ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ក្រសួង​កសិកម្ម ជំរុញ​ដល់​កសិករ​ឲ្យ​ប្រែក្លាយ​វិបត្តិកូ​វីដ​១៩ ទៅ​ជា​ឱកាស​ពង្រីក​និង​ពង្រឹង​សមត្ថភាព​ចិញ្ចឹម​ត្រី និង​កង្កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ដល់​ប្រជាកសិករ ទូទាំង​ប្រទេស សូម​ព្យាយាម​ប្រែក្លាយ អន្តរកាល​នៃ​វិបត្តិកូ​វីដ​១៩ ឲ្យទៅ​ជា​ឱកាស​ក្នុង​ការពង្រីក និង​ពង្រឹង​សមត្ថភាព​ចិញ្ចឹមសត្វ​ត្រី កង្កែប និង​កន្ធាយ​ដើម្បី​បង្កើន​ប្រាក់ចំណូល និង​ធានា​ដល់​និរន្តរភាព និង​សន្តិសុខ​ស្បៀងអាហារ​អំឡុង​ពេល​កូវី​ដ​១៩ និង​ឈាន​ដល់​ការផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នាំចេញ​។

​មានប្រសាសន៍ ក្នុង​ពិធី​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​:​ចិញ្ចឹម ដូចជា​តង់ និង​ចំណី មក​ចែក​ជូន​កសិករ​ចំនួន​៥១​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២០ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​រូ​ម​ដំណើរ​ដោយ លោក ជាយ តា​យ អភិបាល​ខេត្ត​កំពត​ផង​នោះ បាន​លើក​ឡើង​ប្រាប់​ប្រជាកសិក​រថា វិស័យ​វារីវប្បកម្ម​ត្រូវបាន​ទទួល​ការលើកទឹកចិត្ត និង​ជួយ​ឧបត្ថម្ភ​ថវិកា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ចំនួន ២០០០​លាន​រៀល ក្នុង​ឆន្ទ​:​ចូលរួម​បង្កើត​ការងារ ពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ជា​លក្ខណ​:​គ្រួសារ ដើម្បី​បង្កើន​ចំណូល​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្របពេល​ដែល​សេដ្ឋកិច្ចជាតិ និង​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ម្តេច​តេជោ​ហ៊ុន សែន បាន​ខិតខំ​ប្រឹង ប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី គិតគូ​ពី​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​បាច់​សំខាន់ៗ​មួយចំនួន ចំពោះ​មុខ​ដើម្បី​ចូលរួម​ថែរក្សា​ការពារ និង​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ឲ្យមាន​ចីរភាព និង​និរន្តរភាព រក្សា​សុវត្ថិភាព​ស្បៀង​ក្នុង​គ្រួសារ​តាមរយ​:​ការបង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ប្រែក្លាយ​វិបត្តិ ទៅ​ជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹង​សមត្ថភាព​ចិញ្ចឹម​តាម​គ្រប់​រូបភាព ដោយ​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​។ ដូច្នេះ​ប្រជាកសិករ ត្រូវ​ចូលរួម​ទាំងអស់គ្នា ក្នុង​ការងារ​វារីវប្បកម្ម ព្រោះ​វា​ងាយស្រួល ហើយ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ជាង​ការដាំដុះ​បន្លែ​ដំណាំ ជាពិសេស​ដំណាំ​ស្រូវ​តែម្តង​។​

​ក្នុង​ការជំរុញ​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក​អភិបាល​ខេត្ត​កំពត សង្ឃឹមថា កសិករ​ដែល​ទទួល​ពូជ​យក​ទៅ​ចិញ្ចឹម ត្រូវ​មើល​ថែទាំ​ឲ្យបាន​ល្អ និង​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដើម្បី​ប្រែក្លាយ ពី​អ្នក​ចិញ្ចឹម​សម្រាប់តែ​សន្តិ​ខុស​ស្បៀង​ក្នុង​គ្រួសារ ទៅ​ជា​អ្នក​ផលិត​សម្រាប់​ការផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ដើម្បី​ទទួលបាន​ចំណូល និង​បង្កើន​កម្រិតជីវភាព​ក្នុង​ស្ថានភាព​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩​នេះ​។

​ទន្ទឹម​គ្នា​នោះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ឲ្យ​បន្ត​ចុះ​ជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី និង​ការថែទាំ និង​បំផុស​ការចិញ្ចឹម​កន្ធាយ​ផងដែរ និង​ត្រូវ​បង្កើន​សកម្មភាព​ចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម និង​អ្នក​ដែល​ចង់​ចាប់ផ្តើម​ចិញ្ចឹម ហើយ​ត្រូវ​យកចិត្តទុកដាក់​គិតគូ​ទៅលើ​រចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ ដូច​ជា​ប្រភព​ទឹកស្អាត ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក និង​អគ្គិសនី​។

​សូមជម្រាបថា តាម​របាយការណ៍​ប្រធាន​មន្ទីរ​កសិកម្ម រក្ខា​ប្រមាញ់ និង​នេសាទ លោក ចាន់ រិទ្ធិ បាន​លើកឡើង​ថា កសិករ​ម្នាក់ ឈ្មោះ​លោកស្រី សែ​ត ធី បានចាប់ផ្តើម​អាជីព​ចិញ្ចឹម​ត្រី​តាំងពី​ឆ្នាំ​២០០៦ លើ​ផ្ទៃដី ២​ហិច​តា​។ ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ពី​មន្ទីរ និង​រដ្ឋបាល​ជលផល លោកស្រី​បាន​ពង្រីក​មុខរបរ​ជា​បណ្តើរៗ រហូតមក​ទល់​បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម ១៥ ស្រះ ស្រះ​មេ​ពូជ ៣ មានលទ្ធភាព​ផលិត​កូន​ត្រី​គ្រប់​ប្រភេទ​បាន​ចំនួន ១​លាន​កូន និង​ត្រី​សាច់​បាន​ជាង ៤​តោន​ក្នុង​មួយឆ្នាំ គិត​ជា​មធ្យម​បាន​ចំណូល ៩០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ដក​ថ្លៃដើម​រួច នៅសល់​ជាង​៥០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.