ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​បើក​ច្រករបៀង​ខុសច្បាប់ ជម្រិត​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​លក់​ស្រូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​បន្ទា​យ​មាស បានឱ្យដឹងថា ច្រករបៀង​មួយ​ឈ្មោះ ច្រក​ព្រែក​អន្សា ស្ថិតនៅក្នុង​ឃុំ​ព្រែក​ទន្លេ ស្រុក​បន្ទាយមាស ខេត្ត​កំពត ត្រូវ​លោក​អភិបាល​ស្រុក​បន្ទាយមាស បើក​សម្រាប់ ដឹក​ទំនិញ​គ្មាន​ពន្ធ​ពី​ប្រទេស​វៀតណាម ចូល​មក​ស្រុក​ខ្មែរ និង​ដឹកស្រូវ​ខ្មែរ​ចេញទៅ​លក់​នៅ​វៀតណាម ដើម្បី​ប្រមូ​លុកលុយ ដាក់​ហោប៉ៅ ។​

​ប្រភព​ព័ត៌មាន​បន្ត​ឱ្យដឹងទៀតថា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ដឹកស្រូវ​ទៅ​លក់​ឱ្យ​ជនជាតិ​វៀតណាម​តាម​ច្រក​ខាង លើ ក្រុម​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន បាន​បង្ខំ​ឱ្យ​ជនជាតិ​វៀតណាម​បង់លុយ​ឱ្យ ពួកគេ​ក្នុង​មួយ​ទូក​មិន​ក្រោម​ពី ១​លាន​រៀល នោះទេ ។ សមត្ថកិច្ច​ច្រើន​ស្ថាប័ន​រួមមាន មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពត មន្ត្រី​យោធា​ជើង​ទឹក​ខេត្ត​កំពត គយ​ចល័ត មន្ត្រី​សាលា​ស្រុក​បន្ទាយមាស និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ក្នុង​ខេត្ត​កំពត​បាន​ដេកចាំ​យកលុយ​ក្នុង​១​ថ្ងៃៗ​រាប់រយ​លាន រៀល យក​មក​ចែក​គ្នា​ចាយវាយ​យ៉ាង​ត្រជាក់ចិត្ត​ជាទីបំផុត ។​

​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម បានឱ្យដឹងថា ពួក​គាត់​ចូល​ទិញស្រូវ​បងប្អូន​ខ្មែរ​បាន គឺ​ត្រូវ​បង់លុយ​ឱ្យ​ក្រុម​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ច្រើនណាស់ ដូច្នេះ​ពួកគាត់​មិន​ហ៊ាន​ទិញស្រូវ​ពលរដ្ឋ​ខ្មែរ​ទៀត​នោះទេ បើ​ទិញ​ទាល់តែ​តម្លៃថោក ។​
​ក្រុម​ឈ្មួញ​ទាំងនេះ​បន្តទៀតថា បើ​ចង់ឱ្យ​ស្រូវ​ពលរដ្ឋ​ខ្មែរ​ឡើងថ្លៃ​នោះ សូម​កុំ​ឱ្យ​សមត្ថកិច្ច​យក​លុយ​ពី​ពួកគេ​ច្រើន​ពេក បើ​យក​គួរ​កុំ​យក​ច្រើន​ពេក ១​ទូក ១​លាន ច្រើនណាស់ ។​

​លោក​អភិបាល​ស្រុក​បន្ទាយមាស​បានឱ្យដឹងថា លោក​ទទួលស្គាល់ថា ច្រករបៀង​ខាងលើ គឺជា​ច្រក​បើក​ដោយ​ខុស ច្បាប់​មែន ។ លោក​បន្ត​ទៀត​ថា ចំពោះ​ស្រូវ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​លក់​ឱ្យ​ក្រុម​ឈ្មួញ​វៀតណាម លោក​បាន​ទៅ​ប្រជុំ​ផ្សព្វ ផ្សាយ​រួចហើយ កុំ​ឱ្យ​សមត្ថកិច្ច​ទាំងនោះ​យក​លុយ​ឱ្យសោះ ព្រោះ​វា​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​ប្រជា​ពលរដ្ឋ​ខ្មែរ ។​

​លោក​អភិបាល​បាន​បន្តទៀតថា លោក​នឹង​រាយការណ៍​រឿងនេះ​ទៅ​ឯកឧត្តម អភិបាល​ខេត្ត​កំពត ដើម្បី​ចាត់វិធានការ ជា​បន្ទាន់​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងនោះ ព្រោះ​សមត្ថកិច្ច​ទាំងនោះ​មាន​តួនាទី​ធំ​ហួស​ពី​សមត្ថកិច្ច​របស់​ឯកឧត្តម ៕​    ​

 

khoykhunhua_chanvanthoeun

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.