពី​រសៀល​ថ្ងៃ​ទី​២៧ មករា ២០១៦ ហើយ​បាន​រកឃើញ​ឈើ​មាន​ច្បាប់​នឹង​មិន​ទាន់ បង់​ព​ន្ឋ​ជាង​១​ពាន់​ម៉ែត្រគូប ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន នឹង​ឈើ​គ្មាន​ម្ចាស់​ចំនួន​ជាង​៧០​កំណាត់ ដែល​លាក់​ទុក​ក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​។​

​មន្ត្រី​ព្រៃឈើ​ម្នាក់​បានឲ្យដឹងថា  គណៈកម្មការ​ចម្រុះ ថ្នាក់​ជាតិ​បាន​រកឃើញថា ឈើ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យូ​នី​ហ្គ្រី​ន ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំរ​យ៉ មាន​ចំនួន​៥០០​ម៉ែត្រគូប បាន​វាយ​ត្រា​បង់​ព​ន្ឋចូល​រដ្ឋ​រួច​ហើយ ចំណែក​ឈើ​នៅក្នុង​ឃ្លាំង​ដែល មាន​ទីតាំង​នៅ​ភូមិ​ក្រោល ឃុំ​ស្រែ​សង្គម មាន​ចម្ងាយ​ពី​ដី​ក្រុមហ៊ុន​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ សម្រាប់​ស្តុប​ឈើ​មាន​ចំនួន​២០០​ម៉ែត្រគូប​(​អារ​ជ្រៀក​រួច​)​ក៏​បាន​បង់​ព​ន្ឋ​រួច​រាល់ដែល​។

​មន្ត្រី​ព្រៃឈើ​ដដែល​បាន​បន្តថា ក្រៅ​ពី​ឈើ​ដែល​មាន​ច្បាប់ ក្រុម​មន្ត្រី​ជំនាញ​បាន​បង្ក្រាប​ឈើ ប្រភេទ​សុ​ក្រំ ចំនួន​៧០​កំណាត់​(​អាច​មាន​ចំនួន​២០​ទៅ​៣០​ម៉ែត្រគូប​) ដែល​ក្រុម​ឈ្មួញ​ដឹក​យក ទៅ​លាក់ទុក​នៅ​ក្រោយ​កម្ពោត​ព្រៃ​ក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​។ ប្រភព​ពី​មន្ត្រី​ដែល​បាន​ចូលរួម​ក្នុង សកម្មភាព​ត្រួតពិនិត្យ​ឈើ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​បាន​និយាយថា ក្នុង​ដី​ក្រុមហ៊ុន​ក្រៅពី​ឈើ ដែល​មាន​ច្បាប់ គេ​នៅ​ឃើញ​មាន​ឈើ​ដែល​មិនទាន់ បង់​ព​ន្ឋចំ​នួន​៥០០​ម៉ែត្រគូប​ទៀត សុទ្ឋសឹង​ប្រភេទ​ឈើ​មូលធំៗ ដែល​បាន​ដាក់​បន្លំ​ជាមួយ​ឈើ​មានច្បាប់ ៕
​គឹម ចំរើន​

 

IMG-20160303-WA0021

IMG-20160303-WA0023

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.