ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

​រថយន្ត​ទេសចរណ៍​ក្រុមហ៊ុន​ម៉ី​Ï​ហុង​បុក​ស្ត្រី​ពីរ​នាក់​ស្លាប់​នៅ​ស្រុក​ស្វាយទាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ ស្ត្រី​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​ខណៈដែល​ចុះ​ពី​រថយន្ត​មក​ពី​ធ្វើការ​រោងចក្រ ដឹក​ដៃ​គ្នា​ឆ្លងថ្នល់ ត្រូវ​រថយន្ត​ទេសចរណ៍​របស់​ក្រុមហ៊ុន ម៉ី ហុង បុក​ប៉ើង​ជាង​១០​ម៉ែត្រ បោក​ក្បាល​ខ្ទប់​ទៅនឹង​ថ្នល់ ហូរ​ឈាម​តាម​ត្រចៀក ដាច់ខ្យល់​ស្លាប់​ពាក់កណ្តាល​ផ្លូវ ពេល​បញ្ជួន​ទៅ​មន្ទីរពេទ្យវៀ​ត​ណាម ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥:២០​នាទី​ល្ងាច​ថ្ងៃទី​២៩​ខែ​កុម្ភះ​ឆ្នាំ​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ ថ្នល់កែង ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។​

​បើ​តាម​ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​នេះ​បានឲ្យដឹងថា ៖ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​ហើយ​ក៏​មាន​អ្នក​ចុះ​ពេលនោះ​គេ​ឃើញ​មាន​ស្ត្រី​២​នាក់​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងថ្នល់​ពី​ជើង​មក​ត្បួង​ឆ្លង​មិនទាន់​ផុត​ផង ស្រាប់​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ម៉ី ហុង ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D  3046  បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ពី​លិច​មក​កើត​ចាប់​ហ្វ្រាំង​អូស​ជាង​២០​ម៉ែត្រ ហើយ​មិន​ទាន់​អស់​ល្បឿន ក៏​បុក​ចំ​ពីមុខ​រថយន្ត​បែក​កាង និង​បណ្តាលឲ្យ​ស្ត្រី​២​នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​ប្រជាពលរដ្ឋ​ជួយ​សម្រួល​ចរាច​រណ៍ ព្រោះ​ពេលនោះ​មាន​ការកកស្ទះ​យ៉ាងខ្លាំង គឺ​ម៉ោង​កម្មករ​កម្មការិនី​ចេញពី​ធ្វើការ និង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ធ្វើ​ការសង្គ្រោះ ។ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក ក៏​បញ្ជួនបន្ត​ទៅ​ពេទ្យ​វៀតណាម បាន​ដាច់ខ្យល់​ពាក់កណ្តាល​ផ្លូវ ។​

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យដឹង​ទៀតថា ៖ ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​នោះ​គេ​ស្គាល់​ឈ្មោះ​ទី​១.​មានឈ្មោះ វ័ន អាយុ ២០​ឆ្នាំ​ជាង មុខរបរ​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ​ភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​.​ទី​២​ឈ្មោះ សៅ ចិន អាយុ ២០​ឆ្នាំ​ជាង​ដូចគ្នា​មុខរបរ​កម្មការិនី​រោច​ក្រ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

​ក្រោយពេល​កើតហេតុ តៃកុង​រថយន្ត​ចុះ​ពី​រថយន្ត​រត់​ឡើង​រថ​យន្ត​មួយគ្រឿង​ទៀត គេចខ្លួន​បាត់​ស្រមោល ទុក​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់​ដេក​ហូរ​ឈាម​នៅ​និង​ថ្នល់ ។ បច្ចុប្បន្ន សព​ស្ត្រី​ទាំងពីរ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្តក្រុង​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ។ សូមបញ្ជាក់​ថា ស្ត្រី​ឈ្មោះ វ័ន ជិត​ចូល​រោងការ ហើយ​គឺ​សល់​តែ​១​ខែ​ទៀត​តែប៉ុណ្តោះ​៕
​ដោយ នុត នាង​

 

IMG-20160301-WA0008 IMG-20160301-WA0006 IMG-20160301-WA0007

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.